ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

មេគយបន្ទាយចក្រី លោក ហង្ស វណ្ណ តម្រូវអោយឡានដឹកស្រូវ បង់ប្រាក់១ម៉ឺនរៀល ក្នុងមួយថ្ងៃមានរាប់រយឡាន នាំអោយមានការរិះគន់និងសំណូមពរអោយថ្នាក់លើជួយផង

ព្រៃវែង៖ក្រុមអ្នករកស៊ីទិញស្រូវ ដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ផ្ទុះការរិះគន់ និង គ្រោងនាំគ្នាតវ៉ា ផងដែរ ចំពោះ លោក ហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី ដែលទើបឡើងតំណែងថ្មី ដោយតម្រូវអោយពួកគេបង់ប្រាក់ក្នុងមួយឡាន១ម៉ឺនរៀល ក្នុងមួយថ្ងៃៗមានរាប់រយឡាន ចូលក្នុងហោប៉ាវផ្ទាល់ខ្លួន ។
ប្រភពព័ត៌មានពីឈ្មួញទិញលក់ស្រូវ បានអោយ ដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ថា ថ្មីៗនេះ ខាងមន្ត្រីស្នាក់ការរដ្ឋាករគយ បន្ទាយចក្រី បានតម្រូវឲ្យឡានដឹកស្រូវទាំងអស់ត្រូវបង់លុយ ក្នុងមួយឡាន១ម៉ឺនរៀល ជាដាច់ខាត បើមិនព្រមឲ្យទេ គឺត្រូវឃាត់ឡានមិនអនុញ្ញាតឲ្យឆ្លងទៅលក់ ឡើយ។
អ្នករកស៊ីទាំងនេះ បន្តថា ចាប់តាំងផ្ទុះកូវីដ-១៩ មក ខាងវៀតណាម មិនអនុញ្ញាតឲ្យឈ្មួញទិញលក់ស្រូវជនជាតិវៀតណាម ឆ្លងមកទិញស្រូវនៅដីកម្ពុជានោះទេ ដោយតម្រូវឲ្យឡានដឹកស្រូវទាំងអស់ បើកឡើងឆ្លងស្ពាន ទៅទម្លាក់លក់ស្រូវនៅខាងដីវៀតណាម ដែលធ្វើឲ្យការដឹកស្រូវទៅលក់មានការយឺតយ៉ាវជាខ្លាំង ថែមទាំងត្រូវចំណាយលុយកាន់តែច្រើន ដើម្បីបង់អោយមន្ត្រីព្រំដែន ដែលពីមុនមកបង់ត្រឹមតែ ២,៥០០០រៀល ជាតម្លៃទទួលយកបាន គឺ ចាប់ពីចំណតបេន រហូតឡើងឆ្លងស្ពានទៅវៀតណាម ពោលគឺ ខាងមន្ត្រីសណ្តាប់ធ្នាប់ បានរៀបចំសម្រួលចរាចរ តាមលំដាប់លំដោយ ធ្វើឲ្យការលក់ងាយស្រួល និង លឿនជាងមុន។
ប៉ុន្តែស្រាប់តែ ឥឡូវនេះ ខាងមន្ត្រីគយច្រកព្រំដែន បានចេញមុខមកទារលុយពីពួកគាត់បន្ថែម ១ម៉ឺនរៀល ទៀត ទាំងដែលខាងគយមិនបានធ្វើអ្វីសោះ ពោលគឺប្រើអំណាច អង្គុយចាំយកលុយស្រស់ៗតែម្តង ។
ទោះបីយ៉ាងណាពុំទាន់អាចសុំការបញ្ជាក់ពីលោកហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី បានទេ ដោយសារគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង ។
ទន្ទឹមនេះ ក្រុមរកស៊ីទាំងនេះ សង្ឃឹមថា ថ្នាក់លើជួយពិនិត្យ និង មានវិធានការចំពោះ លោកហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី ដែលទើបឡើងតំណែងថ្មីនេះ ផង ៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment