ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ បណ្តោយឲ្យលោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់និងបក្ខពួកប្រព្រឹត្តអំពេីពុករលួយជិះលែងដៃ

ប្រភពស្និទ្ធនឹងលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ បានបង្ហើ​បឲ្យដឹងថា​ដោយសារអាងមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាបង្អែករឹងមាំទើបលោក ថេរ សុរិទ្ធិយ៉ា និងលោក ទា ប៉ាវសំណាង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងបណ្តោយឲ្យលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា រឿងអាស្រូវពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ មិនអាចបិទបាំងបានឡើយព្រោះក្រុមឈ្មួញ ក្រុមអាជីវករ និងប្រជាពលរដ្ឋ បានលាតត្រដាងជាបន្តបន្ទាប់រួចមកហើយ។

ប្រមាណមួយសប្តាហ៍កន្លងទៅនេះរឿងអាស្រូវនិងអំពើពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ នៅឡើយទេ។ ប្រការនេះហើយទើបលោក ថេរ សុរិទ្ធិយ៉ា បន្តប្រើប្រាស់តួនាទីនិងអំណាចរបស់ខ្លួនគាបយកលុយពីក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកអូរស្មាច់យ៉ាងគឃ្លើនមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

បើតាមប្រភពពីក្រុមឈ្មួញ ក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកអូរស្មាច់ បានឲ្យដឹងថា​ បើទោះបីពួកគាត់នាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្រោមតុតាមការកំណត់របស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ នោះទេ។ ប្រភពបានឲ្យដឹងទៀតថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ជាអនុប្រធាន កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។

បើតាមការបង្ហើ​បពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកអូរស្មាច់ បានឲ្យដឹងថា តាមរយៈអំពើពុករលួយគឺលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ប្រមូលលុយក្នុងមួយខែៗបានមិនតិចជាង៥ម៉ឺនទៅ៧ម៉ឺនដុល្លារ នោះទេហើយពួកគេចែកគ្នាធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត។

 

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment