ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ យ៉ាងពេញបន្ទុកសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់…!

ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមដាក់កម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ ក្នុងខេត្តព្រះវិហារ យ៉ាងពេញបន្ទុកសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់…!

ព្រះវិហារ÷សកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថាក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។

បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានបញ្ជាក់ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(PNT co.,ltd) ហើយបំលែងជាឈើស្របច្បាប់ ដឹកតាមរថយន្តយីឌុប ទៅលក់នៅទីក្រុងភ្នំពេញ និងមួយចំនួនទៀតចែកចាយតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានប្រាប់សារព័ត៌មានតាមឲ្យដឹងថា ក្នុងខែមិនានេះសកម្មភាពចុះល្បាតព្រៃឡង់ ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញព្រៃឈើជាច្រើនក្រុម បោះជំរំលួចកាប់ឈើនិងអាច្រៀកឈើជាច្រើនទីតាំងដូចរបាយការណ៍ខាងលើ។ លោក បានបន្តថា លោកបានសាកសួរក្រុមអ្នកកាប់ឈើទាំងនោះ ដោយពួកគេអះអាងថា ដឹកយកទៅលក់ឲ្យក្រុមហ៊ុនPNTរបស់ឧកញ៉ា ឡេង ឬទ្ធី។ ក្នុងសកម្មភាពចុះល្បាតនេះលោក បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ប្រទះឃើញក្រុមអ្នកកាប់ឈើ បានប្រើប្រាស់គោយន្តកន្ត្រៃយ៍ជាច្រើនគ្រឿង ជាមធ្យោបាយដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងសកម្ម ចូលទៅលក់ឲ្យក្រុមហ៊ុនPNT ហើយខាងក្រុមហ៊ុនបានប្រើប្រាស់រថយន្តប្រភេទអារ៉េវប៉ាកុងជាច្រើនគ្រឿងសម្រាប់ដឹក ជញ្ញូនឈើដែលគេប្រមូលទិញបាន ចូលទៅក្នុងតំបន់រោងចក្រកែច្នៃឈើ ហើយបំលែងឈើខុសច្បាប់ទាំងនោះ ជាឈើស្របច្បាប់។ លោកបន្តថា ឈើជាច្រើនប្រភេទដែលជនល្មើសកាប់អារច្រៀក ដឹកជញ្ជូនចេញពីព្រៃឡង់ ភាគច្រើនមុខកាត់ធំៗ ចាប់ពី ០,៤០ម៉ែត្រ ដល់១,១០ម៉ែត្រ ជាប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដួងចែម ផ្ដៀក លំបោរ ស្ទៀងជាដើម។

លោក លើកឡើងថា ការកាប់បំផ្លាញព្រៃឡងក្នុងតំបន់ស្នូល គឺជនល្មើសទំនងបានគប់គិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន ដែលមានកត្វកិច្ចសំខាន់ជាងគេក្នុងការការពារនិងអភិរក្សព្រៃឡង់នេះតែម្តង។ លោកបន្តថា បច្ចុប្បន្នក្រុមសកម្មជនព្រៃឈើក៏ដូចជា ក្រុមបណ្តាញសហគមន៍ព្រៃឡង់ដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិ មានលំបាកក្នុងការសហការជាមួយមន្ត្រីអនុរក្សបរិស្ថាន អ្នកខ្លះត្រូវបានរងការធ្វើទុក្ខបុកម្នេញ ត្រូវគេចាប់ខ្លួនបញ្ជូនទៅតុលាការក៏មានហូរហែ ជាពិសេសត្រូវបានមន្ត្រីក្រសួងបរិស្ថានចោទប្រកាន់ថា ជាក្រុមឧទ្ទាមថែមទៀតផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!