ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

យក”ភូមិសម្តេចហេង”បើកល្បែងល្មើសច្បាប់ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើអោយអាប់អោនដល់កិត្តិយសសម្តេច ហេង សំរិនប្រធានរដ្ឋសភាធ្ងន់ តើអាណាធើអីកយ!

អ្នកធ្វើដំណើរឆ្លងកាត់ភូមិអន្លង់ជ្រៃទឹកដីកំណើតសម្តេចហេង សំរិន តែងតែចង់សម្រាកដំណើរ គយគនទិដ្ឋភាព និងស្វែងយល់ពីជីវភាពរស់នៅរបស់អ្នកអន្លង់ជ្រៃគ្រប់ៗគ្នា។ប៉ុន្តែក្រោយពីការទស្សនារូចភគច្រើនតែងតែរិះគន់ថា ភូមិ”សម្តេចហេង”មិនគប្បីក្លាយសម្បុកល្បែងស៊ីសងជល់មាន់.បៀអាប៉ោង.យូគី លេងយ៉ាងហ៊ោកញ្ជៀវ អនាធិប្បតេយ្យ ផុតលេខដូច្នេះសោះ មេបនល្បែងដ៏ធំនេះ បើទោះជាសាច់ញាតិរបស់សម្តេចហេង សំរិន ឬមិនមែនជាញាតិ មិនគួរថ្លើមដុះមមីស បើកល្បែងអបាយមុខភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាភូមិកំណើតថ្នាក់ដឹកនាំកំពូលរបស់ជាតិអញ្ចឹងទាល់តែសោះ ទង្វើនេះជាការប្រមាទ មានចេតនាបន្ថោកដល់កិត្តិយសអ្នកដឹកនាំជាតិម្នាក់យ៉ាងប្រាកដ។

ប្រភពពីអ្នកធ្វើដំណើរកំសាន្តម្នាកឈ្មោះ ជិន ជាដែត ថាទីតាំងល្បែងនោះមានគេប្រាប់គាត់ថាជាកាសុីណូ ប៉ុន្តែគាត់មើលមិនឃើញស្លាកយីហោទេ។នៅចំណុចចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨Aប្រហែល១០០mប៉ុណ្ណោះ។
ល្បែងជល់មាន់ អាប៉ោង យូគី ហាក់មិនញញើតសមត្ថកិច្ចបន្តិចសោះ ទីនោះគេមិនអនុវត្តន៍ គោលនយោបាយភូមិឃុំមានសុវតិភាពទេ ទោះជាល្បីសម្បូរចោរលួចកើតមានឡើងបើកលេងជារៀងរាល់ថ្ងៃក៏ល្បែងក្នុង”ភូមិសម្តេចហេង”លេងប្ណាំចោររាល់ថ្ងៃចន្ទដល់អាទិត្យពេញៗមួយសប្តាហ៍ដែរ។

តាមសម្ដីអ្នកអ្នកភូមិអន្លង់ជ្រៃម្នាក់សុំលាក់ឈ្មោះប្រាប់ថា ទីនេះគេលេងធំៗណាស់ ចាប់ពីរាប់ពាន់ ដល់ម៉ឺនដុល្លារ ពិសេសគឺថ្ងៃសុក្រនិងថ្ងៃអាទិត្យលេងរហូតដល់ម៉ោង ៩ព្រឹក ទៅម៉ោង ១០ យប់ទើបចប់។អ្នកខ្លះមកជិះ៥៧០ ទៅវិញជិះស៊ែរអូម(ម៉ូតូឌុប)ឯខ្លះមកជិះម៉ូតូ០២០ ឬម៉ូតូធំៗ ទៅវិញដលរអែបៗរបងក៏មានដែរ ។ខ្លះឃើញមកលេងល្បែងទីនេះបានមិនបាន៣ថ្ងៃឃើញទូរទស្សន៍ផ្សាយដៃជាប់ខ្នោះរឿងបោកគេក៏មានដែរ
ព្រោះល្បែងនៅនឹងនេះលេងធំៗមែន។

ប្រភពពីអ្នកចូលលេងកំសាន្តបានឲ្យដឹងថា! សម្រាប់ការគូរបញ្ជល់ ត្រូវគោរពខ្ជាប់ខ្ជួនបទបញជាផ្ទៃក្នុងបនល្បែងគឺមាន់១គូៗត្រូវមានដើមផាន់ដាក់យ៉ាងតូចចាប់២លានរៀលទៅដល់
១២លានរៀងដាច់ខាត ឬច្រើនជាងនេះកាន់តែថ្លៃថ្នូរណាស់ សម្រាប់ពិភពល្បែង។

ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំលើកឡើងថា៖អ្នកភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងការបើកលេងល្បែងសុីសងខុសច្បាប់នេះ តែពួកគាត់បានត្រឹមតែព្រួយ និងទឹកភ្នែកពេលខ្លះប៉ុណ្ណោះ បើអ្នកបើកគេហាឡើងកប់ដំបូល មានខ្សែពួ ធំជាតោងជាបង្អែកទៅហើយ។ ពួកគាត់បន្តថា អំពើកាប់ស្លាប់ប្រពន្ធកូន ចោរកម្មនិងបទល្មើសផ្សេងៗទៀតបានកើតឡើងញឹកញាប់គួរឲ្យភ័យខ្លាចតែម្តង ឯសមត្ថកិច្ចស្រុក អស់លោកខេត្ត ក៏អត់បានការអីដែរ ព្រោះមេល្បែងមិនធម្មតា ហ៊ានយក”ភូមិលោកតាហេង សំរិន”ធ្វើជាសម្បុកល្បែងទៅហើយនរណាហ៊ានក្អក។

សម្តេចហេង សំរិន ប្រធានរដ្ឋសភាដែលត្រូវមេបនល្បែងល្មើសច្បាប់ គេជាន់ឈ្លីកិត្តិយសហ៊ានបើកបនល្បែងក្នុងភូមិកំណើតរបស់សម្តេច អនាធិប្បតេយ្យ ហាក់ដូចជាមិនទុកមុខជូនសម្តេចនោះ កាសែតនគរសន្តិភាព សុំមេត្តាផ្តល់យោបល់ឆ្លើយតបដ៏ខ្ពង់ខ្ពស់មិនបានទេកាលពីម្សិលមិញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment