ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ល្បីថា​មេគយច្រក​ទ្វេភាគីបុស្សមន ខេត្ត​ស្វាយរៀង ឃុន សាលីញ លួច​បើកដៃអោយឈ្មួញយួន បង្ហូរទំនិញគេចពន្ធនិងទំនិញផ្ទុកជាតិគីមីអោយចូលតាមច្រកបុស្សមនតាមទំនើង អោយតែបង់លុយក្រោមតុដល់គយ

ល្បីថា​ ច្រកទ្វេភាគី​បុស្សមន ជាឋានសួគ៌​នាំចូលទំនិញ​អត់ពន្ធ និងទំនិញមាន​លក្ខណះប្រហាក់ប្រហែល​ទៅនឹងថ្នាំបំពុលខ្មែរ ដោយសារជាផលិតផលទាំងនោះខ្លះពោរពេញដោយសារធាតុគីមីពុល។ការបើកដៃអោយយួននាំចូលទំនិញគេចពន្ធនិងចំណីអាហារមានជាតិពុល(ពិតមែនជាភារកិច្ចរបស់កាំកុងត្រូលឬចត្តាឡីស័ក)។ប៉ុន្តែបើគយមិនអោយចូលគយមិនបើកដៃអោយយួននាំចូលទំនិញលាមកបែបនោះ ដែលគ្មានឯកសារពាក់ពន្ធ័នឹងការផលិតនិងពុំមានការបញ្ជាក់ណាមួយដែលធានាដល់សុខភាពពលរដ្ឋអ្នកប្រើប្រាស់ក៏មិនអាចចូលមកលក់ពេញស្រុកខ្មែរបានដែរ ។ បែបនេះគេហៅថាគយជិះសេះដាច់បង្ហៀរ ។
ប្រភពអោយដឹងថា ច្រកបុស្សមនបើកដៃអោយឈ្មួញយួននិងខ្មែរខ្លះរកសុីបំពុលពលរដ្ឋខ្មែរយូរហើយ ទើបតែពេលនេះ បែកធ្លាយថាលោ​កមេ​គយ​​ច្រកបុស្សមនពួននៅពីក្រោយឈ្មួញរកសុីគេចពន្ធនិងផលិតផលលាមកទាំងនោះមកអោយខ្មែរសុី រឿងអីមិនគ្រប់ទឹកទាំងមន្ត្រីគយទាំងឈ្មួញទៅ?។

ប្រភពអោយដឹងថា ទំនិញ​ដែលចូលតាមច្រកបុស្ដមន ភាគច្រើនលោតឆ័ត្រមិនត្រូវបានគយតម្រូវអោយធ្វើបែបបទគយបង់ពន្ធត្រឹមត្រូវទេ មានប្រហែលតែ៣០​ភាគរយប៉ុណ្ណោះ ហើយមានទំនិញប្រមាណ៧០%ទៀត ត្រូវគេសង្ស័យលោកឃុន សាលីញគប់គឹតបិទបាំងនិងនៅពីក្រោយបទល្មើសនោះរាប់ឆ្នាំមកហើយ ពោលគឺតាំតែពីលោកឃុន សាលីញ សាលីញចូលមកធ្វើជាប្រធានគយច្រកបុសកសមនម៉្លេះ?។ប្រភពបន្តថា មកដល់បច្ចុប្បន្ននៅទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ និងខ្លះក្លែងភេទ តែហូរ​ចូលតាមបុស្សមនដដែល ទោះជាយួននិងខ្មែរមានបញ្ហាព្រំដែននិងប្រឈមកូវីដ១៩ក៏ដោយ។ ដោយសារ​មានការ សម្របសម្រួល សុីដាច់ចំណូល​ពន្ធ ពី​មន្ត្រី​ជំនាញគយ​ប្រចាំ​ច្រក​នេះ ជាថ្នូនឹងផលប្រយោជន៍ យកទៅ​ច្រក​ហោប៉ៅធ្វើ​មាន​ធ្វើបាន។

​ប្រភព​ខាងលើឲ្យ​ទៀតថា ៖នៅច្រកបុស្សមនក៏មានករណីរាប់​ក្បាល​រថយន្តដឹកជញ្ជូន​ទំនិញ ចេញក្នុងមួយរថយន្តដោយ​មិន​ចេញ​វិក្កយបត្រដែរយកថ្លៃឬថោកអាស្រ័យទៅតាមប្រភេទទំនិញដែលដឹកប៉ុន្តែយ៉ាងហោចបើទំនិញជាបន្លែផ្លែឈើយ៉ាងតិច១៥០០០០៛(ដប់ប្រាំមុឺន) ក្នុង ១ឡានរហូតដល់៣០០០០០៛(សាមសឹបមុឺន) ក្នុង ១ឡាន។

ប្រភពបន្តថាច្រកបុស្សមនជាឋានសួគ៌នៃទំនិញលោតឆ័ត្រ និងទំនិញផ្ទុកជាតិពុលមិនថាជាទំនិញប្រភេទបែបណាទេអោយហោប៉ៅមន្ត្រីគយនិងថ្នាក់លើៗរបស់គយចំហរលុយដែលជាអំពើពុករលួយនៅតែហូរចូលអត់ឈប់ឈរឡើយកុំថាមានកូវីដ មានដល់ជីតាកូវីដក៏គយនៅតែជាមន្ត្រីជាប់លេខពុករលួយខ្ពសបំផុតគ្មានអាណាបង្ក្រាបបាន។ដែលរដ្ឋាភិបាលពិសេសក្រសួងសេដ្ឋកិច្ចមិនគួរធ្វើមារយាទដូចស្រីកញ្ជើធ្លុះទៀតទេ។
ការលើកឡើងខាងលើមិនដឹងថាគ្រាន់តែជាការកាច់កុងគ្នាឬមានការពិតកំរិតណានៅឡើយទេ? មានតែសមត្ថកិច្ចពាក់ពន្ធ័រឿងពុករលួយទេដែលអាច យកជាតម្រុយស្វែងរកបាននូវការពិតនិងដាក់ទោសទណ្ឌមន្ត្រីជម្ងឺសង្គមបានព្រោះថាបើគ្មានសំរាមឆ្កែមិនជុះដាក់ទេ ហើយបើគ្មានភ្លើងក៏គ្មានផ្សែងដែរ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment