ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

អាជ្ញាធរស្រុកស្រីសន្ធរ មានវិធានការបែបណាចុះបង្ក្រាប​សង្វៀនបញ្ជល់មាន់ខុសច្បាប់ទ្រង់ទ្រាយធំក្នុងស្រុកព្រែករំដេង..!!

ខេត្តកំពង់ចាម : អាជ្ញាធរស្រុកស្រីសន្ធរមានវិធានការ បែបណាបើប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែករំដេងឃុំព្រែករំដេងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការបង្ក្រាប​សង្វៀនបញ្ជល់មាន់ខុសច្បាប់ទ្រង់ទ្រាយធំក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។

ប្រជាពលរដ្ឋបាននិយាយបញ្ជាក់ថា មានមន្ត្រីអាវុធហត្ថម្នាក់​ដែលជាកូនរបស់មន្ត្រីនគរបាល បានបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់ក្នុងភូមិព្រែករំដេងបើកលេងយ៉ាងរលូនហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹង​ថា បើគ្មានការបើកដៃពី​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ទេនោះគឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងខុសច្បាប់ផ្សេងៗនៅភូមិព្រែករំដេងបានឡើយ។ ហេតុនេះលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេព្រោះក្នុងមួយថ្ងៃៗមានអ្នកទៅលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ជាងនេះទៅទៀតម្ចាស់សង្វៀនបញ្ចល់មាន់ហាក់ដូចជាមានឥទ្ធិពលខ្លាំងទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់។

ជុំវីញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានកត់សម្គាល់ថា ចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ដំណើរការយ៉ាងពេញបន្ទុក គឺអំពើចោរកម្មនិបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ចំណែកនាយប៉ុស្តិ៍នគរបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ជាអ្នកឃុបឃិតឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment