រឿងរ៉ាវស្អុយរលួយមួយ បែកធ្លាយចេញមកថា៖ មានការឃុប ឃិតគ្នាលួចលក់វ៉ាក់សាំង ដែលមន្ទីរសុខាភិបាលខេត្តទទួល
ពីក្រសួងសុខាភិបាលខេត្តរតនៈគិរីសម្រាប់ចែកអោយ ស្រុក ប្រតិបត្តិ និងមណ្ឌលសុខភាពស្ទើរអស់រលីង២ឆ្នាំហើយ និងមានការតែងតាំងមន្ត្រីក្នុងមន្ទីរដោយពុករលួយផងដែរ។
ប្រភពទម្លាយថា៖រយពេល២ឆ្នាំកន្លងមកនេះ ការចាក់វ៉ាក់សាំងបង្កាដល់កុមារ នៅខេត្តរតនគិរីមានកំរិតទាបស្ទើរមិនគួរអោយជឿ ពោលគឺទារកទើបសម្រាល ស្ទើរតែមិនបានទទួលថ្នាំបង្ការសោះផ្ទុយពីប្រតិទិនរបស់ក្រសួងសុខាភិបាល។
ប្រភពដដែលដាក់ជាសំណួរថាតើវ៉ាក់សាំងទាំងនោះបាត់ទៅទីណាអស់? ឬក្រសួងមិនបានផ្គត់ផ្គង់អោយតាមផែនការ?។ព្រោះនៅក្នុងពិធីសំណេះសំណាលនិងប្រកាសតំណែងអនុប្រធានមន្ទីទី៦កាលពី ៣ខែមុនក្នុងឆ្នាំ២០២៣នេះ មានការលើកឡើងដោយប្រធានស្រុកប្រតិបត្តិចំនួន២រូបថា «ការចាក់វ៉ាក់សាំងជូនកុមារ និង ទារកទើបនិងកើត នៅតាមមណ្ឌលសុខ
ភាពក្នុងស្រុកប្រតិបត្តិពួកគាត់ធ្លាក់ចុះខ្លាំង ស្ទើរគ្មានវ៉ាក់សាំងចាក់ទេ»។ ប៉ុន្តែគេដឹងថា លោក អ៊ូ ដេត អនុប្រធានការិយា
ល័យគ្រប់គ្រងនិងបង្កាជម្ងឺ បានទៅបើកវ៉ាក់សាំងពីក្រសួងស្ទើររាល់ខែ តើហេតុអី្វទើបអត់វ៉ាក់សាំងចាក់ទេ»ប្រភពបន្តថា៖
នៅឆ្នាំ២០២២ និង២០២៣ ស្ទើរគ្មានវ៉ាក់សាំងសំរាប់ចាក់អោយកុមារឡើយ។ទើបបណ្តាអោយមន្ត្រីពីបណ្តាស្រុកប្រតិ
បត្តិ ខ្សឹបខ្សៀវគ្នាថា ករណីអត់វ៉ាក់សាំងនេះ បណ្តាលមកពីមានការឃុបឃិតគ្នាជាប្រពន្ឋ័រវាងលោកអនុប្រធានការិយា ល័យបង្ការ និងគ្រប់គ្រង់ជំងឺឈ្មោះ អ៊ូ ដេត និងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ជាប្រធានមន្ទីរសុខាភិបាល លួចលក់ជាមិនខាន?។
ប្រភពដដែលបញ្ជាក់ថា៖ក្នុងត្រីមាសទី៣ឆ្នាំ២០២៣នេះគេដឹងថា វ៉ាក់សាំង «HepatitisB3»ទទួលបានពីក្រសួង
សុខាភិបាល(6340dose)បើកអោយ OD បានលុង ៦២០ ដូស ប៉ុណ្ណោះនេះបើយោងរបាយការណ៏របស់ ODទាំង២ស្រុក
។ រីឯវ៉ាក់សាំង «JE»យកពីក្រសួងសុខាភិបាល« 6550 dose»បើកផ្តល់អោយOD បរកែវតែ(1250dose)និងODបាន
លុងតែ(1800 Dose)នោះទេ។ក៏ប៉ុន្តែមកដល់ពេលនេៈ វ៉ាក់សាំង ទាំង២ប្រភេទ អស់ពីស្តុករលីងហើយ។តើវាហោះទៅណាអស់?នេះជាភាពមិនប្រកក្រតី ដែលពាក់ពន្ធ័នឹងរឿងស្អុយរលួយនៃមន្ទីរសុខាភិបាលខេត្តរតនៈគិរី។
ប្រភពបន្ថែមថា៖នៅក្នុងមន្ទីរសុខាភិបាលខេត្តរតនគិរីនេះ ក៏មានអំពើពុករលួយក្នុងការស្នើសុំតែងតាំងមុខតំណែងអនុប្រធានមន្ទីរ ដោយតែងតាំងគ្មានសុចរិតភាព រំលោភលើប្រកាសអន្តរក្រសួងនិងអនុក្រិត្យរាជរដ្ឋាភិបាល គប់គឹតយកមន្រ្តីពីស្រុកប្រតិបត្តិអោយ ឡើងជាអនុប្រធានមន្ទីរ។ឯមន្ត្រីល្អ មានបទពិសោធការងារយូរ ដែលទៀជាអនុប្រធាន និងប្រធានការិយាល័យជិត៣០ឆ្នាំ អត់លុយ និងអត់ខ្សែ គឺអត់វាយតម្លៃតែងតាំង ដល់ពួកគាត់ទេ។
ករណីទាំង២ចំណុចនេះ មន្រ្តីបំរើការងារនៅមន្ទីរ និងមណ្ឌលសុខភាពខ្លះ បាមលើកសំណូមពរ ស្នើសុំ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្មី មេត្តាចាត់មន្ត្រីចុះមកស្រាវជ្រាវវែកមុខ ជនពុករលួយគប់គឹតលួចលក់វ៉ាក់សាំង ដើម្បីជួយ សង្រ្គោះដល់កុមារ ក្នុងខេត្តរតនៈផងនិងស្នើអោយមន្ទីរនេះ មានការតែងតាំងមន្ត្រីដោយតម្លាភាពដល់មន្រ្តីល្អ ដែលបានខិតខំបំរើការងារយូរឆ្នាំដោយធ្វើការវាយតម្លៃលើគុណសម្បត្តិលើការងារនិងសីលធ៌ម អោយបានសមស្របតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកំពស់វិស័យសុខាភិ
បាលផង។
លោកអ៊ូ ដេតប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជម្ងឺ និងលោក អ៊ុង រតនាប្រធានមន្ទីរសុខាភិបាលខេត្តមិនអាចសុំបំភ្លឺតាមទូរសព្ទ័បានទេកាលពីព្រឹកមិញ៕