ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក គីម រិទ្ធី ស្នើអោយប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំទើបតែងតាំងថ្មីខិតខំប្រមូលពន្ធអាករ និងកម្រៃផ្សេងៗ​ ដើម្បីបង្កើនចំណូលចូលរដ្ឋ

(កណ្ដាល)៖ អភិបាលរងខេត្តកណ្ដាលលោក គីម រិទ្ធី បានស្នើអោយប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំដែលត្រូវប្រកាសចូលកាន់តំណែងថ្មី ត្រូវខិតខំប្រមូល ពន្ធអាករ និងកម្រៃផ្សេងៗ អោយបានគ្រប់តាមផែនការដែលបានកំណត់។

លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារៈកិច្ចប្រធានការិយាល័យគយ និងរដ្ឋាកជ្រៃធំ កាលពីរ សៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។

លោកអភិបាលរងបានបន្តថា ការប្រមូលពន្ធអាករ របស់ស្នាក់ការគយ និងរដ្ឋាករ ជ្រៃធំ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកធ្វើអោយចំណូលជាតិ របស់យើងមានកំណើនខ្ពស់ ក្នុងមួយរយៈកាលចុងក្រោយនេះ។

ដូច្នេះលោកប្រធានការិយាល័យគយ និងរដ្ឋាករ ជ្រៃធំថ្មី ត្រូវខិតខំប្រមូលពន្ធអាករ និងកម្រៃផ្សេងៗ អោយបានគ្រប់តាមផែនការដែលបានកំណត់។ទន្ទឹម នឹងការប្រមូលពន្ធអាករ និងកម្រៃផ្សេងៗ ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ ត្រូវខិតខំបង្កា និងបង្ក្រាបបទល្មើសរត់គេចពន្ធឱ្យមានប្រសិទ្ធភាព។ ​

លោកអភិបាលរងខេត្តបានផ្ដាំផ្ញើដល់ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំថ្មី ដើម្បីធានាជំរុញការអនុវត្តការងារគយ និងរដ្ឋាករប្រកបដោយប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុស ត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈការងារខ្ពស់បំផុត ដើម្បីធានាបាននូវគុណភាព តម្លាភាព សមធម៌ និងសុវត្ថិភាព ដូចមានចែងក្នុងក្រមសីលធម៌ និងកិរិយាមាយាទរបស់មន្ត្រី រាជការគយ និងរដ្ឋាករ។ ពង្រឹងការអនុវត្តច្បាប់ បំពេញការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ។

លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានថ្លែងក្នុងឱកាសនោះថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

សូមបញ្ជាក់ថា លោក ខណ្ណារ៉ា អេលីត ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ជំនួសលោក មួង ដារ៉ា ដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ចជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង៕

Filed in: Recent News, ផ្សេងៗ, ព័ត៌មានជាតិ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment