ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក សាំង ប៊ុនថេន​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​បោះ​ទីតាំង​នៅ​ភូមិ មានជ័យ​ឃុំ​ចាក់​ចារ ស្រុក​ស្នួល​ស្នួល ខេត្ត​ក្រចេះ ទៅ​ថ្លឹង​លុយ ឬ​ទៅ​ថ្លឹង​ឡាន​?

ប្រភពពី អ្នក​ដឹកទំនិញ​និង ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​ដែល​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លើ​ដងផ្លូវ​ជាតិ​ត្រង់ចំណុច​ភូមិ​មាន​ជ័យ ឃុំ​ចាក់​ចារ ស្រុក​ស្នួល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ជញ្ជីង​ថ្លឹង​ឡាន​ដែល​មាន​លោក​សាំង ប៊ុនថេន​ជា​ប្រធាន​ក្រុម​នៅទីនោះ​ពូកែ​តេ​ខាង​រាប់ឡាន​យកលុយ​។

​ប្រភព​បន្តថា​គេ​ក៏​គួរតែ​សរសើ​ដល់​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ឍូន​និង​លោកសេង ឈួន​ប្រធាន​ជញ្ញីង​ថ្លឹង​ទូទាំងប្រទេស​ដែល​ខំប្រឹង​ធ្មិច​លើក​បន្តុប​លោក​សាំង ប៊ុនថេន​អោយទៅ​សំ​កុករាប់​ក្បាល​ឡាន​យកលុយ​ដាក់​ហោប៉ៅ​នៅ​ស្នួល​នោះ​។​

​ប្រភព​បន្ត​អោយដឹងថា​លោក​ប្រធាន​សាំង ប៊ុន ថេន នោះ​ដឹង​តែ​លុយ​មែនទែន ទោះ​បី​ពួក​អ្នក​ដឹក​តិចតួច​មិន​លើស​ក៏ត្រូវ​ជូន​លុយ​បាយ​គាត់​ដែរ ឬ​បើ​ទោះជា​ផ្ទុក​លើស​ទម្ងន់​រាប់សឹប​តោនឬ​ក៏​មិន​លើស​ទម្ងន់​សោះ​អោយ​តែ​ជា​ម៉ូយ​បង់​លុយ​តាម​កំណត់​តាម​ប្រពៃណី​បាន​ចរចារ​រួច​ទៅ​បាន​ហើយ ពោល​គឺ​បង់លុយ​តាម​ភ្នែកជញ្ជីង​ឬ​តាម​ឃើញ​ឬ​តាម​ការកំណត់​បទបញ្ជា​របស់លោក ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​គឺ​ចប់ អត់​បញ្ហា​អ្វី​ទាំងអស់ ។​

​ពួកគាត់​បន្ថែមថា​ចំពោះ​ម៉ូយ​រកស៊ី​ដឹក​តាម​ផ្លូវ​នោះ​មិន​បាច់​ខ្វល់​រឿង​ដឹក​លើស​មិន​លើស​ទេ​ធ្វើ​តាម​តែ​មាត់​ទៅ​គឺ​សុទ្ធតែ​គ្នា​ឯង​ហើយ ចង់​ផ្លូវ​អា​លាយ​អាលត់​អស់​ស្រេច​តែ​គាត់​ទេ អោយ​តែ​ដាក់​ស្រោមសំបុត្រ​ជូន​មេ​ចប់​ដែរ ។ ចំពោះ​គាត់ (​សាំង ប៊ុនថេន​) ប្រធាន​ជញ្ជីង​ជា​ស្តេច​ទី​នោះ​ថា​ម៉េច​គឺ​ចឹង​រឿង​ខូច​ផ្លូវ​អត់​ដឹង ដឹង​តែ​លុយ ស្រដៀង​អា​ជ័យ ចាំ​ចំការពោត​អោយ​លោក​រដ្ឋមន្ត្រី​!​និង​លោក​សេង ឈួន​ដែរ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ ដឹកជញ្ជូន​ខ្លះ​ឆ្ងល់​ដែរ ឆ្ងល់​មិនដឹងថា ក្រសួង​ពិតជា​អោយទៅ​រាប់ឡាន​យកលុយ​ដាក់​ហោប៉ៅ​ឬ​អោយ​ទៅ​បង្ក្រាប​ឡាន​ដាក់​លើស​ដើម្បី​ការពារ​ផ្លូវ​ទុក​ប្រើ​បាន​យូរ​កុំ​អោយ​ដឹក​លើស​ទម្ងន់​ឬ​យ៉ាងណា​ដែរ​?​គាត់​បន្ត​ថា​ពួកគាត់​ស៊ីឈ្នួល​បើក​បបរ​ទេ ដឹង​ថា​មេ​អោយ​ដាក់​លើ​ចំណុះ​ខ្លាំង​ដែរ​តើ តែ​ពេល​មកដល់​ជញ្ជីង​ពួក​មន្ត្រី​ជញ្ជីង​មិនដែល​ថ្លឹង​សោះ បើ​ទៅ​ប្រាប់​ក្រុម​ជញ្ជីង​ថា​ខ្ញុំ​ដឹក​លើស​១៥​តោន​តែម្តង​ក្រែង​គេ​ដេញ​ក្បាល​ចោល​ទើប​មិន​ហ៊ាន​ចេះ​តែ​សម្ងំ​ធ្វើ​ការបើក​ប្រាក់ខែ​ទៅ​សម័យ​(​កូវី​ដ​)​ផង​។​

​ប្រភព​បាន​បញ្ជាក់ថា សម្រាប់​រថយន្ត​ដឹក​ល្មើស​ផ្ទុក​លើស គាត់​យក​ភ្នែក​ថ្លឹង​សិន មើល​ទៅ​លើស​ខ្លាំង ទើប​គាត់​កំណត់​ឲ្យ​បង់​លុយ​ក្នុង​១​គ្រឿង ប៉ុន្មាន​ម៉ឺន​-​សែន​រៀល​តាម​នឹងចឹង​ទៅ តែបើ​បើ​គាត់​យក​ភ្នែក​ថ្លឹង ហើយ​មិន​សុខចិត្ត​ហ៊ាន​តវ៉ា​គាត់​នឹង​អោយ​ចូល​ថ្លឹង​មិន​អាច​តវ៉ា​បាន​ទេ​អ្នក​ដឹក​អាច​ធ្ងន់​ជាង​សែង​ជ្រួក​ទាំង​អាចម៍​ទៅទៀត ។ អាសូរ​ពួក​រថយន្ត​ផ្ទុក​មិន​លើស​ទម្ងន់​សោះ​ឬ​ខ្វះ​មិន​គ្រប់​តោន​ទៅ​វិញ បើ​ឆ្លង​ទី​នោះ​ត្រូវ​បង់​តែ​លុយ​ឲ្យ​លោក ប្រធាន​ជញ្ជីង​ក្នុង​១​គ្រឿង ២ ម៉ឺន​ទៅ​៤​ម៉ឺន​ម៉ឺន​រៀលុ​យ​ថ្ងៃ​បាយ​ផឹកស៊ី​ស្រី​ញី​ដែល​ខំ​មុខ​ក្រាស់​ទៅបាន​ហើយ​។​

​អ្នក​ដឹក​ជញ្ជួន​ភាគច្រើន​មិន​ចង់ដឹក​លើសទេ​ចង់​ទុក​ផ្លូវ​ប្រើ​បាន​យូរ​ដែរ​តែ​ហា​ស្លាក់​ខ្ជាក់​វា​ស្លែង​ន​យាយ​អត់​ចេញ​គ្រាន់តែ​ចង់​ផ្ញើរ​ការរិះគន់​លើ​លោក ស៊ុន ចាន់ថុល​រដ្ឋ​មន្ត្ក​្រី​សួង​សាធារណការ​និង​ដឹក​ជញ្ជូន ក៏ដូចជា​លោក សេង ឈួន ប្រធាន​គ្រប់​គ្រង់​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស​លោក​ទាំង​ពី​រ​ល្មម​ភ្ញាក់ បើកព្រះនេត្រ​មើល ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​មាន​ជ័យ ឃុំ​ចាក់​ចារ ស្រុក​ស្នួល​ផង​! ដែល​កំពុង​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​បែប​នេះ​ខណៈ​ដែល​មាន​ពលរដ្ជ​ខ្លះ​សង្ស័យ​ហើយ​ថា​មាន​មន្ត្រី​ជញ្ជីង​ស្ទើរ​ទូ​ទាំង​ប្រទេស​ទ​ទូល​ផែនការ​រកលុយ​ទៅ​ថ្វាយ​លោក សេង ឈួន រាល់​ខែ​ទើប​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​បែបនេះ​។​

​លោក​សាំង ប៊ុនថេ​ននិង លោក​សេង ឈួន និង​លោក​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​មិនអាច​សុំ​អត្ថធិប្បាយ​ពន្យល់​បាន​ឡើយ​ពី​ម្សិល​មិញ​៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment