ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោកឧកញ៉ា​ គិត​ ធាង​ ទាក់ទងនឹងបទល្មើសគ្រឿងញៀនប្រឈម​​សវនាការ​​ថ្មី​ ខណៈ​​លោក​​កំពុង​​សម្រាក​​ព្យាបាល​​ក្រៅ​ពន្ធនាគារ

លោក គិត ធាង ដែល​ជា​ម្ចាស់​ក្លិប​កម្សាន្ត​ រ៉ុ​ក ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែមីនា ឆ្នាំ២០១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ខែ​បន្ទាប់ពី​នោះ។ ជាថ្មី​ម្តង​ទៀត​ នៅ​ខែមីនា ឆ្នាំ២០២០ មន្រ្តី​ពន្ធនាគារ​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា លោក គិត ធាង បាន​បញ្ជូន​ទៅ​ព្យាបាល​ម្តង​ទៀត។

កាលពី​ថ្ងៃពុធ​ម្សិលម្ង៉ៃ បន្ទាប់ពី​លោក​ គិត ធាង ខកខាន​មិនបាន​បង្ហាញខ្លួន​នៅក្នុង​តុលាការ អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវ​នា បាន​ប្រាប់​ថា ​បញ្ហា​សុខភាព​របស់​លោក គិត ធាង នៅតែ​មាន។
លោក នុត សាវ​នា បាន​និយាយ​ថា៖ «គាត់​នៅ​ពេទ្យ​ទេ មិនទាន់​មក​ពន្ធ​នាគា​វិញ​ទេ»។ ទោះ​យ៉ាងណាក៏ដោយ​ អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​រូប​នេះ មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ពី​បញ្ហា​សុខភាព​របស់​លោកឧកញ៉ា គិត ធាង ក៏ដូចជា​ចំនួន​នៃ​ការ​ចេញចូល​មន្ទីរពេទ្យ​របស់​លោក​បានទេ។

លោកឧកញ៉ា គិត ធាង ដែល​ជា​បងប្រុស​របស់​អ្នកជំនួញ​ដ៏​ល្បី និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារតែ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន និង​គ្រឿងញៀន​ខុស​ច្បាប់​ផ្សេង​ៗផ្សេងទៀត​ចំនួន៥០គីឡូក្រាម​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្លិប​កម្សាន្ត ​រ៉ុ​ក ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំមុន​ ក្រោម​បទ«​ចាត់ចែង​សម្រួល​ឱ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន»។

ជនជាប់ចោទ​ចំ​នួន១២រូប ដែល​ក្នុង​នោះ​ក៏​មាន​លោកឧកញ៉ា គិត ធាង ផង​ដែរ ដល់​ថ្ងៃ​ជំនុំជម្រះ​ក្តី​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ជួញដូរ រក្សាទុក និង​ប្រើប្រាស់គ្រឿង​ញៀន។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កី ម៉ា​ណេរ៉ា បា​នព​ន្យា​រពេល​សវនាការ ដោយសារតែ​មេធាវី​ការពារ​របស់​ជនជាប់ចោទ​មួយចំនួន​មិន​មាន​វត្តមាន។

លោក កី ម៉ា​ណេរ៉ា បាន​លើកឡើង​ថា ​មេធាវី៣នាក់បាន​ចូល​សវនាការ ខណៈ​មេធាវី៣នាក់​ផ្សេងទៀត​ដាក់​លិខិតស្នើ​សុំ​ពន្យារ​ពេល​សេចក្តី​ជូនដំណឹង​ដែល​បិទ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់ឈ្មោះ​លោកឧកញ៉ា គិត ធាង ក្នុងចំណោម​ជនជាប់ចោទ​ទាំង១២នាក់។ ឯកសារ​នោះ​បង្ហាញថា លោកឧកញ៉ា គិត ធាង និង​មនុស្ស៥នាក់​ផ្សេងទៀត​កំពុង​ជាប់ឃុំ ខណៈ​មនុស្ស៦នាក់​ទៀត​កំពុង​រត់គេច​ខ្លួន។

អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹ​មឃឿន អះអាង​ថា ​សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់​អ្នក​ដែល​កំពុង​គេចខ្លួន ហើយ​នគរបាល​ក៏បាន​ទាក់ទង​ទៅ​ប៉ូលិ​សអន្តរជាតិ​(Interpol​) ឱ្យ​ស្វែងរក​ពួក​គេ​រួចហើយ​ដែរ។

លោក ឆាយ គឹ​មខឿន បន្ថែម​ថា៖ «យើង​អត់​លែង​ទេគ្រឿង​ញឿន​លែង​មិនបានទេ»៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment