ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក​ មាស កេង ​ប្រធានស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្ត​ផ្លូវជាតិលេខ​១ស្រុកព្រះស្តេ​ចពន្យារអាយុចូ​លនិវត្តន៍ប​ន្តប្រព្រឹត្តអំពើពុករលួយដដែល

ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុក មិនលើសទម្ងន់ក៏ចៀសមិនផុតពី បង់លុយតាម ការកំណត់របស់លោក​ មាស កេង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច នោះឡើយ។ ប្រភពបានឲ្យដឹងទៀតថា លោក មាស កេង តែងតែយកឈ្មោះ លោក អ៊ុន សុធា​ ប្រធានមន្ទីរសា ធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ទន្ទេញជាប់មាត់ ដើម្បីកា រពារទ ង្វើ មិនប្រក្រតីនិងអំពើពុក រលួយរបស់ខ្លួនយ៉ាងក្រ អឺតក្រទម។ ប្រភពស្និទ្ធនឹងលោក មាស កេង បានឲ្យដឹងទៀតថា លោក មាស កេង ជាមន្ត្រីចូលនិវត្តន៍ប៉ុន្តែសព្វ ថ្ងៃលោក មាស កេង នៅតែធ្វើជាប្រធានស្ថា​នីយ៍ជញ្ជីងថ្លឹង រថយន្តផ្លូវជាតិ លេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពស្និទ្ធនឹងលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង បានឲ្យដឹងថា លោក មាស កេង ជាមនុស្សជំនិតរបស់ លោក អ៊ុន សុធា ហើយក៏ជាប្រភពដ៏សំខាន់របស់លោក អ៊ុន សុធា ផងដែរ។ ប្រការនេះហើយទើបលោក អ៊ុន សុធា​ ទុកឲ្យលោ ក មាស កេង ធ្វើជាប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច យ៉ាងរំភើយ មិនខ្វល់ពីកា ររិះគន់អ្វីទាំងអស់។ ​ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ​មិនគួរបណ្តែតបណ្តោយទៅទៀតឡើយ ព្រោះបច្ចុប្បន្នលោក​ មាស កេង ប្រធាន ស្ថានីយ៍ជ ញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច កំពុងប្រែក្លាយជញ្ជីងថ្លឹង រថយន្តទៅជាជញ្ជីង ថ្លឹងលុយ។

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment