ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

សាច់ជ្រូកឡើងថ្លៃជាង ៣០០០០រៀល/គីឡូ តាំងពីអំឡុងចូលឆ្នាំចិនមិនព្រមចុះ ជាទម្លាប់អាក្រក់របស់អ្នកលក់សាច់ជ្រូក ឬមកពីមានអាថ៌កំបាំងអ្វី?

អោយតែចូលឆ្នាំចិន ទំនិញអ្វីៗឡើងថ្លៃកប់ពពក តែបានឡើង មិនព្រមចុះទេ។ មានការលើកឡើងថា នៅក្នុងក្រសួងកសិកម្មមាន (បីសាចជ្រូក) បានក្តោបច្របាច់ក្រុមហ៊ុនរកសុីនាំចូលជ្រូកទាំងអស់ក្នុងដៃ ទាំងក្នុងស្រុក និងទាំងក្នុងប្រទេសថៃក្នុងកណ្តាប់ដៃ បីសាចជ្រូកបានបញ្ជាជំនាញ(បង្កើតរូបមន្តបីសាចជ្រូកជញ្ជក់ឈាមរាស្ត្រមួយ )តំឡើងថ្លៃក្បាលជ្រូកនាំចូល៣៦ដុល្លារក្នុងមួយក្បាលនាំចូលគ្មានក្រុមហ៊ុនណាហ៊ានកម្រើកព្រោះជាព្រាយជញ្ជក់ឈាមដ៏សាហាវ។

ប្រភពព័ត៌មានមួយបានទម្លាយថា ក្រុមបីសាចជញ្ជក់ឈាមដាក់ចេញគោលការណ៍១២យ៉ាង រើសក្រុមហ៊ុនជំនិតៗអោយផ្គត់ផ្គង់ជ្រូកចំនួន១០ អោយរកសុីក្រោមលេសទទួលអនុវត្តគោលការណ៍១២ ចំណុចរបស់ពួកគេ ក្នុងគោលដៅធ្វើទុក្ខបុកម្នេញបង្ខំអោយក្រុមហ៊ុនដែលទទួល បានគោលការណ៍នាំចូលជ្រូកសម្រាប់បំពេញតម្រូវការ លើទីផ្សារកម្ពុជា រកសុីលែងកើតទាំងអស់ ហើយសុខចិត្តបោះបង់ផ្ទេរសិទ្ធលក់គោលការណ៍ ដែលទទួលបានអោយទៅក្រុមហ៊ុនគ្នាគេវិញក្នុងតម្លៃអេតចាយ ព្រោះតែរងសម្ពាធក្រោមហេតុផលជាច្រើន បើទុកគោលការណ៍ក៏អត់ជ្រូកដដែល ព្រោះខាងក្រសួងកសិកម្មថៃគេ គេកែប្រែផ្គត់ផ្គង់អោយតែ១០ក្រុមហ៊ុនរបស់ក្រុមបីសាចប៉ុណ្ណោះ ដូចនេះក្រុមហ៊ុនទាំងអស់បង្ខំចិត្តដើរចេញទាំងឈឺចុកចាប់យ៉ាងខ្លាំង ត្រូវទិកអោយប្រធាជនខ្មែរបរិភោគសាច់ជ្រូកក្នុងតម្លៃយ៉ាងថ្លៃជាទីបំផុត ៣០០០០៛ក្នុង១គីឡូ។

តាមរយគោលការណ៍១២ចំណុចនោះ ត្រូវបានគេលក់គោលការណ៍អង្គុយតុងអោយក្រុមហ៊ុន ដែលចង់ទិញកូតានាំចូល ក្នុងតម្លៃខាងថៃ 4បាត/គីឡូក្រាម + 7បាត/គីឡូក្រាម ខាងខ្មែរ = 11បាត/គីឡូក្រាម គុណជ្រូកមួយក្បាលទំងន់ 100គីឡូក្រាម=1,100បាត/គីឡូក្រាម = 36$/ក្បាលទៅហើយ គេគ្រប់គ្រងទីផ្សារខាងថៃ ខាងខ្មែរ តម្លៃកូតាបូកបន្ថែមក្បាលជ្រូកខាងថៃ -ខាងខ្មែរ នៅលើកណ្តាប់ដៃពួកគេទាំងអស់ទៀតតើគេយកត្រឹម 36$/ក្បាលយ៉ាងណា ច្បាស់ណាស់ គឺពួកគេច្បាស់ជាតម្លើងថ្លៃកូតា រឹតតែថ្លៃទៅទៀត?

ប្រភពបន្តថា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា រួមរួមដៃជាមួយបីសាចក្នុងក្រសួងកសិកម្ម ប្រើប្រាស់វិធានការណ៍១២ចំណុច ដើម្បីជ្រើសរើសក្រុមហ៊ុនខាងថៃ ១០ក្រុមហ៊ុន ជាបក្ខពួកអោយអនុវតមតតាមគោលការណ៍១២ចំណុច ហើយវិធាន១២ ចំណុចនេះមុនពេលអនុញ្ញាតិឲ្យសត្វជ្រូក នាំចូលត្រូវមានលិខិត៣ប្រភេទគឺ:
1- លិខិតបញ្ជាក់សុខភាពសត្វ
2- លិខិតចាក់វ៉ាក់សាំងសត្វបញ្ជាក់គ្មានជំងឺផ្សេងៗ
3- លិខិតធ្វើចត្តាឡីស័ក្តសត្វជ្រូកនៅព្រំដែន
ផ្ទុយមកវិញ អគ្គពេទ្យសត្វខ្មែរ អនុញ្ញាតបើកដៃអោយសត្វជ្រូកចូលមកកម្ពុជា ដោយមានត្រឹមតែលិខិតទី១មិនចាំបាច់សន្លឹកទី២ និងសន្លឹកទី៣ទេ មានន័យថា: ទម្លាក់កំហុសទៅក្រុមហ៊ុនថៃទាំង10នោះមិនអនុវត្តន៍លក្ខខណ្ឌទាំង12ចំណុចរបស់គាត់ទេ។

តាមពិតអគ្គពេទ្យសត្វកម្ពុជាព្រមទទួលយកតែសន្លឹក ទី1ពីខាងថៃ ដោយខ្លួនឯងទេ។មិនត្រឹមតែប៉ុណ្ណោះគាត់ចេញលិខិតផ្លូវការយ៉ាងគឃ្លើនជាលាយល័ក្ខអក្សរ ទៅអគ្គបសុសត្វថៃថាគាត់យល់ព្រមទទួលតែលិខិតសុខភាពសត្វតែ1 សន្លឹក។ ប៉ុន្តែលោកអនុញ្ញាតិអោយតែ១០ក្រុមហ៊ុនដែលគាត់និងបក្សពួកគាត់រើសហ្នឹងទេ ដែលផ្ទុយគ្នាទាំងស្រុងទៅនឹងអ្វីដែលគាត់ដាក់លក្ខខណ្ឌអោយក្រុមហ៊ុនរបស់ថៃដទៃទៀតអនុវត្តន៍។គាត់អាងថាគាត់ជាមន្រ្តីជំនាញមិនមានស្ថាប័នណាអាចស៉ើបអង្កេតបានឡើយ។
បន្ទាប់ពី ដាក់លក្ខខណ្ឌលើក្រុមហ៊ុនថៃទាំងអស់ដែលចង់នាំចូលជ្រូកហើយ បែរជាចេញលិខិតផ្លូវការមួយទៅខាងថៃថា: អគ្គបសុសត្វកម្ពុជា យល់ព្រមយកតែសន្លឹកទី១វិញ បានធ្វើអោយខាងអគ្គបសុសត្វថៃ មានហួសចិត្តនិង សើចចំអកអោយយ៉ាងខ្លាំង ខ្មាសគេដូចដើរស្រាតព្រោះ តាន់ ផាន់ណារ៉ា ទេដែលបានស្នើលក្ខខណ្ឌ 12 ចំណុច តែក្រោយមកចេញលិខិតផ្លូវការយកតែ សន្លឹកទី១ វិញ គឺលិខិតសុខភាព ចំណែកលក្ខខណ្ឌ 12 ដែលស្ថិតយ៉ាងលមអិតល្អន់នៅលើសន្លឹកទី2 និងទី3 ទៅវិញឯណោះទេ។ ឯភាគីថៃមិនខ្វល់ទេ សំខាន់អោយតែខាងថៃអនុញ្ញាតិអោយតែក្រុមហ៊ុនបក្ខពួកបីសាចកសិកម្មបានហើយ។បីសាចបានបើកដៃអោយ ក្រុមហ៊ុនរបស់ខ្លួនទាំង១០នាំជ្រូកចូលទាំងបំពានលក្ខខណ្ឌដែលគាត់ដាក់ចេញ ដើម្បីទាត់ក្រុមហ៊ុនគេដទៃទៀតចោល ដំណើរការនេះចាប់ផ្ដើមតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០មកដល់ពេលច្ចុប្បន្ននេះ។

តើគោលបំណងកែប្រែលក្ខណនេះ ដើម្បីលក់កូតាបន្ថែមតម្លៃក្បាលជ្រូកនាំចូល ខាងថៃ-ខាងខ្មែរ 36$/ក្បាលនឹងតំឡើងថ្លៃក្បាលជ្រូកលើសពី៣៦ដុល្លារក្នុងមួយក្បាល ! តើអ្នកណាដែលស្លាប់ ? មិនមែនប្រជាជនកម្ពុជាជាង១៦ លាននាក់ ដែលហូបសាច់ជ្រូក រាប់ទាំងមន្រ្តីរាជការទាហានប៉ូលីសគ្រប់លំដាប់ថ្នាក់ ព្រោះសាច់ជ្រូកជាអាហារប្រចាំថ្ងៃមិនអាចខ្វះបានទេឡើងថ្លៃកប់ពពកដោយសារមហិច្ឆតាលោភលន់របស់ កញ្ជ្រោងបីសាចក្នុងក្រសួងកសិកម្មគប់គឹតគ្នាជញ្ជក់ឈាមខ្មែរទេឬ?។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក្រសួងកសិកម្មវេង សាខុនមិនអាចសុំបកស្រាយពន្យល់បានទេ ឯប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឳម យុិនទៀង មិនអាចសុំមេត្តាស៊ើបអង្កេតការសង្ស័យថាមានបីសាចជញ្ជក់ឈាមសង្ងំក្ងុងក្រសួងកសិកម្មចាំតែជញ្ចក់ឈាមប្រជាជនខ្មែរបានដែរកាលពីព្រឹកមិញ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment