ព័ត៌មានថ្មី
ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត.. -@- ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ! -@- តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? -@- លោក​ នុត លីឆូយ ប្រធានគយចល័តតំបន់៣ ឡើងជំនួសលោក កែវ អង្កាម ទទួល៥ ខេត្ត ពង្រាយដៃជើងប្រមូលសេដ្ឋកិច្ចស្រង់ដើមតាមរបៀបអំពើពុករលួយ.! -@- ព្រៃលិចជាជម្រកត្រីពងកូន នៅបឹងមន្ទិល ឋិតនៅភូមិប៉ប្រក់ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ជិតអស់ហើយ ភាគច្រើន គឺឈ្មួញដី ឈ្មោះ ប៊ុន អៀង ជាមន្រ្តីតុលាការខេត្តកំពង់ឆ្នាំង ជួលគ្រឿងចក្រឈូសឆាយ នៅពេលយប់ក៏មាន -ពេលថ្ងៃក៏មាន
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប?

ល្បីថា កៀង លក្ស័ សម្ងំស្រង់ដើមតើមែនទេ ? ទើបជនទុច្ចរិតលេងអាប៉ោង បៀរ និងល្បែងភ្នាល់គ្រប់ប្រភេទចំណុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្បែរគ្រាប់ភ្នែកបំពានបទបញ្ជាហ៊ុន សែន&ស ខេង មិនព្រមចុះបង្ក្រាប?

ចំការមន: ល្បែងស៊ីសង មានអាប៉ោង បៀ យូគីហ្គេមអនឡាញ និងមាន់អនឡាញ នៅនឹងផ្លូវ ៤៧៤នៅទល់មុខការ៉ាស់ សាំងptt ​ម្ខាងផ្លូវ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងបើកលេងយ៉ាងរំភើយ!ឯអាជ្ញាធរមូលដ្ឋានធ្វើព្រងើយហាក់មិនឃើញគ្មាននរណាម្នាក់ហ៊ានធ្វើការបង្រ្កាបឡើយ។

អ្នកញៀនល្បែងនៅទីនោះបានឲ្យដឹងថា: ទីតាំងបនល្បែងនេះមានបើកលេង បៀ អាប៉ោង និង ជល់មានតាមទូទស្សន៍ និងមានល្បែងជាច្រើនប្រភេទទៀត បើកផ្គើនបទបញ្ជានាយករដ្ឋមន្ត្រីបានយ៉ាងរំភើយ។

សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.សម្តេចហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល រាជធានី ខេត្ត ក្រុង.ទាំង២៥ ត្រូវតែឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​ទូទាំងប្រទេស ដោយគ្មានការលើកលែង។បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុង មូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ថ្មីៗនេះសម្តេចហ៊ុនសែនទើបនឹងព្រមានបន្ថែមទទៀត ប៉ុន្តែប្រសាសន៍ សម្តេចព្រមានធ្ងន់ៗជាថ្មីក៏ដោយគេឃើញថា លោកកៀង ល័ក្ស អភិបាលខណ្ឌ លោកចៅសង្កត់បឹងត្របែក នឹងមេប៉ុស្តិ៍បឹងត្របែក មិនខ្ចីយកត្រចៀកស្តាប់ចាត់តាំងចុះបង្ក្រាបដែរ មិនខុសពីអីនឹងសភាពចាក់ទឹកលើក្បាលសត្វទានោះទេ។

ជារៀងរាល់ថ្ងៃ អ្នកញៀនល្បែងជិះម៉ូតូ និងរថយន្តសេរីទំនើបៗ ចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែ អាជ្ញាធរខណ្ឌចំការមន ប៉ុស្តិ៍រដ្ឋបាលបឹងត្របែកមិនខ្វល់ឡើយធ្វើព្រងើយ ផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែប្រកាសជារឿយៗ អោយអាជ្ញាធរនៅក្នុងមូលដ្ឋានធ្វើការទប់ស្កាតល្បែងសុីសងខុសច្បាប់អោយអស់នោញឡើយ។

មហាជនគ្រប់មជ្ឈដ្ឋាននៅខណ្ឌចំការមនសុំស្នើរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍
ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី
ភ្នំពេញ សូមជួយចាត់កម្លាំងចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ី
សងខាងលើនេះផងទានត្បិតអីអាជ្ញាធរមូលដ្ឋាន ហាក់លែងស្តាប់បទបញ្ជាសម្តេចនាយករដ្ឋមន្តី្រនោះទេ ដោយពួកគាត់មិនបង្ក្រាបល្បែងសុីសងខុសច្បាប់នៅក្បែគ្រាប់់ភ្នែកពួកគាត់ឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!