ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

បែកធ្លាយមេឈ្មួញពីរនាក់ដែលឈ្មោះភ័ក្រ្គនឹងឈ្មោះយូ ដឹកឈើជារៀងរាល់យប់ចេញពីទឹកដីខេត្តព្រះវិហារ

បែកធ្លាយមេឈ្មួញពីរនាក់ដែលឈ្មោះភ័ក្រ្គនឹងឈ្មោះយូ បានអះអាងថា ÷ ខ្លួនបានបង់ជូនសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គ្មានអ្នកណាហ៊ានបង្ក្រាបពួកគេទៀតទេ មានសមត្ថកិច្ចខ្លះមើលផ្លូវអោយថែមទៀតផង

ជាក់ស្ដែងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០សកម្មភាពបទល្មើសព្រៃឈើបានកើតឡើង យ៉ាងអាណាធិបតេយ្យ គឺដឹកចេញជារៀងរាល់យប់ចេញពីទឹកដីខេត្តព្រះវិហារ ចូលមកលើទឹកដី ខេត្តកំពង់ធំ លោក នាយសង្កាត់ និងលោកនាយផ្នែករដ្ឋបាលព្រៃឈើរវាង លោកស៊ុមស៊ីវុត្ថា បានដឹងទេព័ត៌មាននេះដែរឬទេ? គឺដឹកចេញពីស្រុកសង្គមថ្មីកាត់មកលើទួលចាក់ក្រញ៉ាញ់ គ្រប់គ្រងដោយលោក ភោគ ចន្ត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ ហើយកាត់ខាងមុខស្នាក់ការបរិស្ថានភូមិបុស្ស រួមទាំងសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលឈរជើងនៅទួលចាក់ក្រញ៉ាញ់ រហូតមកដល់ខេត្តកំពង់ធំ ហើយរថយន្តដែលដឹកបទល្មើសឈើប្រណីតនេះ គឺរបស់ឈ្មោះភ័ក្រ្គ នឹងឈ្មោះយូ បានដឹកចេញរៀងរាល់យប់ មិនរំខានដល់សមត្ថកិច្ច ជំនាញតាមដងផ្លូវឡើយ បើតាមការបញ្ជាក់ពីមេឈ្មួញឈើ ដែលមានឈ្មោះខាងលើនេះគឺមុន នឹងដឹកចេញម្ដងៗ គេរត់ការប្រាប់គ្រប់ៗ សមត្ថកិច្ចរលូនអស់ហើយ។

ប្រជាពលរដ្ឋខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្នើឱ្យលោក នួន សុខុម នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ នឹងលោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ព្រមទាំងលោក ឈឿង គុន នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង មេត្តាប្រើឆន្ទ: ដើម្បីរិះរកវិធី ដើម្បីបង្ក្រាបមេឈ្មួញដឹកឈើប្រណិតដែលមានឈ្មោះភ័ក្រ្គ នឹងឈ្មោះយូ កំពុងតែធ្វើសកម្មភាពដឹកចេញពីខេត្តព្រះវិហារ កាត់មកលើទួលចាក់ក្រញ៉ាញ់ក្នុងទឹកដីសង្កាត់រដ្ដបាលព្រៃឈើ សាលាវិស័យ ខេត.កធ ផងដែរ ។

ប្រជាពលរដ្ឋបានបន្តទៀតថា ÷ កន្លងមកបទល្មើស ដឹកជញ្ជូនផលអនុផលព្រៃឈើបានដឹកចេញពីខេត្តព្រះវិហារយ៉ាងអនាធិបតេយ្យដូចហែរកឋិនគ្រប់រូបភាព នាយផ្នែក នាយសង្កាត់ នាយខណ្ឌ បានដេកលង់លក់សុខស្រួលគ្មានការរំខានឡើយជាពិសេសសូមឱ្យលោកតុបក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដាក់បទបញ្ជាឱ្យកូនចៅដែល ឈរជើងបោះស្នាក់ការនៅក្នុងភូមិបុស្ស សូមមើលឲ្យឃើញរាល់បទល្មើសព្រៃឈើដែលដឹកឆ្លងកាត់ខាងមុខស្នាក់ការរបស់ខ្លួនផង។

Filed in: Recent News, ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment