ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ក្រសួងសាធារណការដាក់ លោក នុត លី ទៅប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាលផ្លូវជាតិលេខ៤ ដូចអោយទៅអង្គុយរាប់ឡានយកលុយ?

អ្នកដឹកទំនិញនិង ក្រុមឈ្មួញ ដឹកជញ្ជូនទំនិញដែលប្រើប្រាស់ផ្លូវជាតិលេខ៤ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងស្ទឹងច្រាល ត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ឲ្យដឹងថា ÷ លោកនុត លីប្រធានជញ្ជីងថ្លឹងឡានស្ទឹងច្រាលទៅអង្គុយរាប់ឡានយកលុយស្រួលៗ ហើយថាពួកគាត់សព្វថ្ងៃរកសុីចិញ្ចឹមតែប្តីគេចឹង។

ថែមទាំងឡកឡឺយថាក្រសួងសាធារណការនិងដឹកជញ្ជូន
គ្រាន់បើមែន! លើកបន្តុបលោកនុត លីអោយទៅថ្លឹងលុយនៅលើផ្លូវដ៏សំខាន់បំផុតមួយនោះ។

ប្រភពបន្តថា លោកនុត លី ធ្វើការជូនក្រសួងសាធារណការបានល្អមែន ដឹងតែលុយ។ ទោះឡានដឹកមិនលើសសោះក៏លុយ,ឡានដឹកលើសទម្ងន់រាប់សឹបតោនក៏លុយ គាត់(នុត លី)ចេះប្រើស្ទីលបង់លុយតាមជញ្ជីងភ្នែកឬតាមភ្នែកឃើញឬតាមបទបញ្ជារបស់លោកនុត លី ជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងតែម្តង។សព្វថ្ងៃនេះ លោកនុត លី ធ្វើបានរលូនទាំងអស់អោយតែបានលុយ។

គេថាទៅខ្លាចអីពុករលួយនៅឯនាយ រដ្ឋមន្ត្រីនៅឯក្រសួងឯណោះ។លោករដ្ឋមន្ត្រីស៊ុន ចាន់ថុលដឹងតែខ្យល់ទៅបានហើយ?។

ប្រភពបន្តថា ឆ្លងកាតជញ្ជីងស្ទឹងច្រាលនោះជាធម្មតា រឿងដឹកលើសឬមិនលើស ចំពោះអ្នកដឹកមិនបាច់ចេះដឹងទេ ធ្វើតាមមាត់ប្រធានជញ្ជីងទៅ ទើបជាគ្នាឯង ហើយបានសុខខ្លួនបន្តិច។គេចូលចិត្តយកភ្នែកថ្លឹងឡាន រឿងធ្វើអោយផ្លូវខូចអាលាយអាលត់ ប្រហែលស្រេចតែអ្នកធ្វើផ្លូវ។

ក្រុមឈ្មួញ និងអាជីវករ ឆ្ងល់ថាមិនដឹងខាងក្រសួងអោយទៅយកភ្នែកមើលឡានយកលុយឬអោយទៅបង្ក្រាបពួកក្រុមហ៊ុនឡានដាក់លើសដើម្បីថែរក្សាការពារផ្លូវទុកប្រើបានយូរឬយ៉ាងណាទេ ?ពួកគេគឹតថាបើទៅទប់ស្កាតដឹកលើសចំណុះការពារផ្លូវច្បាស់ជាមិនយកភ្នែកថ្លឹងចឹងទេ មុខតែប្រើជញ្ជីងដែលរដ្ឋទិញអោយប្រើហើយ?
ប្រភពបានបញ្ជាក់ថា រាល់រថយន្តដឹកល្មើសដែលផ្ទុកលើស គាត់យកភ្នែកថ្លឹងសិន បើឃើញទំនងលើសខ្លាំង គាត់កំណត់ឲ្យបង់លុយក្នុង១គ្រឿង ប៉ុន្មានម៉ឺន-សែនរៀលត្រូវបង់តាមថាអីចឹងទៅ តែបើហ៊ានដឹកលើសហើយចង់តវ៉ា គាត់អោយចូលថ្លឹងជញ្ជីងមែន តែកម្រមានករណីនឹងណាស់ ជាប្រពៃណីមិនអាចតវ៉ាបានទេ បើហ៊ានតវ៉ាអ្នកដឹកលើស អាចធ្ងន់ជាងសែងជ្រួកទាំងអាចម៍។ រីឯរថយន្តផ្ទុកមិនលើសទម្ងន់វិញ ក៏ត្រូវតែបង់លុយឲ្យលោក ប្រធានជញ្ជីងក្នុង១គ្រឿង ៤មុឺនទៅ៥មុឺនម៉ឺនរៀលដែរវាជាលុយថ្ងៃបាយឬថ្លៃផឹកសុីស្រីញីក្រៅខ្ទង់ដែលពួកគាត់ខំធ្វើមុខក្រាស់។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុក កំពង់សិលាម្នាក់ឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ខំប្រឹងប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ (COVIDឆ្លៀតពង ) ព្រោះអត់មានអាឆ្លុះកង្កែបទៅរំខាន។

អ្នកដឹកជញ្ជួនជាច្រើននាក់ថាគាត់គ្រាន់ជាអ្នកកាន់ចង្កូតដូរប្រាក់ពីថៅកែ ៉រឿងផ្ទុកលើសជារឿងថៅកែនិងម្ចាស់ឡាន ស្តាយផហលូវណាស់តែចង់ស្រែកទាល់តែឈប់សុីបាយចាយលុយចឹងផ្ញើរការរិះគន់នេះតាមវាយោទៅលោក ស៊ុន ចាន់ថុលរដ្ឋមន្ត្ក្រីសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន ប្រធានគ្រប់គ្រង់ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងបាទ! ថាលោកទាំង២ល្មម ចេះបើកព្រះនេត្រមើល ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកកំពង់សិលា ចំណុចភូមិ ស្ទឹងសំរោងផងបាទ! កុំអោយគេថាអស់លោកស៊ុំគ្រល៊ុំនឹងកូនចៅ ហើយបើកដៃធ្វើអ្វីស្រេចតែអំពើចិត្តរបស់ខ្លួនចឹង ស្រណោះផ្លូវផង។

លោកនុត លី លោកសេង ឈួន និងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលមិនអាចសុំអត្ថាធិប្បាយពន្យល់បានឡើយពីម្សិលមិញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment