ខេត្តតាកែវ : ប្រភពព័ត៌មានពីច្រកទ្វារភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ អោយដឹងថា ទំនិញបន្លែ.ផ្លែឈើ(សិប្បនិម្មិត្ត)មានជាតិគីមីពុលរបស់កសិករយួន ផលិតក្នុងគោលដៅលក់ដូរបែបទុច្ចរិត ដែលយួនខ្លួនឯងមិនហ៊ានសុីចុកខ្លួនឯងដោយសារពួកគេផលិត(រួមផ្សំសារធាតុគីមីពុល) និង ទំនិញគេចពន្ធ ទំនិញបង់ពន្ធ៣០% និងទំនិញក្លែងភេទ ព្រមទាំង កាកសំណល់ផ្សេងៗកំពុងហូរចូលកម្ពុជាតាមច្រកភ្នំដិនដែលគ្រប់គ្រងដោយលោក កែវ ផាន យ៉ាងអនាធិបតេយ្យ។ ជាពិសេសបន្លែ.
ផ្លែឈើគីមីកំពុងបង្ហូរចូលមកលក់លើទីផ្សារខ្មែរ លក់អោយអ្នកក្រុងភ្នំពេញល្ងីល្ងើខ្លះសុី ដូចនាយករដ្ឋមន្ត្រីថា(ទិញសុីមិនមើល) លក់ដាក់គរដូចភ្នំ ភាគច្រើនជាទំនិញសម្រុកចូលតាមច្រកភ្នំដិនយ៉ាងគំហ៊ុក ក្រោមការបើកដៃពីមេគយប្រចាំច្រកភ្នំដិន ឈ្មោះ កែវ ផាន និងមន្ត្រីគ្រប់គ្រងច្រកទ្វារភ្នំដិនមួយចំនួនទៀត។
គួររម្លឹកថា និយាយដោយឡែកចំពោះបន្លែផ្លែឈើគីមី កាលចុងខែ០៦/២០២០កន្លងទៅមន្ត្រីនៃនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងត្រួតពិនិត្យទំនិញក្លែងបន្លំហៅកាត់ថា (ក.ប.ប )សាខាខេត្តតាកែវ និងមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ផ្លែឈើដើម្បរកសារធាតុគីមីពុលក្នុងបន្លែនិងផ្លែឈើដែលនាំចូលពីប្រទេសយួនតាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិនម្តងហើយ គឺនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ទើបកន្លងថ្មីៗនេះ។បន្ទាប់ពីមន្ត្រី(ក.ប.ប)ទាំងនោះទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករខេត្តតាកែវ មន្ត្រីសាខា(ក.ប.ប)ខេត្តតាកែវ បាននាំយករថយន្ត
មន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន( ក.ប.ប) ទៅសហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ផ្លែឈើរកសារធាតុគីមីពុលក្នុងបន្លែ.ផ្លែឈើនាំចូលពីយួនទាំងនោះមកព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន នៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ក្នុងសកម្មភាពចុះត្រួតពិនិត្យនៅពេលនោះ មន្ត្រីជំនាញយើងបានដកយក គំរូបន្លែ.ផ្លែឈើមួយចំនួនពីអ្នកនាំចូលជាក់ស្តែងមកធ្វើតេស្ត ត្រួតពិនិត្យស្វែងរកសារធាតុគីមីត្រូវហាមឃាត់ ដែលមានក្នុងគ្រឿងបន្លែ ផ្លែឈើទាំងនោះ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកដោយសារធាតុគីមីពុលជាប្រភេទថ្នាំសំលាប់សត្វល្អិតនៅក្នុងវត្ថុធ្វើតេស្តរួមមាន៖
-ក្នុងខ្ញីចំនួន ១ តោន
-ក្នុងម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម
-ក្នុងក្រូចខ្វិចតូចៗចំនួន ៥០០ គីឡូក្រាម
-ក្នុងស្ពៃ (គួយឡេង) ចំនួន ២ តោន
បន្ទាប់ពីរកឃើញកំហុសធ្ងន់ធ្ងរមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ហេតុរួច ហើយគ្រាន់តែបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៅទៀតតែប៉ុណ្ណោះ ។នៅពេលនោះត្រូវពលរដ្ឋខ្លះដែលដឹងរឿង ខឹងសម្បាយ៉ាងខ្លាំងចំពោះគយនិងក.ប.ប ដោយបានលើកឡើងថា ទង្វើមន្ត្រី(ក.ប.ប)និងមន្ត្រីគយធ្វើបែបនោះ មិនខុសពីចាប់ចោរបានបែរជាប្រាប់លោកចោរថា (សុំអោយលោកចោរឯងឈប់លួចទៀតទៅ)នោះទេ។ខណ:នោះ មិនគប្បីដោះលែងចោរនិងវត្ថុដែលលោកចោរលួចបាននោះឡើយ បែបនោះវាគ្រាន់តែជារឿងកំប្លុកកំប្លែងមួយប៉ុណ្ណោះ ជារឿងបុិនភ្នំ យកគ្រុំអូសលេង!!!។
ប្រភពពីមន្ត្រីច្រកភ្នំដិនអោយដឹងថា ដោយឡែករឿងបន្លែ.ផ្លែឈើគីមី ក្រោយពីមានការត្រួតពិនិត្យរួចម្តងដោយឥតមានវិធានការផ្លូវច្បាប់លើជនល្មើសហើយថែមទាំងដោះលែងឈ្មួញប្រព្រឹត្តកំហុសរួចខ្លួនស្រួលៗគ្មានការរឹបអូសមកការនាំចូលបន្លែ.ផ្លែឈើគីមីពុលមកអោយខ្មែរសុី ដូចជម្ងឺឡប់កញ្ជ្រឹល បានសម្រុកនាំចូលលើសដើមទ្វេដង។
ប្រភពដដែលបន្តថា ឯការនាំចូលទំនិញខុសច្បាប់ដ៏ទៃៗទៀត មានដូចជាកាកសំណល់ជាច្រើនប្រភេទខ្លះជាជាតិវិទ្យុសកម្មដូចគ្នានឹងការដឹកជញ្ជូននាំចូលកាកសំណល់កាលពីដើមឆ្នាំ២០២០(រឿងគយ៣ខេត្ត)ដោយមានការគប់គឹតជាប្រពន្ធ័ និងរឿងទំនិញក្លែងភេទ ទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ដទៃទៀត មានសកម្មភាពគប់គឹតពុករលួយ ស្ថិតក្រោមការគប់គឹតលួចលាក់បើកដៃពីមន្ត្រីគយលោក កែវ ផាន យ៉ាងចាស់ដៃនិងទាំងស្រុង ហើយកំពុងមានសន្ទុះកាន់តែខ្លាំងក្លាឡើងទ្វេដងនិងគគ្លើនបំផុត។
ប្រភពបន្តថា ពិសេសទំនិញបន្លែ.ផ្លែឈើដែលដឹកចូលបានមិនបាច់មានការត្រួតពិនត្យគុណភាពអ្វីទាំងអស់ ហើយច្រកភ្នំដិនក្លាយជាប្រពៃណីនាំចូលបន្លែ.ផ្លែឈើគីមីទៅហើយ គ្រាន់តែឈ្មួញអ្នកដឹកត្រូវបង់លុយក្បាលឡាននិងលុយក្រោមតុបែបពុករលួយអោយមន្ត្រីគយនិងមន្ត្រីច្រកទ្វារតាមការកំណត់មួយតែប៉ុណ្ណោះ ទើបអាចរកសុីបានដោយសេរី។
ប្រភពអោយដឹងថាម៉្ងៃៗទំនិញគ្រប់ប្រភេទត្រូវបានបំពេញបែបបទប្រតិវេទន៍អនុញ្ញាត្តអោយនាំចូលតាមបែបពុក
រលួយតាមច្រកភ្នំដិន សុីតាមជំនាញគយយ៉ាងអនាធិប្បតេយ្យដាច់បង្ហៀរ គ្មានស្ថាប័នណាត្រួតមើលនូវល្បិចកិច្ចកលពុករលួយបែបជំនាញរបស់លោក កែវ ផាន នោះឡើយ។ សូម្បីគយចល័តក៏ត្រូវគេដឹងថាសុទ្ធតែត្រូវគ្នានឹងគយសាខា ខេត្ត គយស្នាក់ការ ព្រមទាំងម្ចាស់ទំនិញទាំងអស់ដែរគេចាប់យកស្នាដៃតែអ្នករកសុីណាថ្លើមធំលោតឆ័ត្រមិនបង់លុយក្រោមតុអោយតាយរយ:គយច្រកទ្វារផ្តល់សញ្ញាប៉ុណ្ណោះ ហាក់ដូចឆ្នាំងបាយសម្លរតែមួយអញ្ចឹងដែរ ទើបជាហេតុធ្វើអោយលោក កែវ ផានពុករលួយជិះសេះលែងដៃតែម្តងនិងធ្វើអោយបាត់លុយជាតិមួយខែៗរាប់ពាន់លានរៀលគ្រាន់តែច្រកភ្នំដិនមួយនេះ។រឿងពុករលួយដោយមន្ត្រីគយនេះ ក៏ត្រូវបានប្រភពដដែលលើកមករិះគន់ដែរថា លោកគុណ ញឹមអគ្គនាយកគយមិនគួរ ទំយើគយ បើកដៃអោយគយពុករលួយដើម្បីអង្គុយចាំទទួលផលពីកូនចៅទូទាំងប្រទេសធ្វើអោយខាតបង់លុយជាតិសម្បើមដូចនេះឡើយ។ពិសេសលោកគុណ ញឹម គួរចាត់វិធានការក្តៅដល់គយដូចជាលោក កែវ ផាននេះ ដែលម៉្ងៃៗបើកដៃអោយនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់និងទំនិញក្លែងភេទពុករលួយដាច់បង្ហៀរបែបនេះ ជាពិសេសទំនិញបន្លែ ផ្លែឈើដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនត្រូវអោយមានសតិសម្បជញ្ញ:និងមនសិការជាតិខ្មែរខ្លះផងកុំអង្គុយរាប់ក្បាលឡាននិងស្រោមសំបុត្រក្រៅច្បាប់ពីទំនិញបន្លែ ផ្លែឈើគីមីពេកគ្រាន់តែដើម្បិលុយដាក់ហោប៉ៅធ្វើមានបានខ្លួនមិនកោតក្រែងគ្រោះថ្នាក់ដល់ប្រជាជាតិឯងដូច្នេះ?។
លោកកែវ ផានប្រធានគយច្រកទ្វារភ្នំដិនមិនអាច់ទាក់ទងតាមទូរសព្ទ័ដើម្បីបកស្រាយរាល់ការលើកមកបកអាក្រាតខាងលើចោទលើរូបលោកបានទេកាលពីព្រឹកមិញ៕