ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ “ហេង ហេង លេងហ្គេមធ្លាក់ជីពផត”ទិញផ្ទះតម្លៃជាង១០លានដុល្លារ? ឬ “ពុករលួយសុីសំណូកលាងលុយកខ្វក់”?

ធំក្លិនស្អុយង៉ោង ចេញពីដំបៅរលួយ របស់តារាជើងខ្លាំងលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ សំណព្វចិត្តមេបក្ស បណ្តាលអោយកក្រើកនិងភ្ញាក់ក្រញ៉ាងពេញប្រទេស ។ ដោយសារតែលោកគួច ចំរើន មានចេតនាសំញ៉ែងទ្រព្យមហាសាលរបស់លោក ដែលក្លាយជាស្តេចត្រាញ់ខេត្តព្រះសីហនុខណ:រាស្ត្រនិងរាជការកំពុងវេទនាពីcovid19ចេញពីចិនចង្រៃក្រុងវូហាន ។
ក្នុងពេលនេះសេដ្ឋកិច្ចជាតិទាំងមូលកំពុងដាំក្បាលចុះ ក្មេងបៀមដៃក៏ដឹង មហាជនកំពុងគឹតថា រាស្ត្រកំពុងល្ហាមដូចអណ្តើកវាកាត់ភ្លើង រកសុីកណ្តាលដើមទ្រូងស្ទើរមិនបានចម្អែតពោះផង ហើយថែមជំពាកបំណុលមីក្រូវ័នកទៀត។ឯរាជការវិញជំពាក់បរទេសជាង១មឺុនលានដុល្លារ ហើយក៏កំពុងរត់ទៅខ្ចីលុយចិន៨០០លានទៀតមកទប់សភាពការណ៍ សូម្បីប្រាក់ខែមិនបានដំឡើង ប្រាក់រង្វាន់ក៏អត់ មានតែកាត់ថែមបែរជាលោកគួច ចំរើនមានលុយទិញផ្ទះផ្ទះតម្លៃជាង១០លានដុល្លារអាត្រាំគួរភ្ញាក់ផ្អើលទៅវិញ តើគួច ចំរើនលេងហ្គេមហេង ហេង “ធ្លាក់ជីពផត”?ឬពុករលួយ?ឬក៏ពាក់ពន្ធ័នឹងការលាងលុយម្តងៗរាប់ពាន់ប៊ីលានដុល្លារទើបបានកុម្មិស្យុងច្រើនបែបនេះ?
តាំងពីលោកគួច ចំ រើនចូលទៅអង្គុយកៅអីចៅហ្វាយខេត្តព្រះសីហនុជំនួសជនល្បីពុករលួយឡើងបុណ្យ យន្ត មីន ភ្លាមមិនបាន១ខែផង មានរឿងដែលធ្វើអោយប្រជាពលរដ្ឋខេត្តព្រះសីហនុខ្លះខកចិត្តភ្លាម គឺខណ:ពលរដ្ឋព្រួយបារម្ភខ្លាចបាត់បង់ស្រះទឹកធម្មជាតិឬបឹងទឹកសាបនៅទល់មុខរោងចក្រស្រាបៀអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុត្រូវបាត់បង់ ដោយសារតែពួកគាត់ដឹងថា មានឈ្មួញរកស៊ីដីនិងមន្ត្រីស្ថាប័នជំនាញមួយចំនួន ក្នុងខេត្តនេះ បានគប់គឹតគ្នាលួចចេញបណ្ណ័កម្មសិទ្ធិក្នុងបឹងនិងប៉ុនប៉ងចាក់ដីរំលោភយកធ្វើកម្មសិទ្ធិឯកជន។ពេលនោះក្រុមប្រជាពលរដ្ឋបាននាំគ្នាទាមទារឲ្យសម្តេចហ៊ុន សែនជួយសង្គ្រោះស្រះទឹកសាបនោះឲ្យបានគង់វង្សទុកជា ប្រយោជន៍ដល់សាធារណជនទូទៅ។រឿងនោះពីដំបូងអ្នកភូមិបានចោទឯកឧត្តម ប៉ុល សារឿន អតីតប្រធានក្រុមការងារថ្នាក់ជាតិចុះ
ជួយខេត្តព្រះសីហនុនិងលោក ស្បោង សារ៉ាត់ អតីតអភិបាលខេត្តព្រះសីហនុ ថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពបំផ្លាញស្រះទឹកសាបនោះ។ តែដោយមានបញ្ហាប្រតិកម្មពីពលរដ្ឋក៏ស្ងាត់ទៅវិញ ឯស្រះមិនទាន់ត្រូវចាក់លប់ទេ ទោះឈ្មួញ និងមន្ត្រីជំនាញលោភលន់គប់គឹតគ្នាធ្វើបណ្ណ័កម្មសិទ្ធិក្នុងស្រះទឹកនោះបានសម្រេចរួចហើយក៏ដោយ។ប៉ុន្តែលុះលោក គួច ចំរើន ដែលកាលពីទើបតែមកទទួលតំណែងជាអភិបាលខេត្តព្រះសីហនុ មិនទាន់បានមួយខែផង បែរជាបានចុះហត្ថលេខាអនុញ្ញាត ឲ្យម្ចាស់ប័ណ្ណកម្មសិទ្ធិចោរមួយកន្លែងនោះ ដឹកដីចាក់លុបស្រះទឹក នៅទល់មុខរោងចក្រស្រាបៀអង្គរ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះ អស់មួយចំហៀងទៅបាត់យ៉ាងរំភើយ។គួរបញ្ជាក់ថាស្រះទឹកនេះអតីតអភិបាលខេត្តព្រះសីហនុ
លោកយន្ត មីន ធ្វើផែនការ ចេញជាគម្រោងរៀបចំធ្វើជាសួនច្បារសាធារណៈព័ទ្ធជុំវិញសម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ ឬ អង្គុយលេងលំហែរកាយរួចម្តងហើយ គ្រាន់តែមិនទាន់បើកការដ្ឋាន ។ ខណ:អ្នកភូមិបានដឹងថាក្រុមឈ្មួញរកសុីដីនិងមន្ត្រីជំនាញលោភលន់ខ្លះ លួចគប់គឹតធ្វើចេញជាកម្មសឹទ្ធិឯកជន ហើយព្យាយាមចាក់ដីលុប សប្បាយចិត្តណាស់ពេលដឹងថាលោកគួច ចំរើនមកធ្វើចៅហ្វាយខេត្តសង្ឃឹមថាលោកនឹងអាចជួយរក្សាបឹងនោះជាសម្បត្តិសាធារណ:បានហើយ។ផ្ទុយទៅវិញលោក គួច ចំរើន អត់ខ្វល់និរាករណ៍បណ្ណ័ចោរលួចដីរដ្ឋទេ បែរជាគឹតថាឲ្យតែដីមានប័ណ្ណកម្មសិទ្ធិ ទោះបីជាប័ណ្ណនោះ ចេញលើបឹង ឬក្នុងស្រះទឹកជាសម្បត្តិសាធារណៈរបស់រដ្ឋក៏ដោយឲ្យតែម្ចាស់កម្មសិទ្ធិដី ទាំងនោះដាក់ពាក្យស្នើសុំចាក់ដីអភិវឌ្ឍន៍ជាកម្មសឹទ្ធិអ្វីមួយ លោកគួច ចំរើន ដែលបំរើមេបក្សយូរ ហាក់ដូចមនុស្សដាច់ពោះ ហាក់កម្រទទួលលាភធំជិតកន្លះជាតិហើយនោះ ដាក់ខ្វាច់ដាច់ស្អាត អោយគេចាក់លុប កាលពីថ្ងៃទី៣០ ខែកក្កដា ២០១៩ យល់ព្រមឲ្យភាគីម្ចាស់ប័ណ្ណកម្មសិទ្ធិ ក្នុងស្រះទឹក ឬក្នុងបឹងធម្មជាតិ មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុនេះ ចាក់ដីលុបស្រះទឹកនោះទៅវិញ ពួកគាត់ខកចិត្តនឹងចៅហ្វាយខេត្តថ្មីនេះស្តូក ល្បីថាមួយខ្វាច់ពេលនោះជាថ្នូរនឹងសំណូកពុករលួយចន្លោះពី ២០ម៉ឺន ទៅ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ?។ពួកគាត់និយាយថា កោតតែមិនបើកភ្នែកមើលសិនសោះ ដីជាក់ស្តែងនៃទីតាំងផ្តល់កម្មសិទ្ធិប័ណ្ណកម្មសិទ្ធិ ដែលចេញនៅក្នងផ្ទៃស្រះទឹកត្រីកំពុងហែល កង្កែបកំពុងស្រែកឬយ៉ាងណាមុននឹងខ្វោកនោះ គ្នាដឹងខ្យល់បន្តិចថាត្រូវក្រុមអាមន្ត្រីចោរគេសរសេរថា ជាដីចម្ការ សោះ។ការគប់គឹតលេបដីបឹងនេះផ្តើមរត់ការចេញបណ្ណ័នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ ដីក្នងបឹង សរសេរថាដីចំការ រៀបឯកសាររួចរុញមកលើចុះហត្ថលេខាដោយ លោក លឹម វ៉ាន់ ប្រធាននាយកដ្ឋាន សុរិយាដី ស្តីទី។
ពលរដ្ឋថា រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយគួចចំរើនគួរតែមកដល់បង្ហាញស្នាដៃជួយពលរដ្ឋគឺគួរតែប្ដឹងស្នើសុំនិរាករណ៍ប័ណ្ណកម្មសិទ្ធិ ដែលមិនប្រក្រតីលើស្រះទឹកធម្មជាតិចោល ហើយរឹបអូស យកមកដាក់ជាសម្បត្តិសាធារណៈ របស់រដ្ឋវិញម៉ែអាថ្លែនបែរជាត្របាក់ឃឹបៗដូចគោចាស់ប៉ះស្មៅខ្ចីចឹងទៅវិញ។
ពលរដ្ឋម្នាក់រស់នៅឃ្លាំងលើ ក្បែរោងចក្រស្រាបៀរអង្គរនិយាយថា សម្តេចហ៊ុន សែន អោយដាវអាជ្ញាសឹកអោយលោកគួច ចំរើនកាន់ លោកគួច ចំរើនបានដាវក្លាយជាអ្នលលេងកាប់ដាវសាហាវ បង្ក្រាបចិនអនាធិប្បតេយ្យចាស់ដៃអោយបាក់បបខ្លបខ្លាចមែន ធ្វើបានល្អពេញចិត្តសម្តេចនិងសម្តេចកិត្តិបណ្ឌិតស្តូក។ក៏ប៉ុន្តែគេសង្កេតឃើញថា កណ្តាប់ដៃដែកអំណាចខ្លាំងដូចជាស្តេចត្រាញ់របស់លោក គួច ចំរើន បានផ្តល់អណោយផលដល់លោកក៏ខ្លាំងដែរ គឺធ្វើអោយក្រុមអ្នកវិនិយគិនរកសុីធំៗ ក្រុមអ្នករកសុីដីធំៗ ឧកញ៉ាដែលសុីលៀសរអៀសខ្លួននឹងមុខជំនួញល្មើសច្បាប់របស់ពួកគេនីខេត្តនោះនិងក្រុមជនជាតិចិនដែលដើរចាយលុយចោលដូចចាយដុល្លារខ្មោចដែលគេសង្ស័យរកសុី”មុខរបរឧក្រឹដ្ឋៗ” នាំគ្នាចូលទៅសុំពឹងបារមីគាត់ជាប់មិនដាច់ ដោយគោរពលោកគួចចំរើនដូចអាទិទេព ហើយលោកគួច ចំរើន កាន់តែនោទនភាពលើខ្លួនគាត់ណាស់ភ្លេចអតីតកាលកំសត់នៅក្នុងក្រុមយុវជនជាប្រធានផ្សារច្បារអំពៅឈឹងវ៉ៃឬកពារ ក្រអឺតក្រទមមន្ត្រីថ្នាក់ល្មមៗគ្មានពេលបានជួបភក្រ័ឡើយ ហើយជីវភាពគាត់ពីមួយខែទៅមួយខែសុីវីល័យប្រែប្រួលរាសី ខ្ពស់ត្រដែតឡើងរហូត បណ្តាល អោយពលរដ្ឋនិងមប្ត្រីរាជការមួយចំនួនធំសង្ស័យថាលោកគួច ចំរើនធ្លាក់ចូលក្នុងរភងពុករលួយនិងអាចពាក់ពន្ធ័នឹងមុខរបរខ្លះបែបឧក្រឹដ្ឋផងក៏មិនដឹង។ហើយខណ:ដឹងថាលោកគួច ចំរើនមានលុយទិញផ្ទះថ្លែជាង១០លានដុលហលារយ៉ាងនេះរឹតតែ យល់ថាលោកគួចចំរើនអាចពាក់ពន្ធ័នឹងពុករលួយផង និងអាចមានពាក់ពន្ធ័ នឹងមុខរបរមិនប្រក្រតីមិនខាន។
លោកគួច ចំរើន មិនអាចសុំបកស្រាយពន្យល់បានទេតាំងពីលោកកាន់តែមានអំណាចកវ់មេឃមក។តែយើងនៅតែព្យាយាមគ្រប់វេលា។

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment