ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក គង់ សុភាព ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តថ្នល់​ទទឹង ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​មាន​ការ​ឲ្យ​ដៃពី លោក គី ដាណារិទ្ធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ

ប្រភព​ព័តមាន​ពីក្រុមអាជីវករ​ដែលជាម្ចាស់​រថយន្តដឹកកសិផល រាប់សិបគ្រឿង​ បានប្រមូលផ្តុំគ្នាតវ៉ានៅចំណុច​ស្ថានីយ៍ជញ្ជីងថ្លងរថយន្តថ្នល់ទទឹង ដើម្បីប្រឆាំងអំពើពុករលួយ​របស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តថ្នល់ទទឹង កាលពីយប់ថ្ងៃទី២៤ រហូតដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០​ ។

ក្រុមអាជីវករម្ចាស់រថយន្ត ដឹកដំឡូងមី និងកសិផល ផ្សេងៗឆ្លងកា ត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិ​លេខ៧ ស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ទោះបីពួកគាត់ផ្ទុ កលើសទម្ងន់ឬ មិន លើ សទម្ងន់ យ៉ាងណាក៏ដោយ ក៏លោក គង់ សុភាព  តម្រូវឲ្យបង់លុយតាមការកំណត់រ បស់ខ្លួនដែរ។

ក្រុមអាជីវករនិងក្រុមឈ្មួញ ដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង​ផ្លូវជាតិលេខ៧  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យ លោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្ត​ទូទាំងប្រទេស​ ចាត់វិធានការទប់ ស្កាត់អំពើពុករលួ យរបស់ លោក  គ ង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្តថ្នល់ទទឹង ជាបន្ទាន់។ ដោយហេតុថា លោក គង់ សុភាព ទទួលបាន តំណែ ងជា ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តថ្នល់ទទឹង មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រើតួ នាទីនិងអំណា ចរ បស់ ខ្លួនប្រ ព្រឹត្តអំពើពុក​រលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក គី ដាណារិទ្ធ ប្រធាន មន្ទីរសា ធារណ ការខេត្ត ត្បូងឃ្មុំ កំពុងបណ្តោយឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រព្រឹត្ត អំពើពុ ករលួ យយ៉ាង រាលដាល ហើយរង់ចាំ​ទទួលផលប្រយោជន៍សុខស្រួល។

ការតវ៉ារបស់ ក្រុមអាជីវករប្រឆាំងអំពើពុករលួយរបស់លោក គង់ សុភាព បានធ្វើឲ្យមានរថយន្ត​ធុនធំកកស្ទះរាប់ រយគ្រឿង នៅចំ ណុច ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ដូច្នេះលោក គង់ សុភាព មិនងាចបិទបាំងអំពើអាក្រក់របស់ខ្លួនបានឡើយ។

ជុំវិញបញ្ហាខាងលើ នេះ  តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ ប្រសិនបើ​គ្មានការឃុ បឃិ តបើក ដៃពីសំណា ក់លោក គី​ ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទេនោះគឺ​លោក គង់ សុភាព ប្រធា នស្ថា នីយ៍ជ ញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល​ឡើយ។ ដូច្នេះលោក សេង ឈួន មេជញ្ជីង ថ្លឹងរថយ ន្តទូទាំងប្រទេស​ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ មិនគួរបណ្តោយឲ្យលោក គង់ សុភាព ប្រធានស្ថា នីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតនោះទេ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិន ទៀង  ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ ដែលធ្លា ប់ប្តេជ្ញាលុ បបំបាត់អំ ពើពុករលួ យតាមដងផ្លូវប្រក បដោយប្រសិទ្ធភា ព​មិនគួរមើលរំល ងអំពើពុករលួយពេញបន្ទុករបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត​ថ្នល់ទទឹង៕

 

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment