ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោក យឹម ផល្លី មេគយចល័តតំបន់៥ មានអំណាចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​មិនគួរមើលរំលង.?

ប្រភពស្និទ្ធនឹងលោក យឹម ផល្លី មេគយចល័តតំបន់៥ បានឲ្យដឹងថា ​ការដែលលោក យឹម ផល្លី មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានលោក កើត សុធារ៉ា មេគយចល័តនៃអគ្គនាយគដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាបង្អែកដ៏រឹងមាំ​។

សូម្បីតែលោក គុណ ញឹម អគ្គនាយកគយក៏មិនហ៊ានប៉ះពាល់លោក កើត សុធារ៉ា នោះដែរ​ ដូច្នេះហើយទើបលោក យឹម ផល្លី មេគយចល័តតំបន់៥​ ប្រើឥទ្ធិពលរបស់លោក កើត សុធារ៉ា ដើម្បីប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។

ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផង ព្រោះតាំងពីនៅធ្វើជាអនុប្រធានគយចល័តតំបន់៥ រហូតទទួលបានតំណែងជាមេគយចល័តតំបន់៥​​ គឺលោក យឹម ផល្លី មានជំនាញខាងពុករលួយយ៉ាងច្បាស់លាស់។

ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ គល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីគយចល័តប្រចាំស្នាក់ការនោះគាបយកលុយលើតុក្រោមតុពីពួកគាត់តាមអំពើចិត្តដដែល។

ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក យឹម ផល្លី ទទួលបានតំណែងជាមេគយចល័តតំបន់៥ ជំនួសលោក ​ឈួន សោភា ដែលត្រូវដកចេញនោះគឺក្រុមគយចល័តប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។

ជាពិសេសលោក យឹម ផល្លី មេគយចល័តតំបន់៥ ដែលមានជំនាញខាងពុករលួយជាច្រើនឆ្នាំមកហើយនោះកំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។

ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ចំណុចគល់ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​​ ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់ក្រុមគយចល័តដែលនៅក្រោមការគ្រប់គ្រងរបស់លោក យឹម ផល្លី មេគយចល័តតំបន់៥ នោះដែរ។

ផ្ទុយទៅវិញឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់អាចដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូន ព្រោះមានការសម្របសម្រួលពីសំណាក់លោក យឹម ផល្លី មេគយចល័តតំបន់៥ ដែលល្បីល្បាញខាងពុករលួយជាយូរមកហើយ។

ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់លោក យឹម ផល្លី មេគយចល័តតំបន់៥។

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment