សិប្បកម្មដែក សង្ក័សី និងពុម្ពលូ ឥដ្ឋខ្យល់ សសរគ្រឹះ យីហោ ហេងចំណូល ឬទ្ធី ប្រហែលមានឥទ្ធិពល ក្បាលជាប់់មេឃ ជើងមិនជាប់ដីហើយមើលទៅ បានជាអាចបើកធ្វើអាជីកម្មទាំងអត់ច្បាប់ បង្កសម្លេងរំខានធ្ងន់ធ្ងរដល់អ្ងកជិតខាង ស្រេចតែក្បាលចិត្ត។ពេលនេះទោះបីត្រូវអ្នជិតខាងប្តឹងពីបទបង្កការរំខានដល់អ្នកជិតខាងទៅសាលាខណ្ឌរឿង ធ្វើអោយគេ ដេកមិនបាន និយាយគ្នាធម្មតាស្តាប់មិនឮ និយាយទូរសព្ទ័ក៏ស្តាប់គ្នាមនកើត កូនរៀនសូត្រតាមអនឡាញក៏មិនពិបាកដោយសារសម្លេង ដំទូងទាំងតាំងពីព្រឹកដល់យប់រៀងរាល់ថ្ងៃ រកសុីបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ជិតមួយខែទៅហើយ នៅតែបង្កការរំខនដដែល។
យោងតាមបណ្តឹង អ្នកជិតខាងដែលដាក់ពាក្យប្តឹងសិប្បកម្មនេះទៅសាលាខណ្ឌមានជ័យ អោយជួយអន្តរាគមន៍នោះបន្ទាប់ពីបានចចារគ្នាម្តងជាពីរដងហើយតែម្ចាស់សិប្បកម្មនោះមិនទទួលយកការស្នើរសុំពីអ្នកជិតខាងឈ្មោះអ៊ុង ឃុនណានោះ គឺបានប្តឹងសុំអន្តរាគមន៍ពីសាលាខណ្ឌមានជ័យអោយជួយណែនាំំនិងមានវិធានការផ្សេងៗ កុំអោយសិប្បកម្មនេះបង្កការរំខានបន្តទៅទៀតតែអត់ប្រយោជន៍សោះ។
គួរបញ្ជាក់ថាការប្តឹងអស់ពេលជិតមួយខែទៅហើយនោះ ទើបតែប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញមានមន្ត្រីរបស់សាលាខណ្ឌមានជ័យ ទទួលបន្ទុកការិយាល័សេដ្ឋកិច្ចចុះមកធ្វើការជាមួយម្ចាសសិប្បកម្មម្តងហើយដែរ បានណែនាំអោយម្ចាស់សិប្បកម្មឈប់បន្តបង្កសម្លេងរំខានអ្នកជិតខាងតទៅទៀត។ប៉ុន្តែពេលមន្ត្រីខណ្ឌចេញផុតម្ចាស់សិប្បកម្មមួយនេះនៅតែ បង្កការរំខានដល់អ្នកជិតខាងដដែល។ដោយសិប្បកម្ននេះគ្រាន់តែបង្ខិតទីតាំងបង្កសម្លេងដំដែកក្ឌូងក្ឌាំងៗនៅក្នុងផ្ទះ មកបង្កនៅមុខផ្ទះវិញប៉ុណ្ណោះឥឡូវមកធ្វើនៅក្នុងផ្ទះដដែល។
ប្រភពអោយដឹងថា មើលទៅម្ចាស់សិប្បកម្មនេះទំនងជាគ្មានជម្រើសណាមួយសមស្រប សម្រាប់ធ្វើការរកសុី ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនមិនរំខានអ្នកដទៃបានទេ។ ហើយបើមិនកែសម្រួលទីតាំងរកសមស្រម ដែលអាចអោយអ្នកជិតខាងអាចទទួលយកបានឬប្តូរទីតាំងរកសុីសមស្របទេនោះ អ្នកជិតខាងដែលរងគ្រោះមិនអាចនៅស្ងៀមឡើយ ។
ប្រភពពីអ្នកជិតខាងដែលមិនបានប្តឹងម្នាក់អោយដឹងថា ទីតាំងសិប្បកម្មដែលបង្កការរំខានការរស់នៅរបស់អ្នកជិតខាងនេះមានឈ្មោះ សិប្បកម្ម ហេង ចំណូលឬទ្ធី ស្តិតផ្ទះលេខ២៩៥ ផ្លូវលេខ៣៧៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
សិប្បកម្មនេះពុំទាន់មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវនៅឡើយទេ សិប្បកម្មនេះបានផលិត ពុម្ពដែក ឥដ្ឋខ្យល់ ធ្វើសរសបេតុង ធ្វសសរគ្រឹះ ផលិតពុម្ពសង្ក័សី ធ្វើឡដុតជ្រូកខ្វៃជាដើម ទៅតាមការកុម្មង់ពីភ្ញៀវ មានកម្មករប្រមាណជាង២០នាក់ បានដំដែកលាន់ក្តូងក្ឌាំងៗតាំងពីព្រឹករហូតដល់យប់ជារៀងរាល់ថ្ងៃ សូម្បីតែខ្ញុំនៅម្ខាងថ្នលដេកមិនបានផង ចុះទម្រាំគ្នាដែលនៅជាប់នឹងសិប្បកម្មនោះអោយគ្នាដេកពួនយ៉ាងណាកើត។គាត់ដដែលបន្តថា សិប្បកម្មបែបនេះមិនត្រូវដាក់នៅក្បែផ្ទះគេឯងរស់នៅទេ គួរតែផលិតពីកន្លែងផ្សេងហើយយកមកលក់នៅទីនេះវិញទើបត្រូវ បើមិនអញ្ចឹងទេគ្មានកន្ឌួយម៉ែអាណាដេកពួន និយាយការងារអ្វីបានទេ ខ្ញំបិនបានប្តឹងមែនតែក៏មិនចង់អោយអារន្ទះបាញ់សិប្បកម្មផលិតដែកក្ឌូងក្តាំងបែបនឹងធ្វើនៅទីនេះទៀតដែរ។
ប្រភពពីអ្នកជិតខាងម្នាក់ទៀតដែលជាអ្នកជួលបន្ទប់របស់ផ្ទះលោកអ៊ុង ឃុនណាស្នាក់នៅនិយាយថា គាត់ជួលផ្ទះលោកអ៊ុង ឃុនណាស្នាក់នៅជាង១០ឆ្នាំហើយ រស់នៅស្ងប់ស្ងាត់សុខសប្បាយរហូត បើទោះបីនៅទីនេះប្រឹងប្រែរកលុយទិញបានដី ធ្វើបានផ្ទះវីឡាយ៉ាងស្តុកស្តមហើយក៏ដោយក៏ខ្ញុំមិនដាច់ចិត្តចេញពីផ្ទះនេះទេសុខចិត្តអោយម៉ែក្មេក ឳក្មេកនៅចុះសុខចិត្តបន្តជួលគេនៅព្រោះរស់បានសុខណាស់។ប៉ុន្តែពេលនេះមានអាសិប្បកម្ម វ៉ៃប៉ោត វ៉ៃសង្ក័សី ដំដែកក្តូងក្ឌាំង ធ្វើនៅជាប់បន្ទប់ខ្ញុំអញ្ចឹងនៅលែងកើតទៀតហើយ មិនដឹងជាអាត្រូវគ្រាប់ណាអោយច្បាប់វាអោយមកដំដែករំខានដោយមិនបើកភ្នែកមើលអញ្ចឹងសោះ ខ្ញុំអត់យល់អ្នកដឹកនាំគ្រប់គ្រងនឹង?
លោកអ៊ុង ឃុនណា ដែលមានទីលំនៅជាប់ជញ្ជាំងសង្ក័សីសិប្បកម្ម ហេង ចំណូលឫទ្ធី ហើយ ដែលបានដាក់ ពាក្យប្តឹងសុំអោយអភិបាលខណ្ឌមានជ័យអន្តរាគមន៍ បានមានប្រសាសន៍ថា៖មុនដំបូងខ្ញុំចរចានឹងម្ចាស់សិប្បកម្មនោះសុំត្រឹមអោយគាត់កែសម្រួលទីតាំងផលិតរបស់ខ្លួនកុំអោយមានធ្លាយចេញសម្លេងរំខានដល់ថ្នាក់រស់នៅក្បែរគ្នាមិនបានបែបនឹងពេក តែម្ចាស់សិប្បកម្មគាត់មិនយល់ព្រមកែសម្រួលទេ ហើយគាត់នៅតែធ្វើក្ឌូងក្ឌាំងៗពីព្រលឹទល់ព្រលប់ដដែលទើបខ្ញុំប្តឹង។បន្ទាប់ពីប្តឹងតាំថ្ងៃទី១៤ខែកក្កដា២០២១មក ទើបតែពីរ បីថ្ងៃមុននេះ ខ្ញុំឃើញមន្ត្រីការិយាល័យសេដ្ឋកិច្ចខណ្ឌមានជ័យចុះមក ជួបធ្វើការជាមួយម្ចាស់សិប្បកម្មម្តងដែរមែន ខណៈនោះខ្ញុំពុំបានដឹងថា រវាងម្ចាស់សិប្បកម្មនិងមន្ត្រីមកពីខណ្ឌនោះព្រមព្រៀងគ្នាដូចម៉្តេចទេ ប៉ុន្តែបានឃើញខាងសិប្បកម្មរើយកឧបករណ៍សម្ភារៈផលិតរបស់ខ្លួនទៅធ្វើនៅមុខផ្ទះវិញ ដូរពីធ្វើក្នុងផ្ទះទៅធ្វើនៅខាងមុខផ្ទះ ប៉ុន្តែក៏នៅតែក្ឌូងក្តាំងរំខានដូចមុនដដែល។អ្វីដែលហួសចិត្តនោះគ្រាន់តែរើទៅធ្វើនៅមុខផ្ទះបានមួយថ្ងៃ គាត់រើមកធ្វើក្នុងផ្ទះដែលហ៊ុំជញ្ជាំងសង្ក័សីវិញដដែល៕