ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ចេញស្ទីលបោកថ្មី( បងជួបគ្រោះថ្នាក់ចរាចរហើយ ) ជួយបងផងអូន!!!

នារីម្នាក់បានរងគ្រោះចាញ់បោកប្រុសស្អាតដែលជាជនឆបោកម្នាក់យ៉ាងចាស់ដៃកាលពីវេលា ថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០២១នេះ។ ដោយសារតែនាង បានទន់ចិត្តជឿទៅតាមការលួងលោមរបស់បុរសម្នាក់ដែលទើបតែស្គាល់គ្នាតាមហ្វេសប៊ុក ព្រមវេលុយចំនួន១០៥០$ទៅអោយបុរសដែលមានគណនីហ្វេសប៊ុក អាខោនឈ្មោះYako Reallក្រោយពីបុរស ជាជនឆបោកនោះកុហក់ថាខ្លួនកំពុងជួបនឹងគ្រោញថ្នាក់ចរាចរក្នុងចំណុចស្រុកក្រគរ ខេត្តពោធិសាត់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវការលុយ១០៥០$ ជាចាំបាច់ដើម្បីបង់អោយប់ូលីសខេត្តពោធិសាត់ដើម្បីជាថ្នូរនឹងការដោះលែងអោយរួចខ្លួនវិញពីប៉ូលីសទាំងនោះ។

ប្រភពពីឳពុកមា របស់ជនរងគ្រោះលោក តារាវុធ រស់នៅភូមិ ក្នុងស្រុកសំរោង ខេត្តតាកែវ បានអោយដឹងថា ក្មួយស្រីរបស់លោកមានឈ្មោះកញ្ញា កេត ស្រីរត្ន័ បានទន់ចិត្តតាមការបោកបញ្ឆោតរបស់បុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះYako Reall វេរអោយវាចំនួន១០៥០$ ។

ប្រភពពីលោកតារាវុធដដែលបន្តថា កន្លងមកក្មួយស្រីខ្ញុំរបស់លោកកញ្ញា កេត ស្រីរត្ន័ ប្រាប់ថានាងទើបតែស្គាល់គ្នានឹងម្ចាស់ហ្វេសប៊ុកខាងលើឆាតទៅឆាតមកទេ។ ហើយបានទំនាក់ទំនងគ្នាតាមហ្វេសប៊ុករៀងរាល់ថ្ងៃតែទាន់ជួបមុខគ្នានិងមិនទាន់បានប្រព្រឹត្តអ្វី អោយប្រាស់ចាកប្រពៃណីដូនតាខ្មែរឡើយ។ ប្រភបបន្ថែមថាមុនថ្ងៃចាញ់បោកឬព្រមវេលុយ១០៥០$អោយបុរសខាងលើនោះ នាងបានយល់ព្រមអោយបុរសឆបោកមកលេងផ្ទះនាង តាមការអង្វរសុំមកស្គាល់ផ្ទះនឹងជម្រាបសួរសុខទុក្ខ ពុក ម៉ែនាងនៅផ្ទះរបស់នាងផ្ទាល់ម្តង។

ប្រភពបន្តថា លុះថ្ងៃសន្យាមកដល់គឺដូចសន្យាមែន ស្រាប់តែបុរសរូបនោះបានទូរសព្ទ័មកនាងដោយប្រាប់ថា(បងជួបគ្រោះថ្នាក់ចរាចរហើយអូន)គឺនៅតាមផ្លូវក្នុងខេត្ត្តពោធិសាត់ ហើយបងត្រូវពឹងអោយអូនអោយជួយផ្ញើរលុយ ១០៥០$អោយបងសិនដើម្បីដោះស្រាយបង់អោយប៉ូលីសខេត្តពោធិសាត់ជាថ្នូរនឹងការសុំអោយប៉ូលីសដោះលែងខ្លួនបង។ដោយសារភាព បុិនប្រសប់ក្នុងការនិយាយលួងលោមបោកនារីនិងដោយសារនាងទំនងបាក់ចិត្តស្រឡាញ់បុរស់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះខាងលើតាមការឆតចុះឡើងខ្លះដែរទើបនាងទន់ចិត្តអាណិត ហើយព្រមរត់រកលុយវេលុយអោយបុរសបោកប្រាស់នោះចំនួន១០៥០$ដើម្បីគេបានមកជួបមុខពុកម៉ែនាងផង។

តែក្រោយពីបានផ្ញើរលុយលើកទី១ហើយស្រាប់តែបុរសឆបោកដដែលនោះបានទូសព្ទ័មកសុំបន្ថែមចំនួន៣៥០$ ទៀតដើម្បីបង់អោយកាសែតឈ្មោះ(ហង្សមាស)តេហើយតេទៀតទើបនាងចាប់ផ្តើមយល់ថានាងចាញ់បោកការបោកប្រាស់របស់ម្ចាស់អាខោនYako Reallហើយ។ ហើយនាងបានមកប្រាប់គាត់(លោកតារាវុធ)អោយជួយប្តឹងទៅនៅពោធិសាត់និងក្រសួងមហាផ្ទៃដែលជាសមត្ថកិច្ចជំនាញមេត្តាជួយដល់នាងផង ត្បិតនាងខំដើរខ្ចីលុយគេខ្លះទេដើម្បិផ្ញើរអោយជនឆបោកខាងលើព្រោះតែនាងចិត្តទន់អាណិតជឿតាមសម្លេងនៃការប្រើប្រាសដើម្បីបោកធ្វើអោយនាងយល់ថាគេរងគ្រោះថ្នាក់ចរាចរគួរងាណិតមែន។

ព័ត៏មាននេះនាង កេត ស្រីរត្ន័ បានសុំចាត់ទុកជាពាក្យប្តឹងដល់សមត្ថកិច្ចនិងមន្ត្រីជំនាញគ្រប់ទីកនមលែង ពិសេសសុំប្តឹងមកក្រសួងមហាផ្ទៃ ខេត្ត ក្រុងទាំងអស់មេត្តាតាមចាប់ខ្លួនម្ចាស់អោខោនឈ្មោះYako Reall ដូចបានជូនភ្ជាប់(រូបភាព)នេះ ដើម្បីនាំយកមកអោយទទួលទោសតាមច្បាប់នែព្រះរាជាណាចក្រកម្ពុជា។និងសូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរបានជ្រាបគ្រប់ៗគ្នានិងប្រុងប្រយត្ន័ចំពោះល្បិចឆបោកតាមហ្វេសប៊ុក ដោយប្រើប្រាស់ពាក្យកុហក់ថាខ្លួនកំពុងរងគ្រោះថ្នាក់ចរាចរបែបជំរាបខាងលើនេះដូចនាងផងដែរ។

លេខទូរស័ព្ទជនឆបោក: 070399944/068744439

 

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment