ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ព្រហ្ម ចាន់​សុខា រីកមុខ​តាំងពីក្រោយពេល​តូ​លុយ​ដណ្តើម​តំណែងលោក វុ​ធ ផល្លី មេចិត្តសប្បុរសរបស់ខ្លួនបានសម្រេច

មន្ត្រីនៅនាយកដ្ឋានលិខិតឆ្លងដែននិយាយដោយសុំលាក់ឈ្មោះថា៖លោក​ព្រហ្ម ចាន់​សុខា តាំងពីតូលុយ​ដណ្តើមយកតំណែង​កៅអី​របស់មេខ្លួនឯងបានសម្រេច​មកវ៉ៃឫកពារដូចមាន់ទំលើតម្ពោងរទេះ។ គាត់រួចផុតពីប្រោះទម្លាប់ធ្វើអាចក់អាចែមយួរកាតាប យាមស្បែកជើងអោយលោកវុធ ផល្លី យូរឆ្នាំហើយ។ហើយគាត់កំពុងថ្កុំថ្កើងយ៉ាងខ្លាំងបានពាក់ផ្កាយ៣ទៀតផង។ប្រភពដដែលបន្តថា៖អ្វីទាំងអស់ដែលព្រហ្មចានសុខាមាននៅពេលនេះអ្នកដែលធ្លាប់ស្គាល់លោកវុធ ផល្លីនិងលោកព្រហ្មចាន់សុខាពីអតីតកាលបានដឹងច្បាស់ដូចគេសរសេរអក្សរចិនលើម៉ុងខ្មោចអីចឹង! ពួកមន្ត្រីចាស់ៗតែងខ្សឹបខ្សៀវគ្នាថា វាជាលទ្ធផលដែលលោកព្រហ្ម ចាន់សុខាបានពី -ការទ្រុស្តចិត្តសប្បុរស់លោកវុធ ផល្លី -ការប្រដៅក្រពើអោយហែលទឹករបស់លោកវុធ ផល្លី-ដោយសារលោកវុធ ផល្លីខិតខំស្ទូចសណ្តោងលោកព្រហ្មចាន់សុខាដាក់លើគំនរលុយពុករលួយមិនខុសពីយកក្រពើរស់ក្រៀមស្រការទៅដាក់ក្នុងបឹង នោះទេ។លុះលោកព្រហ្មចាន់សុខាបានមេល្អអោយសុីចុកឆ្អែតបែកឆ្វេងតូយកកៅអីមេបានសម្រេចបណ្តាលអោយមេវុធផល្លីសព្វថ្ងៃចុកឈាមដូចអ៊ុក សារ៉ន ។បច្ចុប្បន្ននេះលោកព្រហ្មចាន់សុខាពាក់ផ្កាយដល់ទៅ៣ សប្បាយរីកថ្លើមលើបេះដូងក្រហមខ្ទេចខ្ទាំរបស់លោក វុធ ផល្លីក្នុងឋានៈដ៏ឧត្តមជាប្រធាននាយកដ្ឋានលិខិតឆ្លងដែន ដ៏មហាពុករលួយនិងក្រអើតក្រទមម្នាក់ហើយ។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​កំណត់​ពី​តម្លៃ​ធ្វើ​លិខិតឆ្លងដែន យ៉ាង​ច្បាស់ ប៉ុន្តែ​ការធ្វើ លិខិតឆ្លងដែន​កន្លង​មក​ក៏​ដល់បច្ចុប្បន្ន​ប្រធាន​អង្គភាព​នាយកដ្ឋានព្រហ្មចាន់សុខាមិនបាន អនុវត្តតាម​ក្រសួង​មហាផ្ទៃ​នោះ​ទេ បាន​ឆ្លៀតឱកាស បង្កើតអំពើពុករលួយ​កៀប​សង្កត់​ប្រជាពលរដ្ឋ​ជាពលករ​បានតាម​ចិត្ត លក់ប៉ាស្ពរ័ដូច​លក់ត្រីតម្លៃលើបបូរមាត់​មន្ត្រី​នៅ​ទីនោះ មិន​ខ្វល់​ពី​កំណែទម្រង់​ខ្មោចយក៍អ្វី​ទាំងអស់ ។​

​ហាងឆេង​លិខិតឆ្លងដែន​ជាក់ស្តែងតាមបបូរមាត់នៅនាយកដ្ឋានលិខិតឆ្លងដែនត្រូវ បាន​កំណត់យកតាម​រយៈពេល​(យូរថ្ងៃ និង​ឆាប់​)និង(យកទៅ​តាម​ប្រភេទ​ប៉ាស្ព័រ និង​ស្តង់ដារ​បង់​លុយ​ជាបុគ្គល) មានដូចជាក្នុង​រយៈពេល​១ថ្ងៃ ទៅ ១​សប្តាហ៍កំណត់​ឱ្យ​បង់​ក្នុងតម្លៃ ៤០០ ដុល្លារ ដល់ ៤៥០​ដុល្លារ ។ ១​សប្តាហ៍ដល់១០​ថ្ងៃ​គេយក​តម្លៃ​២៨០​ដុល្លារ​ទៅ​៣០០​ដុល្លារ និង​រយៈពេល​១​ខែ​គេយក​តម្លៃ​១៩០​ដុល្លារ។ ល។ កន្លែង​ធ្វើ​លិខិតឆ្លងដែន ប្រៀប​ដូចជា​ផ្សារត្រី លោក ព្រហ្មចាន់សុខា បានបើកដៃយក​ការិយាល័យ​លិខិតឆ្លងដែន​ធ្វើជា​ហាងលក់ប៉ាស្ព័របំពានច្បាប់​។

ក្នុង​មួយ ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​ទៅ​ធ្វើ​លិខិតឆ្លងដែន ពួកគាត់​មិន​ត្រូវបាន​មន្ត្រីនគរបាលលិខិតឆ្លងដែន​ណាម្នាក់ យកចិត្ត​ទុកដាក់​ជួយ​ធ្វើអោយទេ បើ​គ្មានមាន​លុយតាមការទាមទារ​ដែល​គេ​ហៅថា សេវា​រត់ការក្នុង​ទីនោះ ដែលបានកំណត់តម្លៃ​ខ្ពស់​លើស​ពី​ក្រសួង​មហាផ្ទៃ បានកំណត់​នោះ ។

ជាធម្មតា​ក្រសួងមហាផ្ទៃ កំណត់​ឱ្យ​យក​តម្លៃ​ត្រឹមតែ​១០០​ដុល្លារ ប៉ុន្តែ​ជាក់ស្តែង​ការ​ធ្វើ​លិខិតឆ្លងដែន ធម្មតា​ដោយ​មិនបង់​សេវា​រហ័សត្រូវ​ចំណាយយ៉ាងតិច​ចាប់ពី​១២៥ ដុល្លារ​ទៅ​១៣០​ដុល្លារលឿន​បំផុត ពី​៤៥​ថ្ងៃ​ទៅ​៦០​ថ្ងៃ​។​អ្វី​ដែល​មិន​ធម្មតា​នោះ គឺ​លោក ព្រហ្ម ចាន់​សុខា ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​លិខិត ឆ្លងដែន​ក៏ដឹងដែរ នូវករណី​យក​សេវាលើស​កំណត់​នេះ ។​​លោក ព្រហ្ម ចាន់​សុខា បានទទួលស្គាស់ថាជាធម្មតា​លិខិតឆ្លងដែន​មួយ​ក្នុង​តម្លៃ​១០៤​ដុល្លារ គឺ​១០០​ដុល្លារ ជាការកំណត់​ក្រសួងមហាផ្ទៃ ហើយ​៤​ដុល្លារ សម្រាប់​ថ្លៃ​ថត ។​

ផ្ទុយទៅវិញ​បើ​ទោះជា ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​លិខិតឆ្លងដែន​អះអាងថា ពលរដ្ឋ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់អស់ត្រឹមតែ ១០៤​ដុល្លារ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​សែននាក់​ហើយ​ដែល​បានបង់ត្រឹម​១០៤​ដុល្លារ មន្ត្រីមិនខ្ចីមើលមុខលុះត្រាតែចំណាយ​ចាប់ពី​១២៥​ដុល្លារ​ទៅ​១៣០​ដុល្លារ ឬដល់ ១៤៥​ដុល្លារ ហើយព្រពចាំ ពេល​ពី ៤៥​ថ្ងៃ ទៅ ៦០​ថ្ងៃ ឯណោះ ទើបមន្ត្រីឆ្កែនៅទីនោះធ្វើអោយ។​
អំពើ​ពុករលួយ មានជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តាមរយៈ ការកំណត់​តម្លៃ​លិខិតឆ្លងដែន ដែល​ស្ថិត លើ​បបូរមាត់​មន្ត្រី និង​ថ្នាក់​ដឹកនាំ​នៅ ទីនោះ​ទាំងអស់ ។លោក ព្រហ្ម ចាន់​សុខា ជាមុស្សទី១ត្រូវប៉ាន់​នឹងអំពើពុករលួយនោះ។​ ​ផ្ទុយទៅវិញលោក​ព្រហ្ម ចាន់ សុខា មិនបាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ព្រោះថា វា​គឺជា​រឿង​រសើប​បំផុត និង​តំណែង​ថ្មីៗ​ត្រូវប៉ាន់​របស់គាត់ ។​

ក្រុមមន្ត្រី នគរបាល​ជា​ច្រើន​នាក់​បាន ទម្លាយ​ឱ្ដឹងថាជំនាន់លោកវុធ ផល្លី លិខិតឆ្លងដែន​សេវា រហ័ស​ប្រកបដោយ​តម្លាភាពណាស់ និង​ពលរដ្ឋមានអាទិភាព រឿង​ទង្វើ​ពុករលួយ​ដូចនេះ​កន្លងមក ក្រោមការគ្រប់គ្រងរបស់លោកវុធផល្លីមិនដាច់បង្ហៀរបែបនេះទេ។

​ទីបំផុត​ជនពុករលួយ​ដង្កូវសង្គមបែរជា​ត្រូវបាន​ថ្នាក់លើ​តែងតាំង តំឡើងសក្ត័ទៅវិញគួរអោយចងក្អួតមែន?
ក្រុមមន្ត្រី​រិះគន់ថា លោក ព្រហ្ម ចាន់​សុខា កំពុងមានមោទនភាព​ណាស់ក្នុងការយកឈ្មោះ​អំណាច​តួនាសែស្រឡាយ​រដ្ឋលេខាធិការ​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃមកទន្ទិញរត់មាត់កំញើញមន្ត្រីកុំអោយហ៊ានក្អក៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment