ព័ត៌មានថ្មី
ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត.. -@- ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ! -@- តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? -@- លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.! -@- ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on បែកធ្លាយរឿងអាស្រូវពុករលួយក្នុងការគ្រប់គ្រងលុយចំណូលផ្សារនិងជួសជុលផ្សារអូរឬស្សី

បែកធ្លាយរឿងអាស្រូវពុករលួយក្នុងការគ្រប់គ្រងលុយចំណូលផ្សារនិងជួសជុលផ្សារអូរឬស្សី

លោកប្រធានផ្សារអូរឬស្សីទើបឡើងថ្មី លោក ឡាយ ធាងអិន ល្បីថាពូកែខាងនឹករកវិធីពុករលួយកើបលុយ ខ្លាំងជាងលោកប្រធានផ្សារអូរឬស្សីពីមុនៗ។

លោកស្រីអាជីវករលក់ដូរផ្សារអូរឬស្សីម្នាក់ សុំមិនអោយបញ្ចេញឈ្មោះ និយាយថា៖ គាត់ត្រូវប្រធានផ្សារនិងអាជ្ញាធរក្រុងផ្អាកលែងអោយលក់នៅទីតាំងរបស់គាត់ក្នុងផ្សារ អោយមកលក់កណ្តាលផ្លូវសិន ដើម្បីយកទីតាំងខ្ញុំក្នុងផ្សារជួសជុល ។ ក៏ប៉ុន្តែអារឿងនឹងគឺជាលេសពុរលួយទេ  ប្រធានផ្សារទើបនឹងមកថ្មី អាតាបុិក ហត វ៉ាន់ធី ម្នាក់នឹងពូកែរកនឹកវិធីរកលុយ  ពុករលួយបានល្អណាស់។ គាត់បន្តថា៖ក្មួយឯង ជួយគឹតមើល អាជីវករលក់ដូរសុខៗមិនបាច់ជួលអាណាអស់១រៀលផង ចំពេលលក់មិនដាច់ មនុស្សក្រព្រោះកូវីដផង  វានាំគ្នាវាអង្គុយនឹករកឃើញ អារឿងធើតូបកណ្តាលផ្លូវ ជូលអោយអាជីវករយកលុយតូបមួយទំហ៊ុំ១ម៉ែត្រ២តឹកបួនជ្រុងកណ្តាលផ្លវសាធារណ: យកថ្លៃកប់ពពកដល់ទៅ ៦០០$ ក្នុង១ខែ ហើយធ្វើដល់ទៅ១៧០តូបក្មួយឯងធើលេខមើលទៅ  ម៉ាខែវាយកលុយដាក់ហោប៉ៅ និងចែកមេៗវាដែលមកអើត ឧបកិច្ចអោយវា មើលវាអួតជួសជុលម៉ាភ្លែតប៉ុន្មាន យក ១៧០×៦០០$=១២០០០០$សុីផុយ។ ហើយចាំតែមើលទៅក្មួយ បើវាមិនយកផ្លូវធើតូបជួលយកលុយញាត់ហោប៉ៅមិនបានយ៉ាងតិចមួយឆ្នាំទៅមុខទៀត អោយឆ្កែនោមដាក់ក្បាល មីង  បើរហូតទាល់មកថ្ងៃនេះវាមិនទាន់ធើអីដុំកំភួនផងនឹង ឆ្នាំណា?

ខណ:កំពុងនិយាយគ្នាបុរសម្នាក់អង្គុយតូបស្តាំដៃ ក្បែរដែរលូកមាត់ថា៖មែនហើយប្រធានផ្សារមកថ្មីនេះដូចចែ…និយាយ ចឹង!។ខ្ញុំកោតតែគាត់ពូកែមែនទែន ចេះរកនឹកពុករលួយឃើញ  យូរមកហើយខ្ញុំគឹអត់ដល់ ទាល់តែឮចឹងឥឡូវបានភ្លឺភ្នែក ។ បុរសដដែលបន្តថា៖សត្វមនុស្សហេតុអីចាំលោភលន់ដល់ម្លឹងហ្ន៎!! លោកក្មួយគឹតមើលឥឡូវមួយខែសុីផុយ១២០០០០$(ដប់ពីរមុឺនដុល្លារ) ហើយម៉េចមិនស្កប់ចឹង?ឥឡូវបែកធ្លាយរឿងសម្អុយមួយទៀតហើយណា!!! មិនមែនសុីស្ងាត់ដូចអ្នកមុនៗទេ  អារឿងពាក់ពន្ធ័នឹងលុយចំណូលយ៉ាងច្រើនរបស់ផ្សារអូរឬស្សីមានដូចជា ១/-ផ្សារអូរឬស្សីមានតូបសរុបប្រមានជាង ២៣០០០តូប .ធម្មតាថ្លៃយាមការពារតូបមួយបង់៥$តាមថ្ងៃកំណត់និងតាមមណ្ឌល សរុបស្មើរនឹងជាង១១៥០០០$
២/-ផ្លៃភាសុីម្ចាស់តូបនីមួយៗត្រូវបង់៣០០រៀលបើគឹតជាមធ្យម២៥០រៀលមួយតូបព្រោះបើតូបគួបគ្នាត្រូវបង់តែ ៥០០រៀលក្នុងមួយថ្ងៃដូច្នេះថ្លៃភាសុីផ្សារក្នុងមួយថ្ងៃប្រមូលបានជាង៥,៧៥០,០០០រៀលបើសរុបមួយខែស្មើនឹងជាង១៧២,៥០០,០០០រៀល។
៣/-ចំណូល -ពីបេនឡានខាងត្បូងផ្សារ -ផ្សារក្រមួនខាងលិច ចំណតឡានលើដំបូល ចំណតផ្ញើរម៉ូតូលើផ្សារ,ក្រោមផ្សារមិនតិចជាង១៥០,០០០,០០០រៀលទៀត។
៤/-ចំណូលផ្សេងៗទៀត  ប្រមូលបានមិនក្រោម៨០លានដែរ។ លុយទាំងអស់ដែលតាំពីប្រធានផ្សារនេះមុនៗធ្លាប់តែប្រមូលបានសរុបជិត១០០០លានរៀលរៀងរាល់ខែនោះ ឥឡូវកំពុងធ្លាយក្លឹនស្អុយមកក្រៅហើយលាក់មិនជិតទេ ។តើមានការលួចលុយ ធ្វើអោយបាត់លុយចណូលផ្សារអូរឬស្សីដូចម៉្តេច?………….រងចាំលេខក្រោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!