ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក តាត សីហៈ នាយផ្នែកជលផលកំពង់លែង ល្បីថាកំពុងដើរតួរជាអ្នកសម្របសម្រួលឲ្យមានការប្រព្រឹត្តបទល្មើសនេសាទនៅកោះបាយក្រៀមក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

លោក តាត សីហៈនាយផ្នែកជលផលកំពង់លែង ល្បីថាកំពុងដើរតួរជាអ្នកសម្របសម្រួលអោយមានការប្រព្រឹត្តបទស្មើសនេសាទនៅកោះបាយក្រៀមក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រាបក្នុងវិហារតែងតែជុះដាក់ព្រះកេសព្រះ។

យ៉ាងណាមិញកំពុងល្បីថា លោក តាត សីហៈមន្ត្រីជលផលខេត្តកំពង់ឆ្នាំងមានឋានៈជានាយផ្នែកជលផលកំពង់លែង បាននឹងកំពុងដុតដៃដុតជើងការពារនិង ខ្នះខ្នែងសម្របសម្រួលដោយមុខក្រាស់ជាមួយមន្ត្រីគ្រប់ស្ថាប័នផ្សេងទៀត ក្នុងការឡបប៊ី មន្ត្រីពាក់ពន្ធ័នាៗដល់បើកដៃអោយមានការនេសាទល្មើសច្បាប់របស់ជនល្មើសជនជាតិយួននៅតាមដងទន្លេសាបត្រង់ចំណុច កោះបាយក្រៀមក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ជាភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងទទួលខុសត្រូវអនុវត្តច្បាប់ជលផល។ដើម្បីជាថ្នូរនឹងទឹកប្រាក់ពុករលួយដ៏ធំសម្បើម បើកដៃអោយប្រព្រឹត្តបទល្មើសនេសាទបានដោយរលូននិងយ៉ាងគគ្រឹកគគ្រេង ទាំងឥតឧត្តមគតិនិងឥតអៀនខ្មាស់ក្នុងនាមខ្លួនជាមន្ត្រីជលផលកម្ពុជាម្នាក់?
ប្រភពព័តមានពីស្រុកកំពង់លែងអោយដឹងថា៖មានជនជាតិយួនចំនួន៦ក្រុមធំៗមួយក្រុមៗប្រើទូក២ទៅ៣គ្រឿង យកទូកម៉ាសុីនសេសធំ២គ្រឿងអូសអួនមួយវង់ កំពុងប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិខ្មែរតាមទំនើងចិត្ត។ ពួកជនបរទេសទាំងនេះបាននិងកំពុងប្រើប្រាស់ឧបករណ៍ល្មើសអួនវែងៗអូសដោយទូកម៉ាសុីនធំៗឌុបកំលាំងសេសខ្លាំង២ ប្រើវិធីអូសទាំងសង្ខាង សាច់អួនមានជម្រៅជ្រៅអូសដល់បាតដីតែម្តង ហើយប្រើអួនក្រឡាញឹក ដែលគ្មានត្រីណាមួយនៅចំពីមុខ ទាំងតូចទាំងធំមានសំណាងរួចខ្លួនរស់នៅបន្តពូជបានឡើយកំពុងសម្រុកនេសាទល្មើសច្បាប់គគ្លើនបើកដៃដោយនាយផ្នែកជលផលតាតសីហៈ ដែលសូម្បីតែមេែកឈើនៅបាតទន្លេក៏បុើងដោយមកតាមសាច់អួនមកជាមួយទាំងអស់ដែរ។ ពួកគេកំពុងធ្វើសកម្មភាពដោយឡែកៗពីគ្នា ចែកចេញជា៦ក្រុម លាន់សន្ធឹករញ្ជួយទន្លេសាប បណ្តាលត្រីជួបអន្តរាយធ្ងន់ធ្ងរ ធ្វើអោយផ្ទៃទឹកសូម្បីក្នុងខែនេះក៏ក្លាយជាល្អក់ដូចខ្ទុះដែរ ទង្វើទាំងនេះត្រូវបានពលរដ្ឋហៅថារកសុីបំផ្លិចបំផ្លាញមច្ឆានិងបំពុលបរិស្ថានយ៉ាងសប្បាយមិនកោតញញើតច្បាប់បន្តិចឡើយហើយចោទថាជាបើកដៃដោយមន្ត្រីជលផលឈ្មោះតាតសីហៈ។

ប្រភពបន្តថា ប្រជាជនខ្មែរដែលនេសាទជាលក្ខណៈគ្រួសារនៅទីនោះដែរបានលើកឡើងថា ទង្វើបែបនេះអាចធ្វើទៅបានព្រោះតែមានមន្ត្រីខ្មែរខ្លះ ថោកទាបទាល់តែមែនទែន ស្រឡាញ់លុយជាងស្រឡាញ់សម្បត្តិជាតិ។

ប្រភពដោយឡែកមួយទៀតសុំមិនបញ្ចេញឈ្មោះលើកឡើងថា៖ពួកយួនទាំង៦ក្រុមនេះបានរត់ការសុំនេសាទនៅតំបន់កោះបាយក្រៀមនេះដោយខ្លួនឯងដើម្បីកុំអោយផ្ទុះរឿងដល់មន្ត្រីជំនាញប្រចាំតំបន់ យួនរតការពីអាជ្ញាធរដែនដី ពីសមត្ថកិច្ចប៉េអឹមនិងប៉ូលីសតាំងពីលើដល់ក្រោមតែផ្នែករដ្ឋបាលជលផលកំពង់លែងផងបើកភ្លើងខៀវអោយស្រាប់ ហើយប្រើតាមវិធីមានការជួយចង្អុលផ្លូវអោយទៅជួបនឹងអ្នកនេះទៅជួបនឹងអ្នកនោះដើម្បីសូកប៉ាន់ និងដើម្បីបាននេសាទល្មើសច្បាប់ដោយសុវត្ថិភាពបំផ្លាញជាតិខ្មែរបានសុខទាំងអស់គ្នា។ខាងជលផលវិញ គេដឹងថាពួកយួនទាំង៦ក្រុមមិនបាច់ភ័យមិនបាច់ខ្វល់ទេ ទុកអោយលោកតាតសីហៈដែលជាប្រធានផ្នែកជលផលកំបង់លែង រ៉ាប់រងបោះមេទាំងអស់តាំងពីក្រោមដល់លើរួមទាំង លោកលី ឡា ប្រធានខណ្ឌរដ្ឋបាលជលផលដែលល្បីថាកាលនៅរហខណ្ឌលួចបង្ខិតតបង្គោលព្រៃលិចទឹកចេញក្រៅ ដើម្បីជម្រិតទាប្រាក់ពីអ្នកនេសាទដែលដែលត្រូវបែកការណ៍ដើរជិតដល់មាត់គុកគួតែជាប់គុកបែរជាឡើងជាប្រធានខណ្ឌជលផលខេត្តនោះផង។

សេចក្តីរាយការណ៍ព័ត៌មានខាងលើដែលពាក់ពន្ធ័ អំពីមន្ត្រីផ្នែកជលផលកំពង់លែង លោក តាត សីហៈ ដែលទើបផ្ទុះចេញពីមហាជនល្បីរន្ទឺថា លោកតាត សីហៈដើរតួជាមេក្លោងនៅពីក្រោយធ្វើអោយមានការប្រព្រឹត្តបទល្មើសនេសាទដោយជនជាតិយួន៦ក្រុមនេះដែលកំពុងនេសាទយ៉ាងរង្គាលនេះ យើងបាននិងកំពុងបន្តព្យាយាមសុំ សេចក្តីបំភ្លឺផ្ទាល់ពីលោកតាត សីហៈតាមទូសព្ទ័ ជាច្រើនលើក ប៉ុន្តែមិនអាចទាក់ទងបានទេនៅពេលនេះ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment