ភ្នំពេញ:បនល្បែងសុីសងគ្រប់ប្រភទយីហោ«CASA» បេីកឲ្យមនុស្សចូលលេងឡេីងវិញហេីយ បន្ទាប់ពីកម្លាំង គណៈបញ្ជា ការឯកភាព ខណ្ឌដូនពេញ ទស្សនកិច្ចហើយបាមមិនអោយលេងបានតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ។
ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ47 ជាប់និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ.។
គួរបញ្ជាក់ថា កាលពីថ្ងៃទី.៩.ខែ.ឧសភា ឆ្នាំ២០២៣ កន្លងទៅ នេះ.លោក ជា ខេមា អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះទៅពិនិត្យទីតាំង បនល្បែងសុីសងមួយកន្លែងនេះដែរ ដោយគ្រាន់តែធ្វើការ ណែនាំទៅដល់ម្ចាស់បនល្បែង ដោយហាមមិនឲ្យបើកល្បែងស៊ីសងគ្រប់ប្រភេទ និង បទល្មើសផ្សេងៗដូចជាការជូញដូរមនុស្ស និងសារធាតុញៀនជាដើមតែប៉ុណ្ណោះ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យានោះ ទើបអាជ្ញាធរ និងអនុវត្តតាមនិតិវិធី។
បនល្បែងសុីសងគ្រប់ប្រភេទ មួយកន្លែងនេះពលរដ្ឋសង្ស័យ ថា ម្ចាស់មានខ្នងបង្អែកធំជាងឬមានអំណាចខ្លាំងជាងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ។
ពលរដ្ឋរស់នៅខាងត្បូងជាប់របងមន្ទីរពេទ្យព្រះកេតុមាលា ឬទល់មុខបនល្បែងCASAបានសម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារមានអំពើចោរកម្មចេះតែកើតមានឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្លុកដែលពួកគាត់រស់នៅ។
ឯកឧត្តម ឃួង ស្រេង ប្រធានគណបញ្ជាការឯកភាពក្រុងភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីព្រមទាំង ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជ្រាបអំពីទីតាំងដែលកុំពុងប្រព្រឹត្តបទល្មើសល្បែងសុីសងខុសច្បាប់មួយនេះជាក់ស្តែងនិងដើម្បីគោរពអនុវត្តបទបញ្ជារបស់សម្តេចតេជោនិងអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជផងបានទេ?៕