លោកស្រីអាជីវករលក់ដូរផ្សារអូរឬស្សីម្នាក់ សុំមិនអោយបញ្ចេញឈ្មោះ និយាយថា៖ គាត់ត្រូវប្រធានផ្សារនិងអាជ្ញាធរក្រុងផ្អាកលែងអោយលក់នៅទីតាំងរបស់គាត់ក្នុងផ្សារ អោយមកលក់កណ្តាលផ្លូវសិន ដើម្បីយកទីតាំងខ្ញុំក្នុងផ្សារជួសជុល ។ ក៏ប៉ុន្តែអារឿងនឹងគឺជាលេសពុរលួយទេ ប្រធានផ្សារទើបនឹងមកថ្មី អាតាបុិក ហត វ៉ាន់ធី ម្នាក់នឹងពូកែរកនឹកវិធីរកលុយ ពុករលួយបានល្អណាស់។ គាត់បន្តថា៖ក្មួយឯង ជួយគឹតមើល អាជីវករលក់ដូរសុខៗមិនបាច់ជួលអាណាអស់១រៀលផង ចំពេលលក់មិនដាច់ មនុស្សក្រព្រោះកូវីដផង វានាំគ្នាវាអង្គុយនឹករកឃើញ អារឿងធើតូបកណ្តាលផ្លូវ ជូលអោយអាជីវករយកលុយតូបមួយទំហ៊ុំ១ម៉ែត្រ២តឹកបួនជ្រុងកណ្តាលផ្លវសាធារណ: យកថ្លៃកប់ពពកដល់ទៅ ៦០០$ ក្នុង១ខែ ហើយធ្វើដល់ទៅ១៧០តូបក្មួយឯងធើលេខមើលទៅ ម៉ាខែវាយកលុយដាក់ហោប៉ៅ និងចែកមេៗវាដែលមកអើត ឧបកិច្ចអោយវា មើលវាអួតជួសជុលម៉ាភ្លែតប៉ុន្មាន យក ១៧០×៦០០$=១២០០០០$សុីផុយ។ ហើយចាំតែមើលទៅក្មួយ បើវាមិនយកផ្លូវធើតូបជួលយកលុយញាត់ហោប៉ៅមិនបានយ៉ាងតិចមួយឆ្នាំទៅមុខទៀត អោយឆ្កែនោមដាក់ក្បាល មីង បើរហូតទាល់មកថ្ងៃនេះវាមិនទាន់ធើអីដុំកំភួនផងនឹង ឆ្នាំណា?
ខណ:កំពុងនិយាយគ្នាបុរសម្នាក់អង្គុយតូបស្តាំដៃ ក្បែរដែរលូកមាត់ថា៖មែនហើយប្រធានផ្សារមកថ្មីនេះដូចចែ…និយាយ ចឹង!។ខ្ញុំកោតតែគាត់ពូកែមែនទែន ចេះរកនឹកពុករលួយឃើញ យូរមកហើយខ្ញុំគឹអត់ដល់ ទាល់តែឮចឹងឥឡូវបានភ្លឺភ្នែក ។ បុរសដដែលបន្តថា៖សត្វមនុស្សហេតុអីចាំលោភលន់ដល់ម្លឹងហ្ន៎!! លោកក្មួយគឹតមើលឥឡូវមួយខែសុីផុយ១២០០០០$(ដប់ពីរមុឺនដុល្លារ) ហើយម៉េចមិនស្កប់ចឹង?ឥឡូវបែកធ្លាយរឿងសម្អុយមួយទៀតហើយណា!!! មិនមែនសុីស្ងាត់ដូចអ្នកមុនៗទេ អារឿងពាក់ពន្ធ័នឹងលុយចំណូលយ៉ាងច្រើនរបស់ផ្សារអូរឬស្សីមានដូចជា ១/-ផ្សារអូរឬស្សីមានតូបសរុបប្រមានជាង ២៣០០០តូប .ធម្មតាថ្លៃយាមការពារតូបមួយបង់៥$តាមថ្ងៃកំណត់និងតាមមណ្ឌល សរុបស្មើរនឹងជាង១១៥០០០$
២/-ផ្លៃភាសុីម្ចាស់តូបនីមួយៗត្រូវបង់៣០០រៀលបើគឹតជាមធ្យម២៥០រៀលមួយតូបព្រោះបើតូបគួបគ្នាត្រូវបង់តែ ៥០០រៀលក្នុងមួយថ្ងៃដូច្នេះថ្លៃភាសុីផ្សារក្នុងមួយថ្ងៃប្រមូលបានជាង៥,៧៥០,០០០រៀលបើសរុបមួយខែស្មើនឹងជាង១៧២,៥០០,០០០រៀល។
៣/-ចំណូល -ពីបេនឡានខាងត្បូងផ្សារ -ផ្សារក្រមួនខាងលិច ចំណតឡានលើដំបូល ចំណតផ្ញើរម៉ូតូលើផ្សារ,ក្រោមផ្សារមិនតិចជាង១៥០,០០០,០០០រៀលទៀត។
៤/-ចំណូលផ្សេងៗទៀត ប្រមូលបានមិនក្រោម៨០លានដែរ។ លុយទាំងអស់ដែលតាំពីប្រធានផ្សារនេះមុនៗធ្លាប់តែប្រមូលបានសរុបជិត១០០០លានរៀលរៀងរាល់ខែនោះ ឥឡូវកំពុងធ្លាយក្លឹនស្អុយមកក្រៅហើយលាក់មិនជិតទេ ។តើមានការលួចលុយ ធ្វើអោយបាត់លុយចណូលផ្សារអូរឬស្សីដូចម៉្តេច?………….រងចាំលេខក្រោយ៕