ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

ល្បែងស៊ីសងបញ្ជល់មាន់ អាប៉ោងនៅស្រុកអូរជុំនៅតែបន្តលេងយ៉ាង ពេញបន្ទុក ហាក់ផ្គើន ទៅនឹងបទបញ្ជារបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ ឯកឧត្តម អភិបាលខេត្ត

ខេត្តរតនគិរី៖ បើទោះជាមានការហាមប្រាម រិតបណ្ដឹងពីឯកឧត្ដមអភិបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាល កូវីដ១៩ នូវការជួបជុំគ្នាយ៉ាងណាក៏ដោយ ស្រុកអូរជុំ នៅតែបន្តការលេងល្បែងស៊ីសង បញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមូលដ្ឋាន ហាក់មិនគោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្តឡើយ។

ជាការពិតណាស់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ទីតាំងបញ្ជល់មាន់ និងអាប៉ោង មួយកន្លែងស្ថិតក្នុងភូមិណងឡិ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ត្រង់ចំណុចចំការចន្ទី ត្រូវបានអ្នកព័ត៌មានយើងចុះថតយករូបភាព ហើយរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ប៉ុន្តែ បែជាអ្នកលេងល្បែងទាំងនោះ ហាក់មានញៀនពិសេសដឹងភ្លាមៗ នាំគ្នាបំបែកហ្វូង មិនបាច់ចាំសមត្ថកិច្ចចុះទៅដល់នាំពិបាកនោះទេ ហើយមេក្លោងបើកកន្លែងបញ្ជល់មាន់ និងចាក់អាប៉ោងនោះ ត្រូវបានគេឈ្មោះ. ពិសី. ជាមន្ត្រីនគរបាល នៅស្នងការនគរបាលខេត្តរតនគិរី និងឈ្មោះ បារាំង។

បើយោងតាមសេចក្ដីរាយការពីប្រជាពលរដ្ឋក្នុងស្រុកអូរជុំ បានឲ្យដឹងថា ក្នុងស្រុកអូរជុំ គេតែងតែឃើញអ្នកលេងល្បែងជល់មាន់ លេងជារាងរាល់ថ្ងៃ ច្រើនខែមកហើយ។ ពួកគេតែងតែបំលាស់ទីជាច្រើនកន្លែងក្នុងស្រុកអូរជុំ ហើយមានមនុស្សអូរអច្រើនណាស់ មិនមែនសមត្ថកិច្ចមិនដឹងនោះទេ។ ពួកគាត់បន្តទៀតថា កុំថាសមត្ថកិច្ចគេមិនដឹងនោះ គេថែមទាំងស្គាល់ថា មេក្លោងបើកសង្វៀនជល់មាន់នោះជាអ្នកណាទៀតផង។

ចាប់តាំងពីមានការផ្ទុះរីករាលដាល នូវជំងឺ កូវីដ១៩ ក្នុងសហគមន៍ ២០កម្ភៈ មក អាជ្ញាធរខេត្ត ដែលមានឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី បានខិតខំយកចិត្តទុកដាក់ ឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងការយកចិត្តទុកដាក់ ហាមប្រាមកុំឲ្យមានការជួបជុំគ្នា រក្សាគម្លាត ពាក់ម៉ាស់ជាប្រចាំ លៀងដៃជាមួយអាកុល តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ មិនត្រឹមតែប៉ណ្ណោះ រដ្ឋបាលខេត្តក៏បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកាសជាសាធារណៈ ជូនដល់សាធារណៈជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ភូមិស្រុក ក្រុង នៅទូទាំងខេត្ត ជាពិសេស ការជួបជុំ ប្រមូលផ្ដុំគ្នា គ្រប់កម្មវិធី តែផ្ទុយទៅវិញ នៅស្រុកអូរជុំ ខេត្តរតនគិរី គេសង្កេតឃើញល្បែងបញ្ជល់មាន់ ចាក់អាប៉ោងជួបជុំគ្នាយ៉ាងគគ្រឹក គគ្រេង ចំណែកសមត្ថកិច្ច ស្រុកអូរជុំ និងអាជ្ញាធរស្រុក បែជាមិនដឹងមិនលឺ ហាក់មានចេតនាផ្កើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងមហាផ្ទៃ ពិសេសគឺបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តររនគិរីតែម្តង៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment