ព័ត៌មានថ្មី
លោក ព្រាប គារ៉ាត់ ហៅ​គយ​សិដ្ឋ កំពុង​សប្បាយ​ចិត្ត​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​ទំ​​និញ​ទាំង​ខុសច្បាប់ និង​ស្រប​​ច្បាប់​គ្រប់ប្រភេទដែលចេញ-ចូលទៅកាន់ប្រទេសវៀតណាម -@- លោក ញាញ់ ជាបហ៊ង ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្តកំពង់ស្ពឺ ដឹក​ម៉ាសុីន​បូម​ទឹក​ចល័ត​ ៦៥​សេះ ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​ស្រោច​ស្រប់​ស្រូវជូនប្រជា​ពលរដ្ឋ -@- លោក ព្រាប គារ៉ាត់ ប្រធានគយ ចល័ត តំបន់6 កំពុងត្រូវប៉ាន់ទទួលលុយក្រោមតុពីឈ្មួញរកស៊ីដឹកទំនិញប្រទេសវៀតណាមជាថ្នូរនិងមិនធ្វើការត្រួតពិនិត្យ -@- ​លោក អន ស៊ីនួន មេ​គយ​ខេត្តកណ្តាល​រង​ការរិៈគន់​ពី​មន្ត្រី​ក្រោម​ឱវាទ​ និង​ក្រុម​ឈ្មួញ​រក​ស៊ី​យ៉ាង​ចាស់ដៃ​..! -@- ​លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍​សាត់ ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ​! -@- ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់រប​ស់មេឈ្មួញ​ លីម ប៊ុណ្ណា បំផ្លាញព្រៃ​ឈើនៅស្រុក​កោះញែ​ក ជិតរ​លាយ​អស់​ហើយ -@- មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ឈូសឆាយ​ដីគម្រប​ព្រៃ​ឈើ...! -@- លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន មិន​គួរ​​បណ្តែត​បណ្តោយ​ឲ្យ​លោក ប៉ាល់ សុមេដា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ខេត្តបន្ទាយមានជ័យ​ ដែលថ្លឹងតែតៃកុងនិងព្រូនោះទេ.! -@- រណ្តៅ​ដី​ខ្នា​​ត​យក្ស​ដ៏ធំ របស់​លោក ម៉ៅ សុផល នៅ​ជួរកង​អង្គរក្ស ជីក​ជម្រៅ​ដល់​ក្បាល​ប្រេត​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់ប្រជាពលរដ្ឋ ? -@- ម្ចាស់​សង្វៀន​បញ្ជល់​មាន់​នៅក្នុង​ភូមិដារ មានឈ្មោះ ហេង និង​ឈ្មោះ លឹម មាន​ខ្នងបង្អែករឹងមាំ​ទើបហ៊ានធ្វើអ្វីៗ​ស្រេចតែអំពើចិត្
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឯកឧត្តម ថង សាវុន ៖ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគីរី ត្រូវពង្រឹង ឱ្យបានម៉ឺងម៉ាត់ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការប្រព្រឹត្តល្មើសឡើយ

ឯកឧត្តម ថង សាវុន ៖ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគីរី ត្រូវពង្រឹង ឱ្យបានម៉ឺងម៉ាត់ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការប្រព្រឹត្តល្មើសឡើយ

ខេត្តរតនគិរី ៖ ព័ត៌មាន​តាមបណ្តាញ​សង្គមបានធ្វើការ​ផ្សព្វផ្សាយថា គណៈបញ្ជា​ការឯកភាពខេត្តរតនគិរី ពុំបាន​ធ្វើ​សកម្មភាព​បង្ក្រាបការដឹកឈើ​ដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ ស្តីពីរដ្ឋបាលព្រៃឈើ ដែលធ្វើឱ្យ​មតិមហាជន មួយចំនួនដែលនិយមមើលព័ត៌មានតាម បណ្តាញសង្គមមានការយល់ច្រឡំ ។

យោងតាមប្រសាសន៍របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី បានអះអាងឱ្យដឹង កាលពីពេលថ្មីៗនេះថា គ្រប់សកម្មភាពកាប់ បំផ្លាញព្រៃឈើ និងការ ដឹកជញ្ជូនឈើដែលគ្មានអាជ្ញាប័ណ្ណត្រឹម ត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺគ្រប់សមត្ថកិច្ចដែលពាក់ព័ន្ធ បានធ្វើការចាប់ឃាត់ទុក្ខទៅ តាមកាតព្វកិច្ច និងភារកិច្ច របស់អង្គភាពរៀងៗខ្លួនមិនដែលបណ្តែតបណ្តោយឱ្យមានការ កាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ នោះឡើយ ។ ដោយឡែកនៅ ក្នុងខេត្តរតនគីរី ក៏មានអង្គការក្រៅរាជរដ្ឋាភិបាល តាមឃ្លាំមើល និងធ្វើសកម្មភាពទប់ស្កាត់ផងដែរ ។

ជាមួយគ្នានេះលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានមាន ប្រសាសន៍ឱ្យដឹងផងដែរថា កងកម្លាំងរបស់ លោកតែងតែព្យាយាមធ្វើការទប់ស្កាត់ និងឃាត់ទុកនូវ សកម្មភាព ល្មើសច្បាប់ទាំងអស់ ជាពិសេសនៅតាមបណ្តាស្រុកនានានៅក្នុងខេត្ត ដោយមិនគិតថា ពេលយប់ឬថ្ងៃនោះទេ ព្រោះសកម្មភាព ដឹកឈើល្មើសច្បាប់តែងតែធ្វើសកម្មភាពនៅពេលយប់ ដោយមិន បណ្តែត បណ្តោយឱ្យក្រុមជនខិលខូច ធ្វើសកម្មភាពល្មើសពីច្បាប់បាននោះទេ ។ ដោយឡែក លោក ថាវ យ៉េន បានបញ្ជាក់ឱ្យដឹងផងដែរថា លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថដោយផ្ទាល់ធ្វើការ ទប់ស្កាត់ គ្រប់បទល្មើសដែលកើតមាន ឡើងនៅក្នុងខេត្តមិននិយាយតែបទ ល្មើសព្រៃឈើនោះទេ ។

ជាក់ស្តែងកន្លងមកថ្មីៗនេះ នៅក្នុងស្រុកអូរជុំ លោក ថាវ យ៉េន ធ្វើការបង្ក្រាបបទល្មើសព្រៃឈើ និងធ្វើការល្បាតរហូតស្ទើរតែម៉ោង ៤ទៀបភ្លឺ ធ្វើការឃាត់ រថយន្តដឹកឈើ ប្រភេទលេខមួយ និងលោកពីរ ហើយក្នុងមួយរថយន្តធុនឡង់គ្រីស័រ អាចដឹកឈើបាន ១៤១ដុំ ស្មើនឹង ៩១៥គីឡូក្រាម គឺជិតមួយតោន ហើយការដឹកជញ្ជូនឈើតាមរបៀបកណ្តៀរពូន ដំបូកនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើមាន កាតព្វកិច្ចត្រូវតែ ធ្វើការចាប់ និងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើំម្បី ជ្រាប និងមានវិធានការដើម្បី   ធ្វើការទប់ស្កាត់រាល់បទ ល្មើសផ្សេងៗ  ដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលបានដឹកឈើពីស្រុកវ៉ឺនសៃ ឆ្ពោះមកស្រុកអូរជុំ ដើម្បីយកទៅច្រកព្រំដែនវៀតណាម ។

យោងតាមប្រសាសន៍របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បាន បញ្ជាក់ថា គ្រប់សកម្មភាពរបស់អ្នកណាក៏ដោយ ដែលពុំមានច្បាប់ត្រឹមត្រូវ គឺគ្រប់ សមត្ថកិច្ចដែលពាក់ព័ន្ធដូចជា កងរាជអាវុធហត្ថ នគរបាល រួមទាំងប្រជាការពារ គឺត្រូវតែបំពេញ កាតព្វកិច្ចរៀងៗខ្លួន ឱ្យបានម៉ឺងម៉ាត់ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការប្រព្រឹត្តល្មើស ច្បាប់របស់ ជនខិលខូចដោយរួមទាំងមន្ទីរជុំវិញ ខេត្ត ដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់ខ្លួនផងដែរ ។

cy

c1

n1

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!