ព័ត៌មានថ្មី
បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ -@- អាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានច្រកទ្វាព្រំដែន «ឡាប៉ាខេ»ធូរលុងអោយយួនឆ្លងដែនចូលទឹកដីខ្មែរខុសច្បាប់ មកលេងល្បែងជល់មាន់ ថែមទាំងល្បីមានការជួញដូរគ្រឿងញៀននៅក្នុងកាសុីណូ«ធីជីហ្គេនទីង TG GENTING» ស្ថិតនៅភូមិឡាប៉ាខេ -@- ឈ្មួញឈើឈ្មោះ ម៉ាប់ នឹងឈ្នោះ រិទ្ធ ចាំប្រមូលទិញឈើដឹកយកទៅលក់នៅស្រុកយួន ទាំងថ្ងៃទាំងយប់ តាមច្រកណាមលៀរប៉ុស្តិ៍០៧ ខណៈមន្ត្រីជំនាញបានរក្សាភាពស្ងៀមស្ងាត់! -@- តើ លោកជៀម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការខេត្តព្រមទាំងលោកពាក់ព័ន្ធអ្វីជាមួយ ក្រុមហ៊ុនយួន ដែលជួលកាសុីណូខ្មែរចំនួន២នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់.ហើយដឹកជញ្ជូនយួនញៀនល្បែងឆ្លងដែនចូលមកលេងល្បែងតាមច្រកទ្វេភាគី«ទន្លេចាម» គគ្រឹកគគ្រេងដោយសេរីដូចជាប្រទេសកម្ពុជាជាប្រទេសអត់ច្បាប់? -@- បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ? -@- លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតណាមួយជុំវិញរឿងអាស្រូវពុករលួយរបស់លោក ម៉ា សំអាត និងមន្រ្តីជំនិតៗសហការគ្នាប្រព្រឹតអំពើពុករលួយមិនញញើតអ្វីទាំងអស់ -@- ឯកឧត្តម រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា -@- ការឈូសទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣ នៅស្រុកជលគិរី គឺស្តាយធ្វើអង្ករ ឱ្យជាក្លាយជាបាយ បើហាមស៊ី មានតែខាត..
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?

បែកធ្លាយរឿងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំខេត្តតាកែវ ចំណាយលុយរដ្ឋច្រើន ចំណេញលុយចូលហោប៉ៅខ្លួនច្រើន ?

តាកែវ៖ប្រភពពីខេត្តតាកែវ បានប្រាប់ថា លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ចាប់តាំងពីឡើងជាប្រធានមន្ទីរមកនោះរូបលោកទឹកលុយ ក៏ឡើងព្រមគ្នា តាមរយះទទួលផលយ៉ាងច្រើនពីការចំណាយថវិការដ្ឋរបស់មន្ទីរខ្លួនក្នុងមួយឆ្នាំៗគេប៉ាន់ប្រមាណថា អាចទទួលប្រយោជន៏មិនតិចជាងមួយប៊ីលាន (១០០០លានរៀល)នោះឡើយ។

 

តាមប្រភពបានបន្តថា នៅឆ្នាំ២០២១ និង២០២២ កន្លងទៅនេះ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ពិតជាត្រូវប៉ាន់សម្បើមណាស់ពី ការចំណាយទិញទំនិញ និងការងារជួសជុល ឬសាងសង់សំណង់ផ្សេងនៅអង្គភាពចំណុះមន្ទីរខ្លួនរួមមាន៖

-ទី១ ទិញសង្ហារឹម
-ទី២ ទិញក្រដាសសរ៉ាម ទឹកថ្នាំព្រីន សៀវភៅ ប៊ិច  ទឹកថ្នាំថតចម្លង សឺមី ។ល។
-ទី៣ ទិញបាលទាត់ បាលទះ ខោ អាវ កញ្ចែ សំណាញ់បាល់ទះ បាលទាត់។ល។
-ទី៤ ជុសជុលមជ្ឈមណ្ឌលឌីជីថលតាកែវ ដំណាក់ការទី១ និងសំណង់ជាច្រើនទៀត។ ចំពោះការចំណាយផ្នែកនិមួយៗត្រូវបានគេដឹងថា មិនតិចជាង១០០លានរហូតដលជិត៧០០លានរៀល សរុបទាំងអស់ពីការចំណាយគ្របើផ្នែករបស់មន្ទីរក្នុងមួយៗឆ្នាំខ្ទង់ជិត៣ប៊ីលានរៀល (បីពាន់លានរៀល)ឯណោះ.។

ប្រភពបានបន្ថែមថា ចំពោះការចំណាយថវិកាជាតិអស់ខ្ទង់ជិត៣០០០ លានរៀលនោះ គឺមួយផ្នែកធំបានទៅលោកប្រធានមន្ទីរវិញ ដោយសារប្រើលទ្ធកម្មចងម៉ុង ជាក់ស្ដេងនៅឆ្នាំ២០២១ លោកប្រធានមន្ទីរ ឡោ វីរិទ្ធិ បានប្រើក្បាច់ដេញថ្លៃសេះក្នុងការទិញសង្ហារឹម។ ហើយមានការឃុបឃិតគ្នា សហគ្រាស Ly Heng Rattanak Trading ជាអ្នកទទួលបានសិទ្ធិផ្គត់ផ្គងសង្ហាមនេះក្នុងតម្លៃ 698 609 00រៀលស្មើរនិងជាង17មុឺនដុល្លាអាមេរិក ដែលការដេញថ្លៃនេះចុះមិនបានកន្លះភាគរយទេ។

នៅឆ្នាំ២០២២ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ក៏បាបប្រើក្បាច់ដដែល និងក្រុមហ៊ុនមុខដដែលទៀត ក្នុងការទិញសង្ហារឹមដេញថ្លៃផ្គតផ្គង់ តម្លៃ499 368 000 ពោល 500លានរៀល គឺដេញថ្លៃ ចុះថ្លៃបានត្រឹមតែលុយ 632 000រៀល បើគិតជាភាគរយមហាតិចបំផុត។ ហើយក្រុមហ៊ុនចូលរួមប្រគួតដេញថ្លៃ គឺគេរៀបចំឡើងទាំងអស់ ដើម្បីគម្រប់និតិវិធីតែប៉ុណ្ណោះ។

រឿងមិនប្រក្រតី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ មានច្រើនដែរចាប់តាំងពីលោកបានឡើងជាប្រធានមន្ទីរមកនោះ។ ហើយរឿងទាំងនេះ គួរក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវផង។

ជុំវិញករណីនេះ គេហទំព័រយើងមិនអាចរកការបំភ្លឺលោកឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បាននោះទេ?៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!