ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

សង្វៀន​ជល់​មាន់នៅ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ បើក​លេង​យ៉ាង​រលូន សមត្ថកិច្ច​មិន​បង្ក្រាប ?

ខេត្ត​កោះកុង ៖ សង្វៀន​ជល់​មាន់ ដ៏​ធំ​សម្បើម​មួយកន្លែង​មាន​ទីតាំង​នៅក្នុង​ដី ចម្ការ​របស់​ម្ចាស់​សង្វៀន ស្ថិតនៅ​ខាងក្រោយ​ទីបញ្ជាការ​យោធា​សឹក​រង​ស្រុក ក្នុង​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ដែល​គេ​ស្គាល់​ម្ចាស់​សង្វៀន់​ជា​មន្ត្រី បំរើ​ការងារ​នៅ​សាលាស្រុក​គី​រី​សាគរ មានឈ្មោះ​ហៅ​ក្រៅ​ថា គ្រូ​អាតៗ ជា​អតីត​គ្រូ បង្រៀន​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​ឃុំ​កោះ​ស្តេច បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ​រួម​ទាំង​កងកម្លាំង​ពាក់ព័ន្ធ ឈរ​ឱបដៃ​មើល​សកម្មភាព​ទីតាំង​ជល់​មាន់ ដ៏​ធំ​សម្បើម​ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ការ​ភ្នាល់​គ្នា​ក្នុង​ការ​ជល់​មាន់​មួយគូរៗ​ចាប់ពី ២​ឬ​៣ លាន​រៀល រហូតដល់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ឯណោះ ខណ​ដែល​អ្នក​ញៀន​នឹង​ល្បែង​ជល់​មាន់ មក​ពី​គ្រប់ទិសទី​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក រហូត​មាន​ជនជាតិ​វៀតណាម​ថែម​ទៀត ។​

​តាម​ព័ត៌មាន​ពី​ម្ចាស់​សង្វៀន​បាន​ខ្សឹប​ប្រាប់​ថា ពួកគាត់​មិន​បារម្ភ​ពី​ការបង្ក្រាប​នោះទេ ព្រោះ​គេ​បាន​បង់​សួយសារអាករ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ថ្វាយ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ សមត្ថកិច្ច​គ្រប់​ជំនាញ​អស់​ហើយ​អញ្ចឹង​ហើយ​បានជា​គេ​បើក​យូរ​ក្រែល​ហើយ​ដែរ ប៉ុន្តែ​បាន សេចក្តីសុខ​ស្រួល​ណាស់​និង​ធ្វើឲ្យ​អ្នក​លេងមាន​ទំនុកចិត្ត ។ ចំណែក​អ្នក​ញៀន​នឹង​ល្បែង​ជល់​មាន់​ម្នាក់ ហើយក៏​ជា​ជន​សកម្ម​ដែល​បាន​យក​សត្វ មាន់​ទៅ​ប្រជល់​ភ្នាល់​ដែរ​នោះ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា សង្វៀន​របស់​គ្រូ​អា​តៗ​នោះ កាប់ឆៅ​ណាស់​ដោយ​គេ​បាន​ដក​១០% ពី​លុយ​ភ្នាល់ ( សម្រាប់​លុយ​តុង​កន្លែង ) ។​

​ប្រភព​ដដែល​បញ្ជាក់​ថា បើសិនជា​នៅតែ​ដក​តុង​ច្រើន​ពេក​និង​តម្រូវឲ្យ​ម្ចាស់​មាន់​បង់ ៥០០០​រៀល ក្នុង​មួយ​ក្បាល​ដូច​អ្វី​ដែល​លើកឡើង​ខាងលើ​នេះ​ប្រហែលជា​ពួកគេ​ត្រូវ​រក​កន្លែង ឬ​សង្វៀន​ថ្មី​ជល់​ទៀត​ហើយ​ប៉ុន្តែ​ទាស់​ត្រង់​ថា គ្រូ​អាត​គាត់​មាន​ទំនាក់ទំនង​ល្អ​ហើយ​ជា មួយ​អាជ្ញាធរ​និង​កងកម្លាំង​ពាក់ព័ន្ធ​អញ្ចឹង​ហើយ​បានជា​សង្វៀន​គ្រូ​អាត​នេះ​មិន​ដែល​មាន ករណី​បង្ក្រាប ។ ដូច្នេះ​បើ​យើង​ទៅ​រក​កន្លែង​ផ្សេង​ប្រាកដជា​លំ​បាល​បន្តិច​រឿង​សែនព្រេន​ឲ្យ អាជ្ញាធរ​និង​កងកម្លាំង​ពាក់ព័ន្ធ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ​ពួកគាត់​មិន​សប្បាយចិត្ត​និង​សកម្មភាព​នៃ សង្វៀន​ជល់​មាន់​មួយ​នេះ​ទេ ព្រោះថា បន​ល្បែងស៊ីសង​មួយ​នេះ​បាន​បង្ក​បញ្ហា​យ៉ាង​ច្រើន​ដល់ សង្គម​សំខាន់​សន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល​បង្ក​ឲ្យមាន​ចោរលួច ចោរឆក់ ជម្លោះ​ក្នុង​គ្រួសារ ហិង្សា រហូត​ឈានដល់​ភាពក្រីក្រ​ព្រោះ​តែ​ល្បែង​ជាដើម ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អភិបាលស្រុក និង​លោកស្រី មិថុនា ភូថ​ង អភិបាលខេត្ត មេត្តា​ចាត់​កម្លាំង​ចុះបង្ក្រាប​សង្វៀន​ជល់ មាន់​ដ៏​ធំ​មួយ​នេះ​ផង ដើម្បី​សេចក្តីសុខ​ក្នុង​មូលដ្ឋាន ៕

 

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment