ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្ត​មណ្ឌលគិរី កំពុង​តែមាន​ភាព​ល្បីល្បាញ ខាងប្រព្រឹត្ត​អំពើពុក​រលួយ

មណ្ឌលគិរី ៖​ប្រភពថ្មីៗ​ពីមន្ដ្រី​គយមួយចំនួន​និងភ្នាក់ងារគយ​ក្នុងខេត្តមណ្ឌលគិរី​បានបង្ហើបឲ្យដឹង​ថា​ចាប់តាំង ពីទទួលបានតំណែងជាមេគយ លោក ហ៊ុយ សុជាតិ ប្រើតួនាទីនិងអំណាចប្រមូលលុយ​តាមរបៀបពុករលួយ​ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា​ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី នោះទេ។ ដូច្នេះហើយទើបលោក ហ៊ុយ សុជាតិ យកបទពិសោធន៍នៃអំពើពុករលួយ​កាលនៅធ្វើជាប្រធាន​ការិយាល័យគយច្រកទ្វារអន្តជាតិប៉ោយប៉ែត មកអនុវត្តន៍ក្នុងតួនាទីជាមេគយខេត្តមណ្ឌលគិរី យ៉ាងរីករាយ។

ប្រភពថ្មីៗពី សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ខេត្តមណ្ឌលគិរី បានលួចបង្ហើបបន្ថែមទៀតថា បច្ចុប្បន្ន​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធត្រូវបានឈ្មួញធំៗនាំចូលមកលក់ចែកចាយក្នុង​ខេត្តមណ្ឌលគិរី និងបណ្តាខេត្តនានាយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ការដែលមន្ត្រីគយនៅច្រក​ទ្វេភាគីដាក់ដាំ ស្រុកអូររាំង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលកំពុងល្បីល្បាញខាងពុករលួយផងដែរ។

ជាងនេះទៅទៀតឈ្មួញធំៗ ដែលនាំចូលទំនិញឬប្រេងសាំងពីស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ សុទ្ធតែមាន​ទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូច​សព្វថ្ងៃនេះ។

ប្រភពពីមន្ដ្រីគយដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បាន​ឲ្យដឹងថា ទំនិញដែលឈ្មួញ​នាំចូលតាមច្រកទ្វេភាគីណាំលៀ ឬច្រកប៉ុស្តិ៍៧ ស្រុកពេជ្រាដា និងតាមច្រកឡាប៉ាខេ ស្រុកកែវសីមា គឺបង់ពន្ធ​ត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។ ក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី យ៉ាងត្រជាក់ចិត្តព្រោះលោក ហ៊ុយ សុជាតិ មានខ្នងបង្អែករឹងមាំនៅក្នុង​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ តាមមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា លោក គុណ ញឹម អគ្គនាយកគយ គឺជាបង្អែកដ៏រឹងមាំរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដូច្នេះហើយទើប​លោក ហ៊ុយ សុជាតិ ហ៊ានប្រើតួនាទីនិងអំណាចខាងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើត ដោយមិនខ្វល់ពីការរិះគន់និងអ្វីៗទំាងអស់៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment