ប្រភពពីពលរដ្ឋដែលរស់នៅក្បែរស្តុបសាលាសន្ធរមុខនិងអ្នកលកដូរក្បែស្តុបបានអោយដឹងថាមានអគ្គនាយករងគយម្នាក់បានជេរប្រមាទប៉ូលីសចរាចរនៅគោលដៅសន្ធរមុខយ៉ាងសាហាវព្រោះហ៊ានខាត់ឡានគេបើបំពានច្បាប់។
ហេតុការណ៍នេះកើត ឡើងនៅមិញព្រឹកនេះវេលាម៉ោង៩និង
៤០នាទីនៅស្តុបសន្ធរមុខ តាមផ្លូវកម្ពុជាក្រោមដោយសារតែមានអ្នកបើកបរបំពានច្បាប់ បានត្រូវប៉ូលីសឃាត់រថយន្តគាត់ដើម្បីណែនាំនិងពិន័យតាមច្បាប់។
សាក្សីម្នាក់នៅក្បែរស្តុបសន្ធរមុខ បានប្រាប់ថាព្រឹកមិញពិតជាមានបុរសម្នាក់បើករថយន្តបំពានភ្លេីងស្តុបពណ៌ក្រហមមែន នៅស្តុបសន្ធរមុខនេះ គាត់ដូចមនុស្សទើបមកព្រៃ។
ប្រភពបន្តថា៖ ខណៈនោះប៉ូលីសចរាចរប្រចាំគោលដៅ បានធ្វើការឃាត់រថយន្តរបស់គាត់ភ្លាមៗ។នឹកស្មានមិនដល់ ក្នុុងពេលនោះបុរសជាម្ចាស់ឡាន ហាកផមានការក្តៅក្រហាយខ្លាំងឡើងក្រហមចុងច្រមុះ បានជេរប្រមាថ និងលេីកដៃចង្អុលក្បាលមន្ត្រីចរាចរយ៉ាងឆ្ងាញ់ ព្រោះតែមន្ត្រីចរាចរឃាត់រថយន្តឡង់គ្រីស័រប្រាដូ ស្លាកលេខរាជការខ្លួន ដែលគ្រាន់តែបេីកបំពានភ្លេីងស្តុបសោះ ក៏មិនយោគយល់ហ៊ានឃាត់អប់រំណែនាំដែរ។
តាមការពិតហេតុការកើតឡើងភ្លាមគេមិនដឹងថាបុរសជិះឡានលេខរាជការ មានចរិិតអន់នោះជានុណាទេ ប៉ុន្តែតាមរយះរូបថតដែលផុសដោយសារព័ត៌មសនមួយ ទើបដឹងថា បុរសនេះមានឈ្មោះ កែវ សុខឃាង ជាអគ្គនាយករងគយ និង រដ្ឋាករកម្ពុជា។
បន្ទាប់ពីជេរប្រមាថមន្ត្រីនគរបាលអនុវត្តច្បាប់ម៉ាឆ្ងាញ់រួច គេឃើញមាននគរបាលស័ក្តិម្នាក់មកអន្តរាគមន៍នាំចេញទៅបាត់ ។លោក កែវ សុខឃាងមិនអាទាក់ទងសុំបញ្ជាក់ព័ត៌មានបាន ទេ ព្រោះលេខទូរស័ព្ទលោកមិមអាចទំនងបាន៕