ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោកវេ ហា ធ្វើជាមន្ត្រីប៉ូសីសក្រសួងមហាផ្ទៃដើម្បីតែយកចំហាយបើកល្បែងសុីសងល្មើសច្បាប់ ?

ភ្នំពេញ:លោក វេហា ដែលជាមន្ត្រីប៉ូលីសក្រសួងមហាផ្ទៃម្នាក់ផង ដែលល្បីបានធ្លាប់បើកបនល្បែងយ៉ាងច្រើនកន្លែងក្នុងក្រុង និង កំពុងបើករកសុីធ្វើជាមេបនល្បែងសុីសងល្មើសច្បាប់ផង បានបើកលេងល្បែងហ្គេមបាញ់ត្រីយ៉ាងគគ្លើននៅក្នុងសង្កាត់ផ្សារដើមថ្កូវ?។

ប្រជាពលរដ្ឋក្បែរទីតាំងល្បែងនិយាយថា កន្លងមកលោកវេហាបានផ្អាកធ្វើជាមេបនល្បែងខុសច្បាប់មួយរយ:ទៅហើយប្រហែលខាងក្រសួងហៅទៅលត់។តែនៅពេលនេះស្រាប់តែលេចមុខជាថ្មីមកបន្តបើកបនល្បែងហ្គេមបាញ់ត្រីឡើងវិញចំនួន២ទីតាំងក្នុងសង្កាត់ផ្សារដើមថ្កូវ÷
-ទីតាំងទី១/នៅតាមផ្លូវលេខ២៧១(ខាង
លិចការ៉ាសសាំងសូគីមុចច្រមុះជ្រូកក្បាលថ្នល់)។
-ទីតាំងទី២/នៅ(ជាប់ប្រឡាយទ្វារទឹកបង្ហូរទឹកស្អុយ)។
ពលរដ្ឋនៅជិតទីតាំងបនល្បែងទាំង២ រិះគន់ផងទាំរអ៊ូរទាំផងថា÷ពួកគាត់រងគ្រោះនឹងររឿងគេបើកដៃអោយបើកហ្គេមបាញ់ត្រីចង្រៃនេះណាស់។

ដោយសារតែកូនៗពួកខ្ញុំបានវឹកនឹងហ្គេមបាញ់ត្រីនោះ ហើយបានលួចលុយទៅលេងរាល់ថ្ងៃមិនដែលខានទេ រលាយហិនហោចហើយខញុំបើយ៉ាងៗនឹង។ពួកគាត់បន្តថាសំខាន់នោះត្រង់ថា មេបនល្បែងគឺជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃតែម្តង អញ្ចឹងតើទើបបានផ្គើនបំរាមក្រសួងមហាផ្ទៃនិងបទបញ្ជារបស់រាជរដ្ឋាភិបាលដោយអាងថាខ្លួនជាមន្ត្រីនគរបាលយ៉ាងស្រួលៗអីចឹង នឹងគ្មាននរណាហ៊ានបង្ក្រាបសោះ។
បន្ទាប់ពីដឹងថាមានប៉ូលីសមហាផ្ទៃបើកបនល្បែងហ្គេមបាញ់ត្រីល្មើសច្បាប់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រុងភ្នំពេញដល់ទៅ២កន្លែងមក ហើយថែមទាំងដំណើរការលេងរាល់ថ្ងៃ-យប់រាប់ឆ្នាំទៅហើយយើងបានសាកសួរខ្លះៗពីលោកមេបុស្តិ៍ផ្សារដើមថ្កូវភ្លាម តែបែរជាមេប៉ុស្តិ៍អះអាងថាមិនដែលឃើញមានគេបើកលេងទេ។

បន្ទាប់មក ក្រោយដឹងថាល្បែងទាំង២ទីតាំងនេះកំពុងបើកលេងក្នុងទឹដីផ្សារដើមថ្កូវរាល់ថ្ងៃមែនខាងសារពត័៌មានយើងទៅដល់ទីតាំងតាមដែលពលរដ្ឋអោយដឹងនិងបានឃើញកំពុងជាក់ស្តែងមក ទើបសួរទៅលោកមេប៉ុស្តិផ្សារដើមថ្កូវម្តងទៀត ប៉ុន្តែលោកបែរជាប្រាប់អ្នកយកព័ត៌មានយើងថា លោកមិនដឹងថាមានបនល្បែងនិងបដិសេធថាមិនមានការបើកបនល្បែងដោយ លោក វេហា ក្នុងទឹកដីដែលគាត់គ្រប់គ្រងនោះទេ ដដែលខណ:បនល្បែងហ្គេមបាញ់នោះកំពុងបើកលេងក្នុងទឹកដីដែលលោកគ្រប់គ្រងច្បាស់ក្រឡែតហើយលេងរាល់តែថ្ងៃហើយទន្ទឹមនឹងនោះក៏ល្បីដែរថាម្ចាស់បនល្បែងបានដាក់ខែអោយលោកមេប៉ុស្តិ៍ថែមទៀត?។នេះជាហេតុគួរតែសង្ស័យថាលោកមេបុស្តិ៍ផ្សារដើមថ្កូវកំពុងកន្ទេលធំជាមួយនឹងមេបនល្បែងខុសច្បាប់ដោយព្យាយាមបិទបាំងបនល្បែងខុសច្បាប់ផ្គើនសារាចររបស់សម្តេចតេជោនិងបទបញ្ជាក្រសួងមហាផ្ទៃច្បាស់ក្រឡែត។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោកស្នងការរងទទួលខុសត្រូវខណ្ឌចំការមន លោកប៊ុន សុសិក្ខា ក៏ត្រូវពលរដ្ឋដែលនៅក្បែរទីតាំងល្បែងខាងលើ រិះគន់ផងដែរថាលោកទាំង២ហាក់កំពុងបើកដៃអោយមន្ត្រីនគរបាលថ្នាក់ក្រោមឳវាទខ្លួនប្រព្រឹត្តផ្គើនសារាចររបស់សម្តេចហ៊ុន សែននាយករដ្ឋមន្រីដែលហាមដាច់ខាតការបើកល្បែងហ្គេមបាញ់ត្រី។កំពុងបើកដៃអោយថ្នាក់ក្រោម ផ្គើនបទបញ្ជារបស់ក្រសួងមហាផ្ទៃ មិនអនុវត្តតាមគោលការណ៍ភូមិសង្កាត់មានសុវត្ថិភាពដែលដាក់ចេញអោយអនុវត្តដោយក្រសួងមហាផ្ទៃបានតាមទំនើងចិត្តដើម្បីប្របូមលាភសក្ការ:និងហាក់ដូចជាកំពុងកន្ទេលធំជាមួយថ្នាក់ក្រោមឬទើសទាល់ដោយសារតែមេបនល្បែងនោះក៏ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃដូចគ្នា?

លោកប៊ុន សុសិក្ខាស្នងការរងទទួលខុសត្រូវខណ្ឌចំការមន និង លោក យិន សានអធិការនគរបាលខណ្ឌចំការមនមិនអាចសុំបកស្រាយការលើកឡើងជាពាក្យរិះគន់របស់ពលរដ្ឋក្បែរទីតាំងល្បែងខុសច្បាប់ទាំង២នោះបានទេពីព្រឹកមិញ។
មន្ត្រីប៉ូលីសបើកល្បែងខុសច្បាប់វារំខានដល់អារម្មណសមត្ថកិច្ចមូលដ្ឋានធ្ងន់ធ្ងរតើកហរសួងមហាផ្ទៃលៃយ៉ាងដូចម៉្តេច?

ល្បែងខុសច្បាប់នាំអោយអន្តរាយសង្គមជាតិ បង្កអសន្តិសុខដល់មនុស្សគ្រប់រូបជាទូទៅ – រាជរដ្ឋាភិបាលពិសេសក្រសួងមហាផ្ទៃ -អគ្គស្នងការនគរបាលជាតិបខ្វាយខ្វល់ណាស់ បានចេញសារាចរនិងបទបញ្ជាផ្សេងៗរាប់មិនអស់ ព្រមទាំងដាក់ចេញនូវគោលការណ៍ភូមិឃុំមានសុវត្ថិភាព ដល់អាជ្ញាធរថ្នាក់ក្រោមចាត់តាំងសកម្មភាពអោយដូចភ្លៀងរលឹមដើម្បីផ្តល់ក្តីសុខដល់ពលរដ្ឋ បើសិនជាថ្នាក់ក្រោមមិនអនុវត្តនិងមិនគោររពតាមល្បែងមាននៅនឹងមុខថាមិនឃើញ តើសង្គមសង្ឃឹមអ្វីនឹងបានសុខដូចម្តេច?៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment