ព័ត៌មានថ្មី
បនល្បែង​សុីសងដ៏ធំឈ្មោះថា​ «CASA» នៅ​ជាប់មន្ទីរពេទ្យុគន្ធបុប្ផា ក្បែរច្រមុះ លោក ជា ខេម៉ា បេីកលេងឡេីង​វិញ​ហើយ បន្ទាប់ពីគណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌដូនពេញ ចុះទស្សន:កិច្ច​បទល្មើសមិនខ្ចីបង្ក្រាប....​! -@- ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប? -@- និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ចុះកម្មសិក្សាដកបទពិសោធន៍ការងារនៅ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ! -@- ឯកឧត្តម ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៖ ជា​មោទកភាព​ណាស់ ដែល​បាន​ឃើញ អតីត​កីឡាករ U13 ដែល​ខ្ញុំ​ធ្លាប់​បាន​បណ្តុះ​ឡើងមក ក្លាយ​ជា​កីឡាករ​ជម្រើសជាតិ​ក្នុងថ្ងៃនេះ​ -@- ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! -@- ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម! -@- ចាប់ភ្លាមលែងភ្លែត ទូកខ្នាតយក្សដែលជលផលចាប់បាន03ទូកដោះ2ទូកហើយ នៅសល់01ទូក​និយាយគ្នាមិនត្រូវថ្លៃ -@- ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះធីនិងប្រពន្ធឈ្មោះស្រឿន នាំគ្នាចាក់ដីរំលោភយកផ្ទៃបឹងក្រឡាញ់ ក្នុងភូមិ ឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ធ្វើកម្មសិទ្ធិខ្លួនយ៉ាងរំភើយ តើមន្ត្រីពាក់ព័ន្ធបានជ្រាបឬទេ? -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ

ក្រុម​ឈ្មួញ​ចោទ​ លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ

មេ​ឈ្មួញ​ប្រកប​របរ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ជាដើម ចោទ​លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ដែល​ទទួល​បន្ទុក ៥​ខេត្ត រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​កំពង់ស្ពឺ ថា​បាន​គាបសង្កត់​សកម្មភាព​ដឹក​ទំនិញ​របស់​ពួកគាត់ គំរាម​ជំរិត​ទារ​ប្រាក់​តាម​តែ​ចិត្ត​ចង់​បាន។
ឈ្មួញ​មួយ​ចំនួន​បាន​អះអាង​ថា ជាបន្តបន្ទាប់​មកនេះ រាល់​ការ​ដឹក​ទំនិញ​របស់​ពួកគាត់ ទោះបី​ការ​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​បាន​បង់​ពន្ធ​នាំចូល​ត្រឹមត្រូវ​បែប​ណា​ក្តី ក៏​ចៀស​មិន​ផុត​ពី​ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក កែវ អង្គារ ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ទាំងអស់​នោះ​មក​គំរាម​ឲ្យ​បង់​លុយ​ពុករលួយ ឬ​លុយ​ក្រោម​តុ​ជូន​ក្រុម​មន្ត្រី​គយ​តំបន់​៣ ខាងលើ​នេះ​តាម​ការ​ទាមទារ​របស់​ពួកគេ​ដែរ។
ប៉ុន្តែ​បើ​ពួកគាត់​ជា​អ្នក​ដឹក​ទំនិញ​មិនព្រម​បង់​លុយ​ជូន​ពួកគេ​ឲ្យ​បាន​គ្រប់​ចំនួន​ទេ នឹង​មាន​បញ្ហា​ជាក់​ជាមិនខាន ឬ​មិន​អាច​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ភូមិសាស្ត្រ​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​កំពង់ស្ពឺ បាន​ទេ។
ក្រុម​ឈ្មួញ​មួយ​ចំនួន​សំណូមពរ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ទៅលើ​សកម្មភាព​របស់​លោក កែវ អង្គារ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ឲ្យ​បាន​ឆាប់​ដោយ​អនុគ្រោះ​ផង ត្បិត​សកម្មភាព​របស់​មន្ត្រី​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក កែវ អង្គារ បាន​បង្ក​ផលវិបាក​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគាត់ ព្រោះ​មន្ត្រី​គយ​ចល័ត​តំបន់​៣ នេះ បាន​យក​ជំនាញ ឬ​ប្រើ​បច្ចេកទេស​របស់​ខ្លួន​មក​គំរាម​ឲ្យ​ពួកគាត់​បង់​លុយ​ពុករលួយ​ជូន​ពួក​មន្ត្រី​ទាំងនោះ​បាន​ដាច់ខាត។
បន្ថែម​លើ​នេះ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​មួយ​ចំនួន ក៏​បាន​សំណូមពរ​ទៅ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជួយ​ពិនិត្យ​សកម្មភាព​អនុវត្ត​ការងារ​របស់​លោក កែវ អង្គារ ដែល​យក​តួនាទី​មក​គំរាម​ជំរិត​ទារ​លុយ​ពី​ពួកគាត់​ទាំង​បំពាន​ជាបន្តបន្ទាប់​មកនេះ​ឲ្យ​បាន​ឆាប់​ផង។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!