ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ទីតាំង​សង្វៀន​ជល់​មាន់ អា​ប៉ោ យូគី​នៅ​ក្រុង​បាន​លុង គគ្រើក​ឡើងវិញ​លើ​សដើម សមត្ថកិច្ច​ជាប់​ត្រគៀក​មិនទាន់​បង្ក្រាប​!

ខេត្តរ​តនះ​គីរី ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន បានឲ្យដឹងថា ទីតាំង​ល្បែង​បញ្ជាល់មាន់ និង​បៀរ​អាប៉ោង យូគី មួយ កន្លែង​នៅក្នុង​ចំការកៅស៊ូ ដែល​ស្ថិតនៅ ចំណុច​ភ្នំ​អូរ​ត្រាវ ក្រុង​បាន​លុង ខេត្ត​រតនគីរី ត្រូវបាន​បើក​ដំណើរការ លេង​យ៉ាង​គគ្រឹកគគ្រេង ឡើងវិញ ចំណែក​សម​កិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​មិន​ឃើញ​មាន​ចំណាត់ការ​បង្ក្រាប ដូច​ពេល​មុន​ទៀត​នោះ​ទេ ។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​សង្វៀន​បញ្ជល់មាន់ និង​បៀរ​អាប៉ោង បាន​ប្រាប់ភ្នា​ក់ ងារ​ព័ត៌មាន​យើង​ថា រាល់ថ្ងៃ​គេ​ឃើញ​មាន​ម៉ូតូ​រថយន្ត សេរី​ទំនើបៗ ដឹក​មាន់​ជល់​ចូលទៅ​ក្នុង​ចំការកៅស៊ូ ដើម្បី ណាត់​គ្នា​បញ្ជុ​ល់ និង​មាន​ល្បែងស៊ីសង យូគី អាប៉ោង លេង​ភ្នាល់​ចាក់​លុយ​ចាញ់​យកឈ្នះ រាប់ពាន់ រាប់ម៉ឺន ដុល្លា ព្រមទាំង​ស្រែក​ហូរ​កញ្ជ្រៀវ​ឡូឡា ពេញ​ក្នុង​ចំការ​ស្វាយចន្ទី នៅពេល​គេ​ចាញ់ និង​ឈ្នះ​ម្តងៗ គឺ​ហាក់បី ដូចជា​ខ្វល់ខ្វាយ​ខ្លាចញញើត​អ្វី​សោះ​តែ​ម្តង ។​

​ពលរដ្ឋ​ទាំង​អស់នោះ​បន្តទៀតថា ម្ចាស់​សង្វៀន​នេះ ពី​មុន​គាត់​ជា​អ្នកមាន​អំណាច​ម្នាក់ ក្នុង​ខេត្ត​រតនៈគីរី តែ ឥឡូវនេះ អស់​បុណ្យស័ក្តិ​ហើយ ពីព្រោះ​ដល់​អាយុ ចូលនិវត្តន៍ ប៉ុន្តែ​ពលរដ្ឋ គាត់​ពុំ​បាន​បង្ហាញ​ប្រាប់​ឈ្មោះ ថា ម្ចាស់​សង្វៀន​រូប​នោះ​ទេ តែ​សម្រាប់​ភាពជោគជ័យ​របស់​ម្ចាស់​សង្វៀន គឺ​ពួកគេ​បាន​បើក​លេង​បាន​យ៉ាង រលូន ដោយ​អត់​ឈឺ​ក្បាល​ជាមួយ​សមត្ថកិច្ច​អ្វី​បន្តិច​សោះ​តែ​ម្តង ។​

​ក្នុងនោះដែរ គេ​ក៍​ល្បី​ថា មាន​សេនា​ដៃស្តាំ​របស់​មេ​សង្វៀន​ដ៍​ធំ​ម្នាក់ ជា​អ្នករត់​ការចែក​ចាយលុយ​ដល់​សមត្ថកិច្ច តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ ដើម្បី​បិទមាត់​បិទករ ជាថ្នូ​មិនឲ្យ​មាន​ការចាប់ច​ង ឬ​បង្ក្រាប​រំខាន​ដល់ ក្រុម​អ្នក​ញៀន​ល្បែង​ទាំងអស់​នោះ​ឡើយ ។​

​ប្រជាពលរដ្ឋ សំណូមពរ​ដល់​លោក ថង សាវុន អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​បញ្ជ​ការឯកភាព​ខេត្ត និង លោក ហួត បូរី អធិការ​នគរបាល​ក្រុង​បាន​លុង និង​លោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការ​នគរបាល ខេត្ត​រតន​:​គី​រី សូម​លោក​មេត្តា​ចាត់ វិធានការ​បង្ក្រាប និង​ទប់ស្កាត់​បន​ល្បែងស៊ីសង​មួយ​នេះ​ផង​ទាន កុំឲ្យ​ដូច ព័ត៌មាន​កំពុង​ល្បី​ថា ហេតុ​ដែល​ក្រុម​អ្នកញៀន​ល្បែង​មាន​ឥទ្ធិពល​លេងឲ្យ​ផ្អៀង​ខេត្ត​បាន​នោះ គឺ​ព្រោះតែ​បុគ្គល សមត្ថកិច្ច​មួយចំនួន ទទួល​សំណែន​សែនព្រេន​ចូល​ហោប៉ៅ​យ៉ាង​ស្ងាត់ៗ ទើប​ពួកគេ​បន្ត​បើក​ដំណើរការ​ល្បែង ស៊ីសង​បាន​យ៉ាង​រលូន​វិញ ៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment