ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

តើលោក ហេង សម្បត្តិ (ហៅគ័ង) រហ័ស្ស នាម K38 និង ពុទ្ធ ស្រ៊ុនរស្មី (ហៅព្រីង) ជាមេបនល្បែង ឆ្នោតកន្ទុយ លេខ ដ៍ធំប្រចាំរាជធានីភ្នំពេញ អាងខ្នងបង្អែក អ្នកមានអំណាចធំណា បានជាថ្លើមធំនៅតែអាច បើកដំណើរការកត់ទទួលសុីសងល្បែង ភ្នាល់ខុសច្បាប់រៀង រាល់ថ្ងៃ?

ភ្នំពេញ ៖ មេឆ្នោតយួននិងបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញជាច្រើនកន្លែង នៅក្នុងទីក្រុងភ្នំពេញ ឈ្មោះហេង សម្បតិ្ត (ហៅគ័ង)រហ័ស្ស នាមK38 & V168និងឈ្មោះ ពុទ្ធ ស្រ៊ុនរស្មី (ហៅព្រីង) តើមានអំណាចឬមានអ្នកធំជាខ្នងបង្អែកបានជាហ៊ានបើកល្បែងសុីសងឆ្នោតវៀតណាម និងបើកណេតបង្កប់ល្បែងភ្នាល់ដាក់លុយរាប់រយ រាប់ ពាន់ដុល្លារ នៅតាមប្រព័ន្ធអនឡាញគ្មានច្បាប់ ដាក់ពង្រាយកូន ចៅ(កូនកញ្ជ្រែង)កត់កន្ទុយលេខគ្រប់ទីកន្លែងនៅតាមផ្សារនិងទីប្រជុំជនគ្រប់ទីកន្លែងនៅពេញរាជធានី ភ្នំពេញយ៉ាងអនាធិប តេយ្យ គ្មានដែលឃើញ សមត្ថកិច្ចមូលដ្ឋានណាចុះទៅរំខានទេ។

ថ្មីនេះៗលោកនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់ចេញបទបញ្ជាអោយបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទតាមប្រព័ន្ធអេឡិចត្រូនិចក៏មេឆ្នោត ខាងលើ នៅតែគឃ្លើន បើកដំណើរការជារៀងរាល់ថ្ងៃ ។ មេឆ្នោតធំទាំងពីរ បានប្រាប់ទៅកូនចៅជាកូនកញ្ជ្រែង របស់ខ្លួនថា មកធ្វើជាកូន
កញ្ជ្រែងកត់កន្ទុយលេខឱ្យពួកខ្ញុំ គឺគ្មានសមត្ថកិច្ចណាគេហ៊ានចុះចាប់បង្ក្រាបឡើយ? ហើយបើអ្នកណាហ៊ានទៅកត់ឆ្នោតឱ្យថៅកែផ្សេងនោះ នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនជាមិនខាន ។

បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅបានសូមសំណូមពរទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកអភិបាលខណ្ឌ អធិការខណ្ឌទាំង១៤សូមមេត្តាចាត់នូវវិធាន ការចុះមកចាប់បង្រ្កាបទីតាំងមេល្បែងសុីសងឆ្នោតវៀត
ណាម និងទីតាំងណេតបង្កប់ល្បែងគ្មានច្បាប់ធំៗទាំងនេះផង!ព្រោះតាំងពីកើតមានល្បែងសុីសងឆ្នោតវៀត ណាម និងណេតល្បែងភ្នាល់តាមប្រព័ន្ធអនឡាញជាច្រើននេះមក បងប្អូនគាត់ឧស្សាហ៍ឃើញកើតមាននូវអំពើហឹង្សារ ចោរលួច ចោរឆក់ ចោរប្លន់ ជាញឹកញ៉ាប់នៅក្នុងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កំពុងខ្វល់ខ្វាយ ពីរីករាលដាលជំងឺកូវីដ (19)នៅក្នុងសហគមន៍ផង មិនគួមេបនល្បែងសុីសងខាងលើហ៊ានបើកលេង និងមានការប្រមូលផ្ដុំគ្នាលេងបែបនេះសោះ នេះគឺជាការគឃ្លើនបំផុតហើយ ។

គេហទំព័រយើងមិនអាចសុំការបំភ្លឺ ពីលោក ហេង សម្បត្តិ(ហៅគ័ង) និងលោកពុទ្ធ ស្រ៊ុនរស្មី (ហៅព្រីង)ដែលជាមេបនល្បែងខាងលើបានទេ ព្រោះមានលេខទូរសព្ទ័របស់ពួកគាត់ ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment