ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

បែកធ្លាយរឿងអាស្រូវពុករលួយលោកប្រធានផ្សារអូរឬស្សីទើបឡើងថ្មី ក្នុងការគ្រប់គ្រងលុយចំណូលផ្សារនិងជួសជុលផ្សារអូរឬស្សី

លោកប្រធានផ្សារអូរឬស្សីទើបឡើងថ្មីជំនួសលោក ស្រុង ដែលបន្តពីលោកគៀង លក្ខ័ ល្បីថាពូកែខាងនឹករកវិធីពុករលួយកើបលុយ ខ្លាំងជាងលោកប្រធានផ្សារអូរឬស្សីពីមុនៗ។
លោកស្រីអាជីវករលក់ដូរផ្សារអូរឬស្សីម្នាក់ សុំមិនអោយបញ្ចេញឈ្មោះ និយាយថា៖ គាត់ត្រូវប្រធានផ្សារនិងអាជ្ញាធរក្រុងផ្អាកលែងអោយលក់នៅទីតាំងរបស់គាត់ក្នុងផ្សារ អោយមកលក់កណ្តាលផ្លូវសិន ដើម្បីយកទីតាំងខ្ញុំក្នុងផ្សារជួសជុល ។ ក៏ប៉ុន្តែអារឿងនឹងគឺជាលេសពុរលួយទេ ប្រធានផ្សារទើបនឹងមកថ្មី អាតាបុិក ហត វ៉ាន់ធី ម្នាក់នឹងពូកែរកនឹកវិធីរកលុយ ពុករលួយបានល្អណាស់។

គាត់បន្តថា៖ក្មួយឯងជួយគឹតមើល អាជីវករលក់ដូរសុខៗមិនបាច់ជួលអាណាអស់១រៀលផង ចំពេលលក់មិនដាច់ មនុស្សក្រព្រោះកូវីដផង វានាំគ្នាវាអង្គុយនឹករកឃើញ អារឿងធើតូបកណ្តាលផ្លូវ ជូលអោយអាជីវករយកលុយតូបមួយទំហ៊ុំ១ម៉ែត្រ២តឹកបួនជ្រុងកណ្តាលផ្លវសាធារណ: យកថ្លៃកប់ពពកដល់ទៅ៦០០$ក្នុង១ខែ ហើយធ្វើដល់ទៅ១៧០តូបក្មួយឯងធើលេខមើលទៅ ម៉ាខែវាយកលុយដាក់ហោប៉ៅ និងចែកមេៗវាដែលមកអើត ឧបកិច្ចអោយវា មើលវាអួតជួសជុលម៉ាភ្លែតប៉ុន្មាន យក១៧០×៦០០$=១២០០០០$សុីផុយ។ហើយចាំតែមើលទៅក្មួយ បើវាមិនយកផ្លូវធើតូបជួលយកលុយញាត់ហោប៉ៅមិនបានយ៉ាងតិចមួយឆ្នាំទៅមុខទៀត អោយឆ្កែនោមដាក់ក្បាលមីង បើរហូតទាល់មកថ្ងៃនេះវាមិនទាន់ធើអីដុំកំភួនផងនឹង ឆ្នាំណា?
ខណ:កំពុងនិយាយគ្នាបុរសម្នាក់អង្គុយតូបស្តាំដៃ ក្បែរដែរលូកមាត់ថា៖មែនហើយប្រធានផ្សារមកថ្មីនេះដូចចែ…និយាយចឹង!។ខ្ញុំកោតតែគាត់ពូកែមែនទែន ចេះរកនឹកពុករលួយឃើញ យូរមកហើយខ្ញុំគឹអត់ដល់ ទាល់តែឮចឹងឥឡូវបានភ្លឺភ្នែក ។

បុរសដដែលបន្តថា៖សត្វមនុស្សហេតុអីចាំលោភលន់ដល់ម្លឹងហ្ន៎!! លោកក្មួយគឹតមើលឥឡូវមួយខែសុីផុយ១២០០០០$(ដប់ពីរមុឺនដុល្លារ) ហើយម៉េចមិនស្កប់ចឹង?ឥឡូវបែកធ្លាយរឿងសម្អុយមួយទៀតហើយណា!!! មិនមែនសុីស្ងាត់ដូចអ្នកមុនៗទេ អារឿងពាក់ពន្ធ័នឹងលុយចំណូលយ៉ាងច្រើនរបស់ផ្សារអូរឬស្សីមានដូចជា
១/-ផ្សារអូរឬស្សីមានតូបសរុបប្រមានជាង២៣០០០តូប.ធម្មតាថ្លៃយាមការពារតូបមួយបង់៥$តាមថ្ងៃកំណត់និងតាមមណ្ឌល សរុបស្មើរនឹងជាង១១៥០០០$
២/-ផ្លៃភាសុីម្ចាស់តូបនីមួយៗត្រូវបង់៣០០រៀលបើគឹតជាមធ្យម២៥០រៀលមួយតូបព្រោះបើតូបគួបគ្នាត្រូវបង់តែ៥០០រៀលក្នុងមួយថ្ងៃដូច្នេះថ្លៃភាសុីផ្សារក្នុងមួយថ្ងៃប្រមូលបានជាង៥,៧៥០,០០០រៀលបើសរុបមួយខែស្មើនឹងជាង១៧២,៥០០,០០០រៀល។
៣/-ចំណូល -ពីបេនឡានខាងត្បូងផ្សារ -ផ្សារក្រមួនខាងលិច ចំណតឡានលើដំបូល ចំណតផ្ញើរម៉ូតូលើផ្សារ,ក្រោមផ្សារមិនតិចជាង១៥០,០០០,០០០រៀលទៀត។
៤/-ចំណូលផ្សេងៗទៀត ប្រមូលបានមិនក្រោម៨០លានដែរ
លុយទាំងអស់ដែលតាំពីប្រធានផ្សារនេះមុនៗធ្លាប់តែប្រមូលបានសរុបជិត១០០០លានរៀលរៀងរាល់ខែនោះ ឥឡូវកំពុងធ្លាយក្លឹនស្អុយមកក្រៅហើយលាក់មិនជិតទេ ។តើមានការលួចលុយ ធ្វើអោយបាត់លុយចណូលផ្សារអូរឬស្សីដូចម៉្តេច?………….រងចាំលេខក្រោយ៕

 

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment