ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

មានអនុក្រឹត្យពីសម្តេចតេជោ ហ៊ុន សែន ហើយ ប៉ុន្តែលោកអភិបាលរងស្រុកកំពង់លែង ចេង ចាន់ដូណា មិនព្រមចុះវាស់ចែកពលរដ្ឋសោផ្ទុះប្រមូលគ្នាទាមទារ…!

ពលរដ្ឋ៤៩គ្រួសារ នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទៅប្រមូលផ្តុំគ្នាទាមទារដី ទំហំប្រហែល៣៨ហិកតានៅកណ្តាលវាលស្រែ ជាដីដែលពួកគាត់ធ្លាប់អាស្រ័យផលកន្លងមកវិញ។ បន្ទាប់មន្ត្រីនិងអាជ្ញាធរមួយចំនួនបានគូសវាសតែលើផែនទីកាត់ដីដែលពួកគាត់អាស្រ័យផលចូលជាគម្របព្រៃសហគមន៍ការពារ។

ហេតុការណ៍ប្រមូលផ្តុំគ្នាទាមទារអោយអាជ្ញាធររួសរាន់ចុះវាស់ចែកនេះកើតឡើង កាលពីថ្ងៃ២៤ ខែវិច្ឆិកាឆ្នាំ ២០២០ ដោយមានពលរដ្ឋចំនួន៤៩គ្រួសារ បានមកជួបជុំគ្នានៅចំណុចដីចំការកណ្តាលវាលមួយកន្លែងស្ថិតនៅប្រមាណ២គីឡូម៉ែត្រ ពីឃុំត្រងិល ដើម្បីចង្អុលបង្ហាញដល់អ្នកសារព័ត៌មាននូវទីតាំងដីជាក់ស្តែងគ្រប់ៗក្បាលដីសរុបប្រហែល៣៨ហិកតា ដែលពួកគាត់បានអាស្រ័យផលតាំងពីជំនាន់រដ្ឋកម្ពុជាមក។ ក៏ប៉ុន្តែដីនោះបានបោះបង់ចោលមួយរយខ្លីដោយសារក្លាយជាផ្លូវឆ្លងកាត់ធ្វើសកម្មភាពដ៏មមាញឹករបស់ពួកខ្មែរក្រហមដែលបណ្តាលអោយពួកគាត់ភ័យខ្លាចពីសុវត្ថិភាពនៅពេលចូលទៅបង្កបង្កើនផលហើយត្រូវមន្ត្រីជើង១០មួយចំនួនដាក់បញ្ចូលជាព្រៃការពាររបស់សហគមន៍។

ប្រភពពីប្រជាពលរដ្ឋដែលចូលរួមទាមទារមួយរូបបានអោយដឹងថា៖មូលហេតុគឺដោយសារ ពួកគាត់ឃើញឥរិយាបទមន្ត្រីខាងស្រុកដែលមានលោកចេង ចាន់ដូណាជាអភិបាលរងស្រុកកំពង់លែង ហាក់គ្មានចេតនាចុះវាស់វែងចឺកដីដល់ពលរដ្ឋដោយស្មោះ ហាក់តឹងជាងអូសឬស្សីបញ្ច្រាស់ចុងទៅទៀតល្នុងការចះទៅអនុវត្តអនុក្រឹត្យ លេខ២០០អ.ន.ក្រ បក បើទោះបីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ លេខ ២០០អ.ន.ក្រ បកអោយចុះវាស់វែងជូនពលរដ្ឋបានអាស្រ័យផលត្រឹមត្រូវតាមច្បាប់វិញតាំពីឆ្នាំ២០១៣មកក៏ដោយ។

ប្រភពដែលបន្តថា ដីតែ៣៨ហិកតាសោះ ត្រូវលោកចេង ចាន់ដូណា ប្រើប្រាស់សេនារិយោតាមរយ:ក្រុមការងារខ្លះ ហាកលោភលន់ចង់ទាមទារកាត់យកភាគរយជាផ្ទៃដីប្រហែល៣៨ដែលអាស្រ័យផលចំនួន៤៩គ្រួសារជាក់ស្តែងដែលមានក្បាលដីត្រឹមត្រូវដូចដែលពលរដ្ឋបានរាយការណ៍ជូនក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយសម្តេចចៅហ្វាវាំង គង់ សំអុល រួចហើយនោះសិនទើបចុះវាស់វែងប្រគល់អោយពលរដ្ឋជាក្រោយហើយទំនងចង់បានដីចំនួន៧ហិកតាពីក្នុងផ្ទៃដី៣៨ហិកតាខណ:មួយគ្រួសារៗខ្លះមានដីមិនដល់១ហិកតាផង តើអោយពលរដ្ឋយល់ព្រមម្តេចកើតបើគ្រួសារខ្លះមានកូនពីរដំបរទៅហើយ ។

ទាក់ទិននឹងរឿងរ៉ាវ ពលរដ្ឋនៅភូមិទំនប់ ឃុំត្រងិលនេះ ប្រមូលផ្តុំគ្នាសុំអោយអាជ្ញាធរស្រុករួសរាន់ចុះវាស់វែងចែកដីតាមក្បាលដីមានស្រាប់ប្រមាណ៣៨ហិកតាផ្អែកតាមអនុក្រឹត្យលេខ២០០ អ.ន.ក្រ បកនេះ
-ប្រជាពលរដ្ឋទាំង៤៩គ្រួសារនៅតែសង្ឃឹមថាអជ្ញាធរស្រុកនងចុះវាស់ចែកដីទៅតាមក្បាលដីស្រាប់តាមអនុក្រឹត្យរបស់សម្តេចហ៊ុន សែនដែលជាអ្នកមានគុណរបស់ពួកគាត់ឆាប់ៗនេះមិនខាន។
-មេឃុំត្រងិលលោក អ៊ូ គឹមធី បានអោយដឹងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ២០២០ថា៖ខ្ញុំកំពុងធ្វើការងារនឹងឯងក្មួយ ខ្ញុំកំពុងធ្វើការរឿងនឹងជាមួយខាងស្រុកដើម្បីចុះវាល់ដីជូនពលរដ្ឋនៅភូមិទំនប់ហើយ រឿងនឹងខាងអ្នកសារព័តមានមិនបាច់ចេះដឹងទេរដ្ឋាភិបាលចេះធ្វើការហើយប្អូន ខណ:ដែលអនុក្រឹត្យចេញអោយចែកជូនពលរដ្ឋតាំងតែពីថ្ងៃ០៤ មករាឆ្នាំ២០១៣ម៉្លេះ ចាំមើលតើមេឃុំត្រងិលនិយាយមែនឬយ៉ាងណា?។
-ដោយឡែកលោកអភិបាលរងស្រុកដែលត្រូវពលរដ្ឋថាជាបុគ្គលមិនបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ទោះត្រូវលន់តួបែបណាក៏នៅតែពិបាកជាងអូសឬស្សីបញ្ច្រាស់ចុងទៅទៀតលុះត្រាតែព្រមតាមការលោភលន់របស់គាតទើបព្រមចុះចែកដីអោយពលរដ្ឋនោះ យើងបានព្យាយាម សុំការបស្រាយជុំវិញរឿងខាងលើមនបានតាមទូរសព្ទ័ជាច្រើនលើករហូតមុនការផ្សាយតែយ៉ាងណាយើងរងចាំការឆ្ល់យតបបកស្រាយពីលោក ចេង ចាន់ដូណា គ្រប់ម៉ោងធ្វើការ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment