ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ល្បី លោក ណុប សាអាន មេគយទំនប់រលក នៅពីក្រោយការបង្ហូរទំនិញគេចពន្ធតាមទូកចូលទំនប់រលកជាអចិន្ត្រយ៍ តែមេគយនិងក្រសួងសេដ្ឋកិច្ចបែធ្វើជាកញ្ជើធ្លុះ?

ខេត្តព្រះសីហនុ:ល្បីថាច្រកផែទំនប់រលកជាឋានសួគ៌ នាំចូលទំនិញអត់ពន្ធពីថៃយូរមកហើយ។ទើបតែពេលនេះ បែកធ្លាយថាលោ​ក ណុប សាអាន មេ​គយ​​ច្រកទំនប់​រលក​ពុករលួយដុះស្លែ ពួននៅពីក្រោយឈ្មួញរកសុីគេចពន្ធទាំងនោះ នាំអោយផែទំនប់រលកក្លាយជាឋានសួគ៌នៃទំនិញរត់ពន្ធ(អត់ពន្ធពីថៃមកដល់ផែទំនប់រលកមិនបាច់បង់ពន្ធទៀត)រឿងអីមិនគ្រប់ទឹកទាំងមន្ត្រីគយទាំងឈ្មួញទៅ?។
ប្រភពពីក្រុងព្រះសីហនុអោយដឹងថា ទំនិញ​ដែលចូលតាមទំនប់រលកបានត្រូវធ្វើបែបបទគយបង់ពន្ធត្រឹមត្រូវមានប្រហែលតែ៣០​ភាគរយប៉ុណ្ណោះ ហើយមានទំនិញប្រមាណ៧០%ទៀត ត្រូវគេសង្ស័យលោកណុប សាអានគប់គឹតបិទបាំងនិងនៅពីក្រោយបទល្មើសនោះរាប់សឹបឆ្នាំហើយ ពោលគឺតាំតែពី លោក ណុប សាអានចូលមកធ្វើជាប្រធានគយច្រកទំនប់រលកម៉្លេះ?។ប្រភពបន្តថា មកដល់បច្ចុប្បន្នទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ និងទំនិញក្លែងភេទ នៅតែហូរ​ចូលតាម​ច្រកផែ​ទំនប់រលក នៃ​ខេត្ត​ព្រះសីហនុ ដដែល ដោយសារ​មានការ សម្របសម្រួល នាំគ្នាសុីដាច់ចំណូល​ពន្ធ ពី​មន្ត្រី​ជំនាញគយ​ប្រចាំ​ច្រក​នេះ ជាមួយឈ្មួញ ជាថ្នូនឹងផលប្រយោជន៍ យកទៅ​ច្រក​ហោប៉ៅធ្វើ​មាន​ធ្វើបានរបស់លោកណុប សាអាន ជាប្រធានច្រកនិងលោក ផាត់ សំណាង ដែលជាអនុប្រធាន ការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ផែ​ទំនប់រលកនោះ ។​
​ប្រភព​ខាងលើឲ្យ​ដឹងថា ក្រោមការគ្រប់គងរបស់លោកណុប សាអាន បានផ្តល់អោយលោក ផាត់ សំណាងជា​អនុប្រធាន នូវអំណាចពេញទី ក្នុងការ​ប្រើគ្រប់វិធី ចាត់ចែងអោយមន្ត្រីគយឯទៀតបំពេញបែបបទឯកសារគយឲ្យ​ឈ្មួញ​ធំៗ អាចនាំទំនិញ អត់ពន្ធ បង់ពន្ធ​មិន​គ្រប់ បន្លំយថាប្រភេទ ក្នុងនាមជាអ្នកត្រួតពិនិត្យ ឲ្យ​បានស្រប តាមគោលការណ៍ ប្រមូល​ពន្ធ របស់​ថ្នាក់លើ​។
ប្រភពបន្តទៀតថា មានការគាប​យកលុយ​ពី​ពួកឈ្មួញ ច្រើនឡើងៗ ទៅតាម​ល្បិចកល របស់លោក ផាត់ សំណាង និង​ក្រោមការចង្អុលផ្លូវដោយលោក ណុប សាអាន បង្ខំ​ឲ្យ​ពួកឈ្មួញដែលរកសុីបំពានច្បាប់ អោយបង់លុយ​ក្រៅផ្លូវការ ដូចជារាប់​ក្បាល​រថយន្តដឹកជញ្ជូន​ទំនិញ ចេញក្នុងមួយរថយន្តយកចាប់ពី៣០០$ដល់៥០០$យកលុយ​ដោយ​មិន​ចេញ​វិក្កយបត្រនោះទេ​។ ទំនិញគេចពន្ធ ឬ​ទំនិញបង់ពន្ធ​មិន​គ្រប់ ឬទំនិញក្លែងភេទដែល​ឈ្មួញ សម្រុក​នាំចូល​តាម​ច្រក ទំនប់រលក មានដូចជា​ស្ករស ទំនិញ​ចាប់ហួយ ស្រា​បៀរ សំបក​កង់​រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿងសំណង់ គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ​ ទំនប់រលកទំនិញជាប់ពន្ធខ្ពស់ ក្លាយជាប្រដាប់ប្រដាក្មេងលេងដែលស្ទើតែរួចពន្ធ។ ទំនិញ ដែល​នាំចូល តាម​ច្រក​នេះ បង់ពន្ធ​ច្រើន​បំផុត តែ៣០​%ប៉ុណ្ណោះ ក្រៅពីនោះ ៧០%ទៀតលោក ផាត់ សំណាង ជាអ្នកជ្រោមជ្រែងដល់ការ អនុញ្ញាតចេញពីផែរដោយមិនបាច់បង់ពន្ធ បង់ពន្ធមិនគ្រប់ និងរៀបចំបែបបទគយក្លែងភេទ​ទំនិញ ។​
​ឈ្មួញ​ដែលគេចាត់ទុកដូចជារកសុីមានភាគហ៊ុនជាមួយគយទាំងនោះ មានដូចជាតា​ធី , ចែ​រ៉ា , ចែ​រី ឈ្មោះណុប ឈ្មោះ កូ ឈ្មោះ ខុម និង​ឈ្មោះ ហួត ។ល។ ហើយ​ឈ្មួញ​ទាំងអស់នេះហាក់ក្លាយជាបងប្អូន ជាមួយគយជា​យូរ​ឆ្នាំ​មកហើយ​។ ដោយឡែក ឈ្មួញឈ្មោះ ហាក់ ម៉ៅ ដែលគេស្គាល់ច្បាស់ថាជាមន្ត្រីក្នុងកងយោធពលខេមរភូមិន្ទវិញ ក្លាយជាស្តេចត្រាញ់នៃឈ្មួញដឹកទំនិញ​គេចពន្ធលំដាប់ទី១ប្រចាំ​ច្រក ទំនប់រលក ដែលរកសុីគ្មានកោតក្រែងនរណា មិនខ្ចីគោរពច្បាប់សោះ ហើយក៏គ្មាននរណាហ៊ាន​ប៉ះពាល់ឡើយ​ ដោយសារនោះគឺជាការរកសុីរត់ពន្ធកាលីបឬថាជាករណីរកសុីពិសេសរបស់ថ្នាក់លើៗ។
ប្រភពបន្តថាច្រកផែទំនប់រលកនេះ ជាឋានសួគ៌នៃទំនិញលោតឆ័ត្រ មិនថាជាទំនិញដឹកពីណាទេ អោយតែដឹកតាមទូកឬកប៉ាលខ្នាតតូចនិងមធ្យមសុទ្ធតែចូលទំនប់រលកស្ទើទាំងអស់ មានតិចណាស់ដែលចូល ច្រកកែវផុសឬស្រែអំបិល។ក្នុងមួយខែៗទំនិញដឹកពីប្រទេសថៃតាមទូកដោយរត់ពន្ធទាំងស្រុង ដោយបង់ពន្ធតែ៣០% និងដោយក្លែងប្រភេទទំនិញចូលនិងចេញតាមច្រកផែនេះ ច្រើនសន្ធឹកសន្ធាប់ ឡានដឹកចេញបណ្តាក់គ្នាជាប់មិនដាច់ ជាហេតុធ្វើអោយរដ្ឋត្រូវខាតបង់ប្រាក់ពន្ធរាប់សឹបលានដុល្លារសំរាប់មួយខែៗ ដែលលុយបានហូរចូលក្នុងហោប៉ៅមន្ត្រីគយនិងថ្នាក់លើៗរបស់គយ គឺជាអំពើពុករលួយធំមែនទែន ដែលរដ្ឋាភិបាលពិសេសក្រសួងសេដ្ឋកិច្ចមិនគួរធ្វើមារយាទដូចស្រីកញ្ជើធ្លុះទៀតទេ។
ការលើកឡើងខាងលើមិនដឹងថាគ្រាន់តែជាការកាច់កុងគ្នាឬមានការពិតកំរិតណានៅឡើយទេ? មានតែសមត្ថកិច្ចពាក់ពន្ធ័រឿងពុករលួយទេដែលអាច យកជាតម្រុយស្វែងរកបាននូវការពិតនិងដាក់ទោសទណ្ឌមន្ត្រីជម្ងឺសង្គមបានព្រោះថាបើគ្មានសំរាមឆ្កែមិនជុះដាក់ទេ ហើយបើគ្មានភ្លើងក៏គ្មានផ្សែងដែរ។
លោកណុប សាអាននិងលោកផាត់ សំណាងមិនអាចសុំបកស្រាយបានទេពីម្សិលមិញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment