ព័ត៌មានថ្មី
ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា -@- លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងប្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល? -@- ឃាត់ខ្លួនរឿងគ្រឿងញៀន បញ្ជូនចូលពន្ធនាគាររឿងរំលោភ! -@- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ -@- អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ! -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា! -@- កើតសង្គ្រាមមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ ពាសពេញខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប! តើមានមន្ត្រីកញ្ចប់លាមកណាខ្លះនឹងធ្លាក់បុណ្យជាប់ពាក់ពន្ធ័កាងមេឆ្នោតកន្ទុយលេខឈ្មោះ«អាបុល»និង«E12» -@- អាជ័យខ្សឹបដាក់ត្រចៀក : អគ្គនាយពន្ធដារមើលកូនចៅផងបាទ ! ល្បីថាលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ពុករលួយខ្លាំងក្នុងការប្រមូលពន្ធ -@- ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១០នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស ! -@- អាជ្ញាធរស្រុកនិងមន្ទីរជំនាញកើបលុយខ្ទង់លានដុល្លាពីការលក់អាចម៍ដីបឹងបែកក្អមចំនួន ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាល
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com

លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បាននាំយក អំណោយសប្បុរស ១២មុខ ប្រគល់ជូន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រើប្រាស់ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩!

(ភ្នំពេញ ) :ដោយមើលឃើញពីភាពមមាញឹកនិងការលះបង់កម្លាំងកាយចិត្តរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ន លើបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយ ឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក អំណោយសប្បុរស ចំនួន១២មុខ មកប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់តាមការជាក់ស្តែង ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនឹងបន្តយូរអង្វែងទៅមុខទៀត។

អំណោយទាំង១២មុខរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា រួមមាន៖
១-អង្ករ ចំនួន ៤០០ ការ៉ុង ស្មើនឹង ២០ តោន
២-ត្រីខ ចំនួន ១០០ កេស
៣-មីម៉ាម៉ា ចំនួន ៥០ កេសធំ ស្មើនឹង ៣០០ កេសតូច
៤-ភេសជ្ជះ ខារ៉ាបាវ ចំនួន ៥០០ កេស
៥-ប៊ីចេង ចំនួន ៧៥គីឡូក្រាម
៦-អំបិល ចំនួន ៧៥គីឡូក្រាម
៧-ទឹកត្រី ចំនួន ៣០ យួរ ស្មើនឹង ១៨០ ដប
៨-ទឹកស៊ីអ៉ីវ ៣០ យួរ ស្មើនឹង ១៨០ ដប
៩-ទឹកសុទ្ធអារូណា ៥០០កេស
១០-ម៉ាស់ចំនួន ១២,៥០០ម៉ាស់
១១-របាំងមុខ ចំនួន ២០០
១២-ថ្នាំពេទ្យ ចំនួន ០៥ កេស។

ក្នុងនាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរស របស់ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា ដែលតែងតែគិតគូពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ទិសទី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកាយវិកាយកចិត្តទុកដាក់ចំពោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត និងជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខដោយឥតរុញរា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment