អ្នកញៀនល្បែងជល់មាន់ម្នាក់អោយដឹងថា៖លោក ង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វារទ្វេភាគី«ឡាប៉ាខេ» ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា គ្រប់គ្រងព្រំដែនយ៉ាងខ្ជីខ្ជា ធូររលុងផុតលេខ។ លោកបានបើកច្រកអោយជនជាតិយួនញៀនល្បែង រាប់រយនាក់ឆ្លងចូលដីខ្មែរ«ដូចគោហ្វូង »មកលេងល្បែងសុីសងជល់មាន់ក្នុងកាសុីណូឈ្មោះ«ធីជីហ្គេនទីងTGG
ENTING»តាមទំនើងចិត្ត បណ្តាលអោយមានការរកសុី ជួញដូរគ្រឿងញៀនក្នុងកាសុីណូនោះយ៉ាងអនាធិបតេយ្យ។
ប្រភពបន្តថា ៖ម៉្ងៃៗយួនរាប់រយនាក់ ចូលដីខ្មែរមិនបាច់មានប៉ាស្ព័រទេ។ពួកគេមិនត្រឹមតែមកលេងជល់មាន់ក្នុងកាសុីណូប៉ុណ្ណោះទេ ថែមទាំងរកសុីជួញដូរ និងសេពគ្រឿងញៀនក្នុងកាសុីណូនោះទៀតផង។ ជាក់ស្តែងកាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣ នេះ មានមនុស្ស៥នាក់និងថ្នាំញៀនជាង២គីឡូក្រាម ដែលយួនឆ្លងដែនខុសច្បាប់មកលែងល្បែងនៅកាសុីណូ ធ្វើអោយបែកការណ៍ ហើយត្រូវសមត្ថកិច្ចខេត្ត
មណ្ឌលគិរីឃាត់ខ្លួននិងរឹបអូសបាន កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញាតែម្តងនៅក្នុងកាសុីណូTG GENTINGនោះតែម្តង។ ប៉ុន្តែមានព័ត៌មាននេះ ហាក់មានលាក់លៀមដោយថា ចាប់បាន ខណៈជនល្មើសប្រុងនាំគ្រឿងញៀនឆ្លងដែនទៅប្រទេស វៀតណាមវិញ។
ពលរដ្ខរស់នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម និយាយថា៖អាជ្ញាធរលោក ង៉ាន់ សារ៉ាវុធ ប្រធានច្រកទ្វារទ្វេភាគី «ឡាប៉ាខេ»និងលោក សាន គឹមអ៊ាប ជាអភិបាលស្រុកកែវសីម៉ាព្រមទាំងលោកហេង អួងជាអធិការស្រុកកែវសីម់ា គ្រប់គ្រងព្រំដែនខ្មែរភាគឦសាននេះដោយខ្ជីខ្ជា ធូរលុងបំផុត បើកអោយជនជាតិយួនញៀនល្បែង ឆ្លងដែនចូលដីខ្មែរដោយដីខ្មែរដោយខុសច្បាប់«ដូចគោហ្វូង » ទើបឧក្រឹដ្ឋជនគ្រឿងញៀនឆ្លៀតឳកាសរកសុីជួញដូរចែកចាយគ្រឿងញៀននៅក្នុងកាសុីណូ«TG GENTING ធីជីហ្គេន ទីង»នោះបាន ធ្វើហាក់ជាទឹកដីនោះ ជប្រទេសយួន។
រឿងដែលគួរអោយអាម៉ាស់បែបនេះ បានកើតមានរាល់តែថ្ងៃ នៅច្រកទ្វារទ្វេភាគី ឡាប៉ាខេ ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលមាន លោកថង សាវុនជាអភិបាលខេត្ត និងលោកផ្កាយ២ ឡោ សុខាស្នងការនគរបាខេត្ត។
ប្រភពបញ្ជាក់ថា៖កាសុីណូ«ធីជីហ្គេនទីង TG GENTING» នោះ មានភាគហ៊ុន ថៅកែយួនមាន១ភាគហ៊ុនខ្មែរ១ភាគហ៊ុន ។ មានច្បាប់បើកកាសុីណូ ប៉ុន្តែ ការបើកលេងល្បែងសុីសងបញ្ជល់មាន់គឺជាទង្វើខុសច្បាប់ ពិសេសការជួញដូរគ្រឿង ញៀនក្នុងកាសុីណូនោះ គេមិនដឹងធ្លាប់កើតឡើងប៉ុន្មានសឹបលើកទៅហើយទេ ហើយទើបតែបែកការណ៍ហើយបង្ក្រាបបានម្តងគត់។
ប្រភពដដែលលើកឡើងទៀតថា៖យួនៗវូលដីខ្មែរមកលេង កាសុីណូ«ធីជីហ្កេនទីង=TG GENTING»ក្នុងភូមិ ឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដោយសេរីមិនបាច់ប៉ាស្ព័រទេចេញចូលស្រួលៗ។តែខ្មែរវិញគ្មានសំណាងអាចចូលទៅស្រុកយួនវិញស្រួលៗដូចយួនចូលស្រុកខ្មែរឡើយ។ភាពផ្ទុយគ្នានេះបណ្តាលមកពីអ្នកយាមព្រំដែនខ្មែរបន្ទន់ខ្លួន បន្ទាបបន្ថោកជាតិសាសន៍ខ្លួន ដោយថ្លើមធំ មិនគោរពច្បាប់ បើកអោយគេចូលធ្វើអោយ សង្ស័យថា មន្ត្រីច្រកទ្វារឡាប៉ាខេ អាចដោះដូរទទួលលាភសក្ការៈ ពីមេកាសុីណូយ៉ាងក្រាស់ក្រែលមិនខាន។ម៉្យាងលោកង៉ាន់ សារ៉ាវុធ ជាប្រធានច្រកទ្វាឡាប៉ាខេ ដែលថ្លើមធំហ៊ានបើកច្រកអោយយួនចូលល្មើសច្បាប់ ដូចគោហ្វូងបែបនោះ ក៏ដោយសារលោកថង សាវុន អភិបាលខេត្ត បណ្តែតបណ្តោយជ្រុលឬអាចកន្ទេលធំបន្លំដេកផងដែរ ឬក៏អាចបើកភ្លើងខៀវអោយប្រធានច្រកដែរ ទើបព្រំដែនហាក់ដាច់ខ្សែបែបនោះ? ។
ពលរដ្ឋរស់នៅទីរួមស្រុកកែវសីម៉ាលើកឡើងថា៖រឿងបើកច្រក«ឡាប៉ាខេ»អោយយួនចូលមកលែងល្បែងក្នុងដីខ្មែរដោយសេរីនេះវាមិនមែនជារឿងភាគីវៀតណាមបំពាន ព្រំដែនខ្មែរខ្មោចយក៍អ្វីនោះទេ។ បើតាមពួកគាត់ដឹងរដ្ឋាភិបាល វៀតណាម គេមិនចង់ឃើញពលរដ្ឋគេ ចូលមកប្រព្រឹត្តល្បែង សុីសងក្នុងប្រទេសខ្មែរ ហើយការពារបទល្មើសដោយអាជ្ញាធរថែមទៀតនោះទេ ច្បាប់របស់គេហាមលេងល្បែងខុសច្បាប់និងហាមការជួញគ្រឿងញៀនយ៉ាងតឹងតែងណាស់ ហេតុនេះ ទើបមានមន្ត្រីខ្មែរធុនថោកមួយចំនួន គប់គឹតគ្នា បើកច្រកទ្វារសេរី ទើបបើកកាសុីណូលេងល្បែងល្មើសច្បាប់ ហើយឈានដល់មានកាតជួញគ្រឿងញៀនបានបែបនេះ។ទាំងនេះគឺជាមារយាទអន់របស់អ្នកគ្រប់គ្រងព្រំដែនខ្មែរនិងអ្នកដឹកនាំខេត្តខ្មែរខ្លះខ្លួនឯងតែប៉ុណ្ណោះ។ត្រីងៀតឆ្លៀតពង គឺអោយតែបានកាន់តួនាទីឬពេលមានអំណាច «ប៉ៃម៉ាអស់ ដួយ»អត់ចេះអៀនខ្មាស់ អត់ខ្លាចច្បាប់ពីព្រះឥន្ទណាសោះឡើយ។
លោកថង សាវុនអភិបាលខេត្តមណ្ឌលគិរី.លោក ឡោ សុខាស្នងការនគរបាលខេត្ត.លោក សាន គឹមអ៊ាប អភិបាលស្រុក កែវសីម៉ា.លោកហេង អួង អធិការនគរបាលស្រុកកែវសីម៉ា.រួមទាំងលោកង៉ាន់ សារ៉ាវុធ ដែលជាអ្នកបើកច្រកទ្វារអោយយួនចូលដីខ្មែរតាមទំនើងចិត្តដោយផ្ទាល់ សុទ្ធតែមិនអាចទាក់ទងតាមទូរសព្ទ័សុំបំភ្លឺបានទេ កាលពីព្រឹកមិញ៕