ព័ត៌មានថ្មី
​តើ​ជា​កា​ពិត​ឬទេ​? ប្រធាន​មន្ទីរ​សូរិយោដី នគររូបនីយកម្ម​និង​សំណង់​ខេត្ត​កណ្ដាល លោក សុក កាន់​ណា​រិទ្ធិ ប្រព្រឹត​អំពើ​ពុករលួយ​?​សូម​សូម​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ជួយ​ពិនិត្យមើល​រឿង​មួយ​ផង​!! -@- រថយន្ត​ដឹកឈើ​ឃ្លុំ​បួន​ជ្រុង​ប្រភេទ​លេខ​១​មួយ​គ្រឿង​ត្រូវ​អស់ល័ក្ខ​ជាប់អន្ទាក់​សម្ថកិច្ច​បង្ក្រា​បបាន​មួយ​រត់​រួច​មួយ​ -@- ស្ថានីយ៍​ទឹកស្អាត​បត់​រកា​គួរ​ដាក់​ឈ្មោះ​ថា​ស្ថានីយ៍​បូមទឹក​បឹង​បត់រ​កា​វិញ​ -@- សង្វៀន​ជល់​មាន់នៅ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ បើក​លេង​យ៉ាង​រលូន សមត្ថកិច្ច​មិន​បង្ក្រាប ? -@- លោក កង វង ចៅ​សង្កាត់​ចោមចៅ​ទី​១ បាន​ដឹកនាំ​មន្ត្រីសង្កាត់​ចុះ​ត្រួតពិនិត្យ​សណ្ឋាន​ភាព​ផ្លូវ នៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ -@- លោក សាំង ប៊ុនថេន​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​បោះ​ទីតាំង​នៅ​ភូមិ មានជ័យ​ឃុំ​ចាក់​ចារ ស្រុក​ស្នួល​ស្នួល ខេត្ត​ក្រចេះ ទៅ​ថ្លឹង​លុយ ឬ​ទៅ​ថ្លឹង​ឡាន​? -@- សង្ស័យ​មាន​មន្ត្រី​និង​ឈ្មួញ​ដី​ក្បាល​ប៉ាន​ដុល្លារ​គប់​គឹ​ត​គ្នា​ជា​ប្រពន្ធ័​ទន្ទ្រាន​យក​ដី​ព្រៃ​លិចទឹ​ក​ជាង​១០០០​ហិកតា​និង​បំបិទ​សឹទ្ធិ​ពលរដ្ឋ​មិន​អោយ​អាស្រ័យ​ផល​ចំណុច​(​ទួលគោក​ព្រះ​ក្នុង​តំបន​៣)​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ -@- លោក ជា ចន្ទ័​កញ្ញា​អភិបាល​ស្រុក​ស្រែអំបិល សកម្ម​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ​និង​ចុះ​ជួយ​រំលែក​ការលំបាក​រួមសុខទុក្ខ​គ្រប់យ៉ាង​ជាមួយ​ពលរដ្ឋ​ក្នុង​ស្រុក​ -@- ទីតាំង​សង្វៀន​ជល់​មាន់ អា​ប៉ោ យូគី​នៅ​ក្រុង​បាន​លុង គគ្រើក​ឡើងវិញ​លើ​សដើម សមត្ថកិច្ច​ជាប់​ត្រគៀក​មិនទាន់​បង្ក្រាប​! -@- លោក​វរ​សេនីយ៍​ទោ ជួន សារី នាយ​រង​ប៉ុស្តិ៍នគរ​បាល​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ប៉ោយប៉ែត បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ជូន​ដល់​គណៈកម្មការជាតិ​ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ (COVID-19)
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន​សាខា​កាំកុង​ត្រូល កំពុងតែ​ល្បី​ល្បាញ​ថា បានឃុប​ឃិត​គ្នា​ប្រព្រឹត្ត​អំពើពុក​រលួយ បើក​ដៃឲ្យ​ឈ្មួញ​ដឹក​សាច់​មាន់ ​ឆ្អឹងមាន់​ និង​ប្រហិត(ខូចគុណភាព)

បន្ទាយមានជ័យ៖ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន​បានចុះផ្សាយ​ពីភាព​អសកម្ម​ការងារ​​របស់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន​សាខា​កាំកុងត្រួល​ថា មកកាន់​តំណែងជា​ប្រធានសាខាកាំកុងត្រួលជំនួស​លោក ស៊ាន ស៊ីណាត គឺមិនដែរឃើញធ្វើសកម្មភាពចុះបង្រ្កាប ក្រុមឈ្មួញដែលរកស៊ីដឹកសាច់មាន់ សាច់ជ្រូក គ្រឿង​ ក្នុងជ្រូកម្តងណាឡើយ មានតែឃុបឃិតគ្នាបើកដៃអោយនាំចូលរាប់តោនក្នុង១ថ្ងៃៗ ជាថ្នូរនិងប្រាក់ទៅ​វិញ។

កន្លងទៅថ្មីៗនេះ លោក សាន វិជ្ជាសារ៉ាវុធ ក៏ត្រូវបានថ្នាក់លើចុះមកស្តីបន្ទោស​និងប្រមានអោយកែទម្លាប់នេះ​ចេញ ក្រោយពីប្រធានកាំកុងត្រួលម្នាក់​បក្ខពួកនិយម​ដោយដកមន្រ្តីក្រោមឱវាទ​ដែលជាមន្ត្រីក្នុងក្របខ័ណ្ឌឲ្យ​ទៅដើរទៅត្រួតពិនិត្យរទេះ ហើយជួលសាច់ញាតិរបស់ខ្លួនដែលគ្មានតួនាទី មកអង្គុយក្នុងសាខាជំនួយទៅវិញ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨អ្នកអូសរទេះម្នាក់ បានឃើញក្រុមឈ្មួញដឹកសាច់មាន់​ជាច្រើន ដោយច្រកក្នុងថង់ខ្មៅដឹកតាមរទេះចេញពីប្រទេសថៃយកទៅសាងដាក់រថយន្តនៅចំណុចវិហារចាម ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ ក្រុងប៉ោយប៉ែត ដើម្បីយកទៅចែកតាមបណ្តាខេត្ត ខណះពេលនោះអ្នកអូសរទេះ បានខ្សឹបគ្នាថាថៅកែបានបង់លុយអោយទៅមន្ត្រីកាំកុងត្រួលនិងស្ថាប័នពាក់ព័ន្ធរួចរាល់ហើយទើបពួកអាចដឹក​ចេញពីប្រទេសថៃបានដោយរលូនដូច្នេះ។

ប្រភពបន្តពីមន្រ្តីច្រកបានឲ្យដឹងថា សាច់មាន់ ឆ្អឹង ជង្គង់ កោះមាន់ និងគ្រឿងក្នុងជ្រូក ដែលសង្ស័យ ខូចគុណ​ភាពជាច្រើនតោនបានដឹកតាមរទេះចូលមកកម្ពុជាជារៀងរាល់ថ្ងៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានដោយ​រលូន មិនដែលឃើញមន្រ្តីជំនាញធ្វើការទប់ស្កាត់នោះទេ មានតែលិចលឺថាមន្ត្រីជំនាញអង្គុយតែចាំយកលុយ​ក្រោមតុតែប៉ុណ្ណោះ។

បច្ចុប្បន្ននេះសាខាកាំកុងត្រួលខេត្តបន្ទាយជ័យគឺស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោក សាន វិជ្ជាសារ៉ាវុធ កំពុងតែល្បីល្បាញថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើរពុករលួយ យ៉ាងពេញបន្ទុកក្នុងការបើកដៃឲ្យឈ្មួញ ដឹកសាច់មាន់ ឆ្អឹងមាន់​​ និងប្រហិតហួសការបរិច្ឆេទ (ខូចគុណភាព) ចូលកម្ពុជារាប់តោនក្នុងមួយថ្ងៃៗ​ដោយមិនខ្វល់អំពីការប៉ះពាល់សុខភាពពលរដ្ឋខ្មែរ។

ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ព្រួយបារម្មណ៍អំពីសុខភាព និងអាយុជីវិតរបស់ពួកគាត់ ខណះដែល​សង្កេតឃើញថា សព្វថ្ងៃនេះគឺមានការលំហូរចូលសាច់មាន់ សាច់ជ្រូក និងគ្រឿងក្នុង ចូលមកក្នុងប្រទេស​កម្ពុជា ដោយមិនដែរឃើញមន្ត្រីកាំកុងត្រួលចុះត្រួតពិនិត្យ រឺក៏ធ្វើការឃាត់ឡើយ។ ពួកគាត់បន្តថា តើប្រជាជនកម្ពុជា អាចប្រឈមទៅនិងជម្ងឺអ្វីខ្លះទៅ បើមន្ត្រីកាំកុងត្រួលមិនខ្វល់ខ្វាយយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យគុណភាព ហើយអង្គុយចាំតែប្រមូលលុយទុកចែកគ្នាដាក់ហោប៉ៅធ្វើមានធ្វើបានជាមួយក្រុមបក្ខពួកបែបនេះអញ្ចឹងនោះ?។

ពលរដ្ឋក្រុងប៉ោយប៉ែតទាំងអស់រងចាំមើល លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកនៃអគ្គនាយក​ដ្ឋានកាំកុងត្រូល ជាពិសេស លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានវិធានការបែបណាទៅលើមន្រ្តី​ដែលប្រព្រឹត្តអំពើពុករលួយដូចជា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ មិនខ្លាចអង្គភាព ACU រូបនេះយ៉ាងដូចម្តេច!។

ពាក់ព័ន្ធករណីខាងលើ អង្គភាពសារព័ត៌មានគេហទំព័រ​មិនអាចសុំការបំភ្លឺបានទេ ពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធាសាខាកាំកុងត្រូល ដោយមិនមានលេខទំនាក់ទំនង ៕

nsp20181019-d nsp20181019 nsp20181019-b nsp20181019-a nsp20181019-c

 

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment