ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តតំបន់ ៣ ផ្លូវជាតិលេខ៤ ក្រោមការ គ្រប់គ្រងរបស់លោក នុត លីឆូយ មេគយចល័តតំបន់៣ ពង្រាយដៃជើងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញព្រោះបច្ចុប្បន្នលោក នុត លីឆូយ មេគយចល័តតំបន់៣ ដែលអាងមានខ្នង បង្អែករឹងមាំ ទើបហ៊ានប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ភាពមិនប្រក្រតីពុក រលួយរបស់លោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួល បន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែបនិងខេត្តកំពត ត្រូវបានមហាជនលាត ត្រដាងជាបន្តបន្ទាប់ជាពិសេសទាក់ទងទៅនិងការប្រមូល លុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៥តែម្តង។ ប៉ុន្តែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់ ទាន់វិធានការទប់ស្កាត់នូវអំពើ ពុករលួយយ៉ាងពេញបន្ទុករបស់លោក នុត លីឆូយ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តតំបន់ ៣។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីគយចល័តតំបន់៣ ខ្លះៗផង។
ប្រភពស្និទ្ធនឹងលោក នុត លីឆូយ បានបន្ថែមឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាទើបលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័តតំបន់ ៣និងទទួល បន្ទុក ៥ខេត្តយ៉ាងរំភើយ។
ជាងនេះទៅទៀតលោក នុត លីឆូយ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តតំបន់៣ទទួលបន្ទុក ៥ ខេត្ត គឺលោក គុណ ញឹម អគ្គនាយកគយ ដឹងច្បាស់ជាងគេ ។
ប្រភពឈ្មួញនិងអាជីវករបានបន្ថែមថា លោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តតំបន់៣នោះមកបានបើកដៃពង្រាយអោយកូនចៅខ្លួនគាបយកលុយ លើតុក្រោមតុតាម អំពើចិត្តនិងតាមការ កំណត់របស់លោក នុត លីឆូយ មិនអាច តវ៉ាបានបច្ចុប្បន្នលោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក ៥ ខេត្តមកខិតខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រយើងខ្ញុំរង់ចាំនូវការពន្យល់ បកស្រាយពីលោក នុត លីឆូយ មេគយចល័តតំបន់៣ ទទួលបន្ទុក ៥ ខេត្ត គឺខេត្តព្រះសីហនុ.ខេត្តកោះកុង.ខេត្តកំពង់ស្ពឺ. ខេត្តកែបនិងខេត្ត កំពត.រាល់ម៉ោងធ្វើការ៕