ក្រុមហ៊ុនវៀតណាមចំនួន២ជួលកាសុីណូខ្មែរនៅក្នុងទឹកដីខ្មែរចំនួន២ គឺកាសុីណូឈ្មោះ[ROYAL1]និង«LUCKY1»នៅ ក្បែរច្រកទ្វារទ្វេភាគីទន្លេចាម។ យួនបានដឹជញ្ជូន«ពលរដ្ឋយួន ឆ្លងដែនបំពានច្បាប់កម្ពុជា»ចូលមកលេងល្បែង«បញ្ជល់មាន់ ខុសច្បាប់»ក្នុងកាសុីណូទាំង២ខាងលើយ៉ាងគគ្រឹកគគ្រេង ដូចគោហ្វូង។ទង្វើរំលោភបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជានេះកើតមានជាប្រចាំថ្ងនៅកាសុីណូកLucky1និងRoyal1ក្នុងទឹកដីខ្មែរ ក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការយាមកាមយ៉ាងតឹងតែងពីកងកម្លាំងខ្មែរ។
ជាក់ស្តែងរៀងរាល់ថ្ងៃចាប់ពីម៉ោង១២ថ្ងៃត្រង់ទៅរហូតដល់ យប់គេឃើញយ៉ាងតិចមានឡានសាំយ៉ុងជាង១០គ្រឿងបានដឹកជញ្ជូនជនជាតិយួនចេញចូលៗពីក្នុងទឹកដីវៀតណាម សរុបជាង១០០ជើងឡានសាំយ៉ុង ហើយក្នុងមួយឡានៗមានផ្ទុកជនជាតិយួនចាប់ពី៦ទៅ៨នាក់ បើសរុបមានប្រហែលជាង៦០០នាក់និងមាន់ជល់ផង និងជាង២០០ម៉ូតូដែលយ៉ាងតិចមានមនុស្ស៣០០នាក់ផ្សេងទៀត ចូលមកលេងល្បែង សុីសង បញ្ជល់មាន បៀរការ៉ាត់ តៃសុីវ នៅក្នុងកាសុីណូទាំង២ខាងលើ យ៉ាងគគ្លើនសប្បាយលិចថ្លើមដោយសេរី និងក្រអើតក្រទមបំផុត ហាក់ដូចជាប្រទេសរបស់ពួកគេ ដែលគួរអោយខ្មាស់អៀនបំផុត ដដែលមានអាជ្ញាធរខ្មែរ បើកដៃ យាមកាមការពារ ដោយគារវភាពទៀតផងបែបនោះ។
ពលរដ្ឋមានលំនៅឋានក្នុងភូមិសាទុំ ទៅធ្វើចំការជិតកាសុីណូទាំងពីរអោយដឹងថា៖ពួកមន្ត្រីនគរបាលនិងយោធាខ្មែរប្រចាំការនៅជុំវិញកាសុីណូទាំងពីរមិនហ៊ានបង្ករឿងអ្វីម្តងឡើយចំពោះពួកយួនដែលគេដឹកជញ្ជូន ចូលមកលេងល្បែងក្នុងកាសុីណូទាំងពីរខាងលើ រាល់ថ្ងៃហ្នឹង ទេប្រហែលជាពួកគាត់សុីសស៊ុះគ្នាតាំងពីថ្នាក់ខេត្ត តមរូវគ្នាអស់ចូលមកលេង ល្បែងដីខ្មែរបានស្រួលៗបែបនេះបើមិនជឿសាកមើលតើខ្មែរធាចចូលទៅលេងស្រុកយួនទាំងហ្វូងអត់បាស់ស្ព័រអញ្ចឹងបានទេ ទាល់តែចាំចាតិក្រោយបើមិនគុកទាំងហ្វូងទេខ្ញុំហ៊ានភ្នាល់។
ប្រភពបន្តថា៖ពេលចូលដល់ប៉ុស្តិ៍យាម យួនគេចុះពីលើឡានម្តងម្នាក់ ហើយឃើញយួនខ្លះ ហុចអ្វីម៉្យាងទៅអោយអ្នកយាមការពារព្រំដែនខ្មែរ ហើយដើរឡើងឡានវិញភ្លាមៗ ឯម្ចាស់ឡានបើកឡានសំដៅចូលកាសុីណូដោយមានអ្នកចាំបើកបារ៉ាស់ជូនដោយសភាពអោនលំទោនតាមបែបអន់ចរិកទៀតផង។
ប្រភពដដែលអោយដឹងថា មានសែស្រឡាយមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ និង អ្នកមានស្តុកស្តមម្នាក់ រស់នៅទីរួមខេត្តកំពង់ចាម បានជួលបនល្បែងកាសុីណូទាំង២នេះអោយថៅកែយួនរកសុីយូរយារណាស់ហើយ មិនដែលឃើញចៅហ្វាយខេត្តត្បូងឃ្មុំឬស្នងការនគរបាលខេត្តត្បូងឃ្មុំឬចៅហ្វាយស្រុកមេមត់មកអើតមើលថាក្រុមហ៊ុនយួនកំពុងយកទឹកដីខ្មែរដឹកពលរដ្ឋយួនា្លង ដែនបំពានច្បាបកម្ពុជាយើងមកប្រព្រឹត្តល្បែងសុីអនាធិបតេយ្យ និងកគ្លើនម្តងឡើយ ប្រហែលពួកគាត់បើកហើយទើប មានទង្វើគួរអោយអាប់អោនជាតិនិងគួរអោយអៀនខ្លួនឯងជាខ្មែរដែលហាក់អន់មហាអន់ពេកបែបនេះកើតឡើង។
ប្រភពបញ្ចាក់ថា៖ចាប់ពីម៉ោង១២ថ្ងៃរៀងរាល់ថ្ងៃរហូត យប់ រោងខាងក្រៅកាសុីណូ គេបើភ្លើងសចិញ្ចាចលេងមាន់ជល់។ហើយទំនងកាសុីណូទាំងអត់ច្បាប់អោយលេងមាន់ទេតែបំពាន។យួនមួយចំនួនចូលលេងបៀរជាច្រើនប្រភេទ មានយៃសុីវ បៀរ ហើយសុីសងមិនចាញ់ណាហ្គាវុើលអីគេនោះទេ។
ប្រភពដដែលបន្តថា៖រឿងយួនទាំងហ្វូងៗចូលមកលេងល្បែងក្នុងទឹកដីខ្មែរដូចជាប្រទេសរបស់ពួកគាត់បែបនេះ ច្បាស់ជាមានមហាអំណាចណាម្នាក់ជាអ្នកកាងការពារទើបយួនចូលមកលេងល្បែងដូចជោគោដាច់កន្លុះទាំងហ្វូងៗ ទាំងបំពានច្បាប់បានបែបនេះ។
ពុំមាននរណាដឹងថាតើ លោក ជៀម ច័ន្ទសោភ័ណ ចៅហ្វាយខេត្តត្បូងឃ្មុំ និងលោក ម៉ុន មា៌គា ស្នងការនគរបាលខេត្តត្បូងឃ្មុំ អាចមានការពាក់ពន្ទ័កំរិតណា ជាមួយក្រុមហ៊ុនយួនដែលជួលកាសុីនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដឹកយួនចូលមកលេងល្បែងក្នុងទឹកដីខ្មែរទាំងហ្វូងៗហ្វាយអនាធិបតេយ្យផុតលេច លើទឹកដីខ្មែរនេះទេ ប៉ុន្តែបែរជាលោកជៀម ចន្ទ័សោភ័ណអភិបាលខេត្តនិងលោកម៉ុន មា៌គាស្នងការខេត្ត លោកអភិបាស្រុកមេមត់សម្ងំឈឹង ហាក់មិនខ្វល់ខ្វាយអំពីភាពអនាធិបតេយ្យតាមព្រំដែនកម្ពុជា-យួននៅ«ទន្លេចាម»នេះម្តងសោះឡើយ។
លោកសុីណាល់ ប្រធាននគរច្រកទ្វារទ្វេភាគី«ទន្លេចាម»ដែលនៅជាប់បង្កើយនឹងបនល្បែងទាំង២ខាងលើនេះនិងជាមន្ត្រីត្រួតពិនិត្យនិងការពារព្រំដែនទីនោះផ្ទាល់ មិនអាចទាក់ទងសុំបំភ្លើអំពីការហៀរហូរចូលមកនៃជនបរទេសចូលមកលេងល្បែងសុីសងពិសេសរបស់ជនជាតិយួន ដែលហាក់មិនគោរពបូរណភាពទឹកដីខ្មែរសោះ ចេញចូលសេរី ដោយខុសច្បាប់ និងយ៉ាងងងើលគគ្រឹកគគ្រេងទាំងនោះឡើយ តាមទូរសព្ទ័ ព្រោះតេចូលស្តាប់បានដែរ តែលោកសុីណាស់ឆ្លើយ ថាអាឡូខ្យល់ៗៗទំនងជាមានចេតនាគេចមិនចង់ឆ្លើយតបកាលពីម្សិលមិញចំណែកលោកចៅហ្វាយស្រុក មេមត់ឈ្មោះស្រេង លី ឆ្លើយថា៖លោកមិនដឹងកាសុីណួនិងសកម្មភាពឆ្លងដែនទីនោះមានច្បាប់មឬអត់ច្បាប់នោះបើទៅដល់ហើយសួរគេទៅ ចម្លើយបែបនេះ មិនខុសចម្លើយនាយធនញ្ជ័យនោះទេ៕