ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ?

ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ?

ភាពលោភលន់ចង់មាន ខុសរឿង ទាំងខុសច្បាប់ គឺជាការលើកអំរែក«ទុក្ខ»ដាក់លើស្មាខ្លួនឯង។មួយជីវិតបាយអស់ប៉ុនមានស្លាបព្រា?ជីវិតចុងក្រោយអ្នកយកអ្វីខ្លះតាមទៅនរកបាន?។

ពលរដ្ឋក្នុងឃុំសឹង្ហដែលសុំលាក់ឈ្មោះបានអោយដឹងថា៖ មានការចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ជាបឹងសាធារណៈ ដែលស្ថិតនៅក្នុង ភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ដើម្បីធ្វើកម្មសិទ្ធរបសខ្លួន ដោយប្ត៏និងប្រពន្ធពីរនាក់ដែលប្តីឈ្មោះ ធី ប្រពន្ធឈ្មោះ ស្រឿន បានផ្ទៃបឹងមួយផ្នែកធំ បានយ៉ាងរំភើយ អត់ខ្លាចនរណាបន្តិចសោះ។

ប្រភពខាងលើដដែលអោយដឹងថា៖ បឹងក្រឡាញ់គឺជាដីបឹង សាធារណៈ សម្រាប់បងប្អូនក្នុងភូមិឈូកស ឃុំសឹង្ហ ប្រើប្រាស់ជាប្រយោជន៍រួម បានរក្សាទុកគង់វង់តាំងពីជ៏ដូនជីតាមកម៉្លេះ។ប៉ុន្តែដោយមូលហេតុ កន្លងមកឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន បានសុំទិញដីនៅជាប់នឹងចំណីបឹងក្រឡាញ់នេះ ទិញបានក្បាលដីបន្តិចបន្ទួចពីឈ្មោះ ប៊ុនធឿន«គេមិនទាន់ដឹងថាឈ្មោះធឿនមានកម្មសិទ្ធិលើដីដែលលក់អោយឈ្មោះ ធី+ស្រឿននោះត្រូឹមត្រូវស្របច្បាប់ឬគ្មាននៅឡើយទេ»។

ប្រភពបន្តថា៖បន្ទាប់ពីប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន ទិញដីពីឈ្មោះធឿនបានសម្រេច ស្រាប់តែពួកគាត់ប្តី+ប្រពន្ធបែកគំនិតហៅឡានចាក់ដីរំលោភយកបឹងឈឹបៗតែម្តងទាំងអ្នកស្រុកដឹងថា ដីដែលទិញពីឈ្មោះប៊ុនធឿននោះមានក្បាលដីនិងបណ្តោយដីប្រវែងកន្ទុយអណ្តើកសោះ បែរជាចាក់ដីលប់បឹងយកបំពានច្បាប់យ៉ាងមុខក្រាស់តែម្តង។

លោកធី«ទាហានជើងទឹក»និងអ្នកស្រីស្រឿនដែលរងការចោទប្រកាន់ថា ថ្លើមធំចាក់ដីរំលោភយកបឹង បំពានច្បាប់នោះយើងនៅមិនទាន់សុំការបកស្រាយបានទេព្រឹកមិញនេះ។ដោយឡែកលោកប៊ុនធឿនដែលជាអ្នកលក់ដីអោយប្តី+ប្រពន្ធក៏មិនទាន់សុំការបកស្រាយទាក់ទងនឹងឯកសារគតិយុត្តិរឿងលក់ដីនិងរឿងហេតុដែលឈានដល់ការបាំងដៃមើលឈ្មោះធី+ប្រពន្ធចាក់ដីរំលោភយកបឹងសាធារណៈបាននៅឡើយដែរ ។ ដោយ ឡែកមន្រ្តីភូមិបាលស្រុក និង អភិបាលស្រុក មិនថាបានជ្រាបដែរឬទេដោយសារទូរសព្ទ័លោកអភិបាលមិនដែលភ្ជាប់បានឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!