ព័ត៌មានថ្មី
បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត..
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឯកឧត្តម រ័ត្ន ស៊្រាង រំជួលចិត្ត ជាមួយទឹកចិត្ត អ្នកភូមិក្រាំងស្វាយ!

ឯកឧត្តម រ័ត្ន ស៊្រាង រំជួលចិត្ត ជាមួយទឹកចិត្ត អ្នកភូមិក្រាំងស្វាយ!

នាព្រឹក ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណសាលាបុណ្យភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិក្រាំងស្វាយ និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងជាចៅសង្កាត់ព្រែកកំពឹស ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មា ធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ លោកនាយកសាលាទាំង០៣ក្នុងសង្កាត់ យុវជនសង្កាត់សរុបមានចំនួន ១,៤២៥នាក់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និង ការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេច តេជោ ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាពនិងជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះកម្ពុជាទាំងមូល មានមោទកៈភាពខ្លាំងបំផុត ដែលសម្តេចបានដឹកនាំប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និង បានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលខ្មែរធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិ ស៊ីហ្គេម៦៤ឆ្នាំ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទទួលបានការភ្ញាក់ផ្អើល និងការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ កក្រើកពិភពលោក ប្រកបដោយមោទកភាព។ ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេច តេជោ ហ៊ុន សែន ដែលសម្តេច ធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតបានរំដោះជីវិតប្រជាជនកម្ពុជា នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតដ៏ឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយសម្តេចតេជោ ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាន នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ។ សម្តេចជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាត នូវជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្តារនូវ ស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតី យ៉ាងឆាប់រហ័ស សង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២ បន្ទាប់ពីថ្ងៃ៧មករា ១៩៧៩ ។

ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បាននាំយកខោអាវកីឡា ចំនួន៥៦៨កំប្លេ និងបាល់ចំនួន១៥គ្រាប់ យកទៅប្រគល់ជូនដល់សាលាចំនួន០២ គឺវិទ្យាល័យ+អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស និងសាលាបឋមសិក្សា កែវមុនី ដើម្បីចែកជូនដល់សិស្សានុសិស្សរស់នៅក្រៅមូលដ្ឋានសង្កាត់ព្រែកកំពឹស ដែលបានមកសិក្សា ក្នុងសាលាទាំង០២នោះ រីឯប្អូនៗកុមារនិងសិស្សនិស្សិត ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រូវបានឯកឧត្តម រ័ត្ន ស៊្រាង ធ្វើការចែកជូនតាមភូមិ គ្រប់ៗគ្នារួចជាមុនហើយ។

ព្រមជាមួយគ្នានេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានទទួលអំណោយផ្លែមានមួយកន្រ្តកពីលោក ទ្រី គឹមអៀង ពលរដ្ឋ ក្នុងភូមិក្រាំងស្វាយ ធ្វើឲ្យឯកឧត្តម មានការរំជួលចិត្តជាខ្លាំង ដែលសកម្មភាពនេះ បង្ហាញពី ទឹកចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងការស្រឡាញ់ចូលចិត្ត ឯកឧត្តម ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជា មួយរូបផងដែរ។

បន្ទាប់ពីចប់កម្មវិធីសំណេះសំណាល ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានចុះពិនិត្យលូរំដោះទឹកមួយកន្លែង ជាប់មាត់ស្ទឹងព្រែកជីកតាហោ ដែលខូចខាត ដើម្បីដោះស្រាយជួសជុល ឱ្យដំណើរការប្រើប្រាស់បានឡើងវិញបាន ធានាទប់ទឹកជំនន់ពីស្ទឹងកុំឱ្យហូរចូលលិចលង់ក្នុងភូមិ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!