ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឱម យុិនទៀង គួរបើកការស៊ើបអង្កេតទៅលើអំពើពុករលួយរបស់លោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័​យ

ប្រភពស្និទ្ធនឹងលោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័​យ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនទើបលោក សុក ចាន់ថា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តហើយបើកដៃឲ្យលោក គង់ ប៊ុនលឿត សាងភាបពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័ស។ ប៉ុន្តែជាក់ស្តែងអំពើពុករលួយពេញបន្ទុករបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ជារឿងដែលមិនអាចបិទបាំងបានទេក្រោ​យពេលមានការលាតត្រដាងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះក៏មានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបសង្កាត់ទៅលើអំពើពុករលួយរបស់លោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័​យ និងលោក គង់ ប៊ុនលឿត ជាបន្ទាន់។

បើតាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីលោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់នីមិត្រ ក្រុងប៉ោយប៉ែត ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគឺមានការបើកដៃពីលោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័​យ ផងដែរ។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័​យ ទេនោះគឺលោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយស្រេច​តែអំពើចិត្តឡើយ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរបណ្តោយឲ្យលោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័​យ និងលោក គង់ ប៊ុនលឿត ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។​

ថ្មីៗនេះទង្វើមិនប្រក្រតីរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានី​យជញ្ជីងថ្លឹងរថយន្ត​កូនដំរី ត្រូវបានអ្នកបើកបររថយន្តដឹកទំនិញបើកកកាយជាសាធារណៈព្រោះមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី​ ប្រើល្បិចស៊ីភ្នែកជញ្ជីងដើម្បីគាប​យកលុយពីអ្នកបើកបររថយន្តដឹកទំនិញដោយគ្មានសេចក្តីអៀនខ្មាស។ ហេតុនេះលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ​ការនិងដឹកជញ្ជូន មិនគួរបណ្តោយឲ្យលោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័​យ និងមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ដោយហេតុថា ក្រោយពេលលោក សុក ចាន់ថា ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តបន្ទា​យមានជ័យ ជំនួសលោក គឹម សុវណ្ណ រួចមកគឺលោក សុក ចាន់ថា ប្រើតួនាទីនិងអំណាចនិងអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

 

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment