ភ្នំពេញ៖ ទីតាំងបនល្បែងចាក់បាល់ ស៊ីសងខុសច្បាប់ អនឡាញ មួយកន្លែងជ្រកក្រោមហាងអ៊ិនធើណែត City89 ស្ថិតនៅផ្លូវ២០០៦ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកស្វាគមន៍អ្នកញៀនល្បែងភ្នាល់បាល់ ចូលលេងភ្នាល់ដោយសេរី ផ្ទុយពីច្បាប់ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេស សារាចរណ៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ឲ្យពង្រឹងការបង្ក្រាប បិទល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ។
ប្រភពពីអ្នកញៀនល្បែង បាននិយាយតគ្នាថា មិនបារម្ភពីសុវត្ថិភាពទេ ព្រោះម្ចាស់ទីតាំងបានដោះស្រាយជាកញ្ចប់រួចអស់ហើយ។
ករណីនេះសូមលោក ម៉ម វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែន និងលោកហែម ដារិទ្ធ អភិបាលខណ្ឌ ជួយមើលផង ដើម្បីចូលរួមអនុវត្តន៏គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕