ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

សង្វៀងជល់មាន់របស់លោក ហុង អេង ពិតជាខ្លាំងមែន…! អាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាប សង្ស័យដុល្លាបាំងមុខ ឫក៏ជាឆ្នាំងបាយទេដឹង?

(ខេត្តត្បូងឃ្មុំ)៖ សង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងនិងល្បែងស៊ីសងផ្សេងៗទៀតកំពុងរីករាលដាលដូចផ្សិតហើយ អាជ្ញាធរមានសមត្ថកិច្ច ភូមិ ឃុំ និងលោក អធិការនគរបាលក្រុងសួង មិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ សង្ស័យដុល្លាបាំងមុខ ឫក៏ជាឆ្នាំងបាយទេដឹង?។

សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយនេះស្ថិតនៅដីចំការមួយកន្លែង
ក្នុងភូមិថ្មី ក្រុងសួង ខេត្តត្បូងឃ្មុំ ខាងក្រោយសាលាក្រុងប្រហែលជាង ៣គីឡូម៉ែត្រ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី សង្កាត់វិហ៊ាហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានបង្ហើបអោយដឹងថា៖ ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង
របស់លោក ហុង អេង មួយកន្លែងនេះ បានរត់ការក្រោមតុអស់ហើយ តូចសុីតាមតូច ធំសុីតាមធំ ទើបគ្មានអាជ្ញាធរ មានសមត្ថកិច្ចណាបង្រាប។

បញ្ហាទាំងនេះគឺជារឿងដែលឯកឧត្តម ប៉ែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំមិនគួរមើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ននេះ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាងពេញបន្ទុក​ក្នុង​ទឹកដី​ក្រុងសួងហើយលោក អធិការ និងលោកអភិបាលក្រុងសម្ងំស្ងាត់ឈឹង ។
ទើបទីតាំង​បើក​ល្បែងស៊ីសង​ទាំងនោះ លេងក្ក្នុងមួយថ្ងៃៗមានអ្នកចូលលេងល្បែងយ៉ាងពពាក់ពពូនលើសគេដង្ហែរកឋិនកាទៅទៀត តែ​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ម្តងណាទាល់តែសោះ។

ប្រជាពលរដ្ឋក្នុងក្រុងសួងកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខ​សង្គម ព្រោះទាំងលោក អភិបាលក្រុង និងលោក អធិការនគរបាលក្រុង អសកម្មការងារដូចគ្នា ហើយពួកគាត់មិនយកយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីពង្រឹងភូមិឃុំមានសុវត្ថិភាពនោះទេ។

ទន្ទឹមនេះដែរពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំជាពិសេស ឯកឧត្តម ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកអភិបាលខេត្ត មេត្តាមានវិធានការជាបន្ទាន់ដើម្បីបង្រ្កាបសង្វៀនបញ្ជល់មាន់នេះផង។

ល្បែងសុីសងបានធ្វើអោយពលរដ្ឋមានការភ័យខ្លាចមានករណី ចោលួចឆក់ប្លន់កើតឡើងក្នុងភូមិឃុំរស់នៅរបស់ពួកគាត់។

ជុំវិញករណីល្បែងសុីសងខាងលើសារព័ត៌មានយើងនៅថ្ងៃទី០៦,០២,២០២១នេះមិនអាចសំការបំភ្លឺពីខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្វក្នុងក្រុងសួងបានទេ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment