ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំស្តីពី ការងារកៀរគរកមូលនិធិសម្រាប់ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម

រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំស្តីពី ការងារកៀរគរកមូលនិធិសម្រាប់ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម

តាកែវ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានបើកកិច្ចប្រជុំ ស្តីពីការងារកៀរគរកមូលនិធិសម្រាប់ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានអញ្ជើញចូលរួមពី គណៈកម្មការសាខា មន្រ្តីប្រតិបត្តិសាខា និងមន្ទីរអង្គភាពនានាជុំវិញខេត្ត។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តកែវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់មន្ត្រីប្រតិបត្តិសាខា អនុសាខាក្រុង ស្រុកទាំង១០ ក្នុងការចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូននូវគ្រួសារក្រីក្រចាស់ជរា គ្មានទីពឹង កុមារកំព្រា កុមារងាយរងគ្រោះដោយសារជំងឺអេដស៍ និងគ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តតាកែវ នាពេលកន្លងមក។

ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ការកៀងគររកថវិកានេះ គឺក្នុងគោលបំណងចូលរួមមនុស្សធម៌ ជាបន្តទៀត ដើម្បីជួយ និងផ្ដល់ជូនគ្រួសារក្រីក្រចាស់ជរា គ្មានទីពឹង ទូរគតជន ក្មេងកំព្រា គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!